ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារ​សំឡេង​សម្ដេច​តេ​ជោ ហ៊ុន សែន ផ្ញើ​ជា​ពិសេស​ជូន​ជនរួមជាតិ ស្តី​ពី​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សារ​សំឡេង​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផ្ញើ​ជូន​បងប្អូន​ជនរួមជាតិ នា​យប់​ថ្ងៃ​ទី​០៤ ខែធ្នូ…

រាជធានី​ភ្នំពេញ ៖ សារ​សំឡេង​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផ្ញើ​ជូន​បងប្អូន​ជនរួមជាតិ នា​យប់​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ ២០២០ អំពី​ស្ថានភាព​ជំងឺកូ​វី​ដ​១៩ និង​ការ​ណែនាំ​ដល់​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ដែល​ជាប់​ពាក់ព័ន្ធ ដើម្បី​ទប់ស្កាត់​នឹង​បង្កា​កុំអោយ​រីក​រាលដាល​ឆ្លង​ចូល​សហគមន៍​កាន់តែ​ខ្លាំង​ឡើង ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​សម្រេច​ឲ្យ​បង្ហាញ​អត្តសញ្ញាណ​អ្នកជំងឺ​កូដ​-១៩ បន្ទាប់​ពី​ទទួល​បាន​លទ្ធផល​តេស្ត​កូ​វី​ដ​-១៩ វិជ្ជមាន ភ្លាម តាម​បណ្តាញ​ផ្សព្វផ្សាយ​ផ្លូវការ​របស់​ក្រសួងសុខាភិបាល ដើម្បី​ងាយស្រួល​ក្នុង​ការ​ស្វែងរក​អ្នក​ពាក់ព័ន្ធ​ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​បង្ក​លក្ខណៈ​ឲ្យ​អ្នក​មានការ​ពាក់ព័ន្ធ​នឹង​អ្នកជំងឺ​កូ​វី​ដ​-១៩ ចេញ​មុខ​ទាក់ទង​មក​ក្រសួងសុខាភិបាល ឬ​អាជ្ញាធរ​ពាក់ព័ន្ធ ។

សម្តេច​តេ​ជោ ក៏​បាន​បញ្ជាក់​ថា ត្រូវ​អនុវត្ត​វិធានការ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ ពេញលេញ ចំពោះ​គ្រប់​អ្នកដំណើរ​ទាំងអស់ ដែល​ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា ក្រោយ​ពី​បាន​ធ្វើតេស្ត​ពេល​មក​ដល់​កម្ពុជា ។

អ្នកដំណើរ​ទាំងនោះ ក៏​ត្រូវ​មាន​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព ចេញ​ដោយ​អាជ្ញាធរ​សុខាភិបាល​ទទួលស្គាល់​ដោយ​ប្រទេស​សាមី ដែល​បញ្ជាក់​ថា គ្មាន​កូ​វី​ដ​-១៩ មាន​សុពលភាព​រយៈពេល ៧២​ម៉ោង មុន​ពេល​ចេញដំណើរ ។

សម្រេច​តេ​ជោ ហ៊ុន សែន ក៏​បាន​សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន នូវ​ការ​អនុវត្ត​យន្តការ​ធានា ចំពោះ​អ្នកដំណើរ​បរទេស​ជា​វិនិយោគិន​-​ធុរជន បុគ្គលិក​ក្រុមហ៊ុន អ្នក​ជំនាញការ និង​អ្នកបច្ចេកទេស ដែល​ទទួល​បានការ​ធានា ចូល​មក​ប្រទេស​កម្ពុជា​រយៈពេល​តិច​ជាង​១៤​ថ្ងៃ រហូត​ដល់​ស្ថានភាព នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ មាន​ភាព​ធូរស្រាល និង​ទទួល​បានការ​ឯកភាព​ដ៏​ខ្ពង់ខ្ពស់​ជា​ថ្មី​ពី​សម្តេច ។

សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី អំពាវនាវ ដោយ​ទទូច​ចំពោះ​អ្នកជំងឺ​កូ​វី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា ត្រូវ​ផ្តល់​ចម្លើយ​ជាក់លាក់​ថា ក្នុង​រយៈពេល​កន្លង​ទៅ​នេះ បាន​ធ្វើ​អ្វីខ្លះ ទៅ​កន្លែង​ណាខ្លះ និង​ជួប​អ្នក​ណាខ្លះ ។

សម្តេច​តេ​ជោ ថា​បញ្ហា​នេះ ជា​រឿង​សំខាន់​ជា​ពន្លឺ​ក្នុង​ការ​រុករក​ឬ​ស​គល់​នៃ​ការ​ឆ្លង​ចូល​ក្នុង​សហគមន៍​កម្ពុជា និង​ក៏​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​កាន់តែ​ខ្លាំង​ចូល​ក្នុង​សហគមន៍​ដែរ ។

ជាមួយ​នោះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច តាមដាន​ឲ្យ​ច្បាស់លាស់ និង​ម៉ឺងម៉ាត់​បំផុត ចំពោះ​អ្នក​ធ្វើ​ច​ត្តា​ឡី​ស័ក ។

សារ​សំឡេង សម្តេច​តេ​ជោ ហ៊ុន សែន មាន​ដូច​ខាងក្រោម ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ