ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅៗ! បុគ្គលិក​ហាង​ Pedro ៦​រូប​បន្ថែម​ទៀត​រក​ឃើញ​ថា​ឆ្លង​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០២០​នេះ ក្រសួង​បាន​​រក​ឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩ នៅ​លើ​ខ្លួន​បុគ្គលិក​ហាង Pedro ចំនួន​៦​រូប​ថែម​ទៀត…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០២០​នេះ ក្រសួង​បាន​​រក​ឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩ នៅ​លើ​ខ្លួន​បុគ្គលិក​ហាង Pedro ចំនួន​៦​រូប​ថែម​ទៀត សរុប​អ្នក​ឆ្លង​នៅ​ហាង Pedro កើន​ដល់​៧​នាក់ ខណៈ​ថ្ងៃនេះ​ក៏​មាន​អ្នកដំណើរ​មក​ពី​សហរដ្ឋ​អាមេរិក​៣​នាក់ បាន​ឆ្លង​កូ​វី​ដ​១៩​។ ជាមួយ​គ្នា​នោះ​ផង​ដែរ​រដ្ឋាភិបាល​ក៏​បាន​សម្រេច​បិទ​ហាង​មួយ​នេះ​ផង​ដែរ ។ នេះ​បើ​យោង​តាម​លោកស្រី​ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែល​ត្រូវ​បាន​ស្រង់​សម្តី​ដោយ​​ទូរទស្សន៍​​ជាតិ​កម្ពុជា ទ.ទ.ក និងការបញ្ជាក់ពីខាងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) របស់ក្រសួងសុខាភិបាល ។

លោកស្រី​បាន​បញ្ជាក់​ថា លទ្ធផល​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩ របស់​បុគ្គលិក​ហាង Pedro នៅ​ផ្លូវ​ព្រះ​សីហ​នុ ត្រូវ​បាន​បញ្ជាក់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នា​រសៀល​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០២០ ខណៈ​​លោកស្រី ឱ វណ្ណ​ឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​លើ​ចំណុច​នេះ​បាន ។

ជាមួយ​គ្នា​នោះ​ផង​ដែរ ហាង Pedro នា​ថ្ងៃ​ទី ៤ ខែធ្នូ​នេះ​បាន​ប្រកាស​ថា «​ដោយសារ​មានការ​រក​ឃើញ​​លទ្ធផល​ធ្វើតេស្ត​វិជ្ជមាន​ជំងឺ​កូ​វីត​លើ​បុគ្គលិក​ម្នាក់ ហាង PEDRO សាខា​វិ​ថី​ព្រះ​សីហ​នុ ត្រូវ​​បាន​បិទ​ជា​បណ្តោះអាសន្ន​រហូត​ដល់​មានការ​ណែនាំ​បន្ថែម​នា​ពេល​ខាង​មុខ​នេះ​។ យើង​នឹង​ធ្វើការ​យកចិត្តទុកដាក់​ក្នុង​ការ​តាមដាន ធានា​ជូន​នូវ​សុវត្ថិភាព​និង​សុខភាព​នៅ​ក្នុង​សហគមន៍​។ យើង​នឹង​ធ្វើតេស្ត​ពិនិត្យ​លើ​គ្រប់​បុគ្គលិក​ទាំងអស់ និង​ធ្វើការ​បាញ់​សម្អាត​សម្លា.ប់​មេរោគ​នៅ​ក្នុង​ហាង​» ។

សូម​បញ្ជាក់​ថា ​ជុំវិញ​ការ​រក​ឃើញ​ការ​ឆ្លង​ចូល​សហគមន៍​ជា​លើក​ដំបូង​នៅ​កម្ពុជា ដែល​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ប្រសិទ្ធ​នាម​ថា «​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​» គឺ​មាន​អ្នក​ឆ្លង​ក្នុង​សហគមន៍​សរុប​កើនឡើង​ដល់ ២៩ នាក់ ។

គួរ​បញ្ជាក់ថា នៅ​ពេល​ដែល​សាក​សួរ​​តាម​ទូរស័ព្ទ​នៅ​ម៉ោង​៥​និង​៥០​នាទី​ល្ងាច​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ២០២០នេះថា តើ​អ្នក​ទាំង​៦​នាក់​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រួចហើយ​ឫនៅ នោះ​លោក​ស្រី យក់ សម្បត្តិ មិន​បាន​ឆ្លើយ​តប​នោះ​ទេ ដោយ​អះអាងថា លោក​​ស្រី​កំពុងតែ​ជាប់​ប្រជុំ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ