សួរ​មិន​ចេញ​ទេ​…​ចេញ​តែ​ខ្យល់​! – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សួរ​មិន​ចេញ​ទេ​…​ចេញ​តែ​ខ្យល់​!

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ ដី​តាម​បណ្តោយ​មាត់ច្រាំង​ទន្លេសាប នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ឬ​ស្សី​កែវ ដែល​ជា​ដី​គម្រោង​អភិវឌ្ឍ​សួនច្បារ សង្ស័យ​បាន​ក្លាយជា​ទៅ​ជា​កម្មសិទ្ធិ​ក្រុមហ៊ុន​ឯកជន​មួយ​រួច​ទៅ​ហើយ តាម​រយះ​ការ​ចេញ​ស​.​ជ​.​ណ​.​របស់​រាជរដ្ឋាភិបាល​ប្រគល់​ទៅ​ឯកជន​វិនិយោគ​។ នេះ​បើ​តាម​ព័ត៌មាន​សម្ងាត់​មួយ​ទំលាយ​ឱ្យ​ដឹង​បន្ទាប់​ពី​អាជ្ញាធរ​ខណ្ឌឫស្សី​កែវ ចុះ​ទៅ​ហាមឃាត់​សំណង់​របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​បាន​សង់​រំលោភ​លើ​ដី​របស់​រដ្ឋ​ទាំងនោះ…

រាជធានី​ភ្នំពេញ ៖ ដី​តាម​បណ្តោយ​មាត់ច្រាំង​ទន្លេសាប នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ឬ​ស្សី​កែវ ដែល​ជា​ដី​គម្រោង​អភិវឌ្ឍ​សួនច្បារ សង្ស័យ​បាន​ក្លាយជា​ទៅ​ជា​កម្មសិទ្ធិ​ក្រុមហ៊ុន​ឯកជន​មួយ​រួច​ទៅ​ហើយ តាម​រយះ​ការ​ចេញ​ស​.​ជ​.​ណ​.​របស់​រាជរដ្ឋាភិបាល​ប្រគល់​ទៅ​ឯកជន​វិនិយោគ​។ នេះ​បើ​តាម​ព័ត៌មាន​សម្ងាត់​មួយ​ទំលាយ​ឱ្យ​ដឹង​បន្ទាប់​ពី​អាជ្ញាធរ​ខណ្ឌឫស្សី​កែវ ចុះ​ទៅ​ហាមឃាត់​សំណង់​របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​បាន​សង់​រំលោភ​លើ​ដី​របស់​រដ្ឋ​ទាំងនោះ ហើយ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ ចាក់សោ​ឃាត់​មន្ត្រីរាជការ​ទាំងនោះ​ទុក ។ ទន្ទឹម​នោះ អាជ្ញាធរ​ខណ្ឌឫស្សីកែវ ក៏​បាន​នឹង​កំពុង​តែ​រៀបចំ​ឱ្យ​មន្ត្រី​កងរាជអាវុធហត្ថ ដែល​បាន​ដាក់​គោលដៅ​ក្នុង​ដី​ឡូ​តិ៍​នោះ​ចាកចេញ ព្រមទាំង​ដេញ​ចំណតទូក​ដែល​នៅ​ក្បែរ​នោះ​ឱ្យ​ចេញ​ផង​ដែរ ។

ដោយឡែក​ទៀត ដី​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​ជា​គម្រោង​សួនច្បារ​ជា​ច្រើន​ឡូ​តិ៍​ទៀត​នៅ​តាម​មាត់ទន្លេ ដូច​ជា​នៅ​មុខ​សាលា អន្តរជាតិ​ប៊ែ​រ​ធី ក្នុងភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ និង​ដី​មុខ​រោងចក្រ​ទឹកដោះគោ ក្នុងភូមិ សាមគ្គី សង្កាត់​ឬ​ស្សី​កែវ កំពុង​រៀបចំ​ធ្វើ​របង និង​ដេញ​អ្នកលក់​អេ​ត​ចាយ​ឱ្យ​ចេញ ក៏​ដើម្បី​ទុក​ប្រគល់​ឱ្យ​ឯកជន​ដែរ ។ តាម​​ព័ត៌មាន​នានា​ឱ្យ​ដឹង​ថា ក្រៅពី​នោះ ដី​គម្រោង​សួនច្បារ​ដែល​ប្រជាពលរដ្ឋ​រស់ និង​លក់​ដូរ​អាស្រ័យ​ផល ក៏​បាន​ធ្លាក់​ទៅ​លើ​ក្រុមហ៊ុន​ឯកជន​ដែរ ប្រ​សិន​ដេញ​ចេញ​អស់ ។
ទោះបីជា​យ៉ាងណា​ក្ដី ពុំ​មានការ​អះអាង​ច្បាស់​សោះ ថា​តើ​ក្រុមហ៊ុន​ណា​មានសំណាង​បាន​ដី​មាត់ទន្លេ​ជា​អតីត​គម្រោង​សួនច្បារ ដែល​ពេញ​ដោយ​ខ្យល់អាកាស​ត្រជាក់​បរិសុទ្ធ​បែប​នេះ ។ បើ​តាម​ព័ត៌មាន​ខ្លះ​អះអាង​ថា បាន​ទៅ​លើ​ក្រុម​ឧកញ៉ា​ម្នាក់ ។

គួរ​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​ប្រមាណ ១១​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ ២០២០​មន្ត្រី​សាលាសង្កាត់ និង​ខណ្ឌឫស្សីកែវ​ប្រមាណ​ជាង​១០​នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រ​ទស ដែល​ដាក់​គោលដៅ​នៅ​ចំណុច អតីត​ក្រុមហ៊ុន ម៉ាក​វ៉ែ​ល តាម​ផ្លូវជាតិ​លេខ​៥ សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ បាន​ចាក់សោរ​ឃាត់​ទុក ខ​ណះ​ពេល​ដែល​ទៅ​ឃាត់​មន្ត្រី​កង​រាជ​វុ​ធ​ហត្ថ​សាងសង់​អង្គភាព​ដោយ​ចោទ​ថា​បាន​រំលោភ​យក​ដី​របស់​រដ្ឋ​នោះ ។ ភ្លាម​ៗ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ត្រូវ​បាន​លោក​ជា ពិសី អភិបាល​ខណ្ឌឫស្សីកែវ និង​លោក​វរៈសេនីយ៍ឯក ហ៊ា​ង ថា​រ៉េ​ត អធិការ​នគរបាល​ខណ្ឌឫស្សីកែវ ដឹកនាំ​កម្លាំង​ទៅ​សម្របសម្រួល ទើប​បើកទ្វារ​ឱ្យ​ចេញ​វិញ ។

ភ្លាម​ៗ​នោះ​ដែរ កម្លាំង​កងរាជអាវុធហត្ថ ត្រូវ​បាន​ទទួលបញ្ជា​ឱ្យទៅ​ជួយ​អន្តរាគមន៍​ចំនួន​២​រថយន្ត​ផង​ដែរ ចំ​ពេល​កម្លាំង​របស់​សាលា​ខណ្ឌឫស្សីកែវ​ចេញ​ផុត ។ តាម​អាជ្ញាធរ​ឱ្យ​ដឹង​ថា ដី​អតីត​ក្រុមហ៊ុន ម៉ាក់​វែ​ល ក៏​ដូច​ជា​ដី​នៅ​មុខ​សាលា​អន្តរជាតិ​ប៊ែ​រ​ធី និង​ដី​មុខ​រោងចក្រ​ទឹកដោះគោ ជា​ដី​របស់​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​ប្រគល់​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​នឹង​ស្ថាបនា​សួនច្បារ​នៅ​មាត់ទន្លេ ចាប់ពី​ស្ពាន​ជ្រោយចង្វារ ទៅ​ដល់​មុខ​អតីត​សួនច្បារ​សូ​គី​ម៉ិច តាំងពី​ជំនាន់​ឯកឧត្តម​កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ ។

គេ​នៅ​ចាំ​បាន​ថា កាលនោះ​អាជ្ញាធរ​បាន​ប្រើ​កម្លាំង​ដេញ​ប្រជាពលរដ្ឋ​ដោយ​រុះរើ​សំណង់​មួយ​ចំនួន ប៉ុន្តែ​គម្រោង​សួនច្បារ​ត្រូវ​បរាជ័យ​ក៏​ស្ងប់ស្ងាត់​អស់​ទៅ តើ​ធ្វើ​អី​បាន បើ​ផ្ទះថ្ម​រឹង​មាំ​សាងសង់​ពេញមាត់​ទន្លេ ពេញ​គម្រោង​សួនច្បារ​ទៅ​ហើយ​នោះ ។ ដោយសារ​តែ​ទីនោះ ជា​ដី​ត្រូវប៉ាន់​នៅ​មាត់ទន្លេ​ត្រូវ​បាន​ក្រុមហ៊ុន​មួយ​ចំនួន ជញ្ជក់មាត់​ដណ្ដើម​យក​បាន​ខ្លះ​ហើយ ។

ព័ត៌មានបន្ថែមនឹង​មាន​​ផ្សាយជូនបន្ត​លើកាសែតកោះសន្តិភាព ។