ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណ្ឌចំការមន ចែកម៉ាស ២០០០ម៉ាស ដល់អ្នកដំណើរ

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការីករាតត្បាតនៃជំងឺកូវីដ ១៩ លោក ថេង សុថុល អភិបាលខណ្ឌចំការមន អភិបាលរងខណ្ឌ ​លោក យិន…

ភ្នំពេញ៖ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការីករាតត្បាតនៃជំងឺកូវីដ ១៩ លោក ថេង សុថុល អភិបាលខណ្ឌចំការមន អភិបាលរងខណ្ឌ ​លោក យិន សាន្ត អធិការ​នគរបាលខណ្ឌ កម្លាំងកងរាជអាវុធហត្ថខណ្ឌ រួមទាំងអង្គភាពទាំង ១១ និង​រដ្ឋបាលសង្កាត់ទន្លេបាសាក់ បានចែកម៉ាស​ចំនួន ២០០០ម៉ាស ដល់អ្នកដំណើរ​។

ម៉ាសទាំងនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ជាអ្នកធ្វើដំណើរ។ ការចែកម៉ាសនេះ បានធ្វើឡើង កាលពីវេលាម៉ោង ០៣ និង ៣០នាទី រសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវព្រះសុធារស ខាងមុខសកល​វិទ្យាល័យ បៀលប្រាយ ក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន។

​មន្ត្រីសាលាខណ្ឌចំការមន បាន​ឱ្យដឹងថា ​ការចុះចែកម៉ាស ដែលជា​អំណោយដ៏ថ្លៃថ្លា​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅតាមផ្លូវ​នាពេលនេះ​ជាលើកទី​២​ហើយ។ កាលពីព្រឹត្តិការណ៍ថ្ងៃទី០៣ ខែវិច្ឆិកា អាជ្ញាធរសមត្ថកិច្ចខណ្ឌចំការមន បានចែកម៉ាសជូនបងប្អូនប្រជាពលរដ្ឋ​រួចមកហើយ​។

មន្ត្រីដដែលបន្តថា ម៉ាសដែលអាជ្ញាធរខណ្ឌចំការមន ចែកជូនដល់អ្នកដំណើរក្នុងថ្ងៃនេះ គឺចែកជូនដោយមិនរើសមុខឡើយ អោយតែបានធ្វើដំណើរឆ្លងកាត់ទីនេះ គឺចែកជូន​ដល់ពួកគាត់ប្រើតែម្តង៕ ភី ផល

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ