ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកឆ្លង​កូវីដ ថ្ងៃ​២៨វិច្ឆិកា មិនទាក់ទងនឹងព្រឹត្តិការណ៍៣វិច្ឆិកាទេ តែប្រភពចម្លង នៅតែមិន​ទាន់ដឹង!

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា ប្រភព​មេរោគ ដែលពាក់ព័ន្ធ​ទៅនឹង «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» អាចជាក្រុមវីរុស Clad 19B…

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា ប្រភព​មេរោគ ដែលពាក់ព័ន្ធ​ទៅនឹង «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» អាចជាក្រុមវីរុស Clad 19B ដែលអាចមកពីតំបន់​អាស៊ី អាហ្វ្រិក និងអូស្ត្រាលី ដែលបាន​ចរាចរណ៍​ចូល​មកកម្ពុជា ក្នុងអំឡុង​ពេល​កាលពីខែតុលា ឆ្នាំ២០២០ មកទល់នឹងពេលមានផ្ទុះករណីឆ្លង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០​។ ក្នុងនោះ តាមការពិចារណាដោយហ្មត់ចត់ បង្ហាញថា ការឆ្លងវីរុស​កូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា គឺមិនមានការទាក់ទង​នឹងព្រឹត្តិការណ៍ ៣វិច្ឆិកា នោះទេ​។

យ៉ាងណាក៏ដោយ ក្នុងសេចក្តីប្រកាស​ព័ត៌មាន​ នៅយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល មិនទាន់ដឹងពីប្រភពចម្លងវីរុសកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា នៅឡើយទេ ដោយក្រុមការងារ​កំពុងស្រាវជ្រាវបន្ថែម​។​

សូមរម្លឹកថា ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា សំដៅ​លើករណីភរិយា​អគ្គនាយក​ពន្ធនាគារ​ ត្រូវបាន​រកឃើញកើតជំងឺកូវីដ១៩ នៅថ្ងៃទី២៨ ខែវិច្ឆិកា ហើយឆ្លងរាលដាលដល់​ក្រុមគ្រួសារ​ និងអ្នកប៉ះពាល់​ សរុប​មកដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ អ្នកវិជ្ជមានវិរុសកូវីដ១៩ កើនឡើងដល់ ១៩នាក់ និងអ្នកដែលបានធ្វើ​តេស្តរកមេរោគកូវីដ មានចំនួន ៨៧៦៦នាក់​។

រីឯ​ព្រឹត្តិការណ៍៣វិច្ឆិកា សំដៅលើដំណើរទស្សនកិច្ចរបស់​រដ្ឋមន្ត្រីការបរទេសហុងគ្រី កាលពីថ្ងៃទី៣វិច្ឆិកា ហើយពេលចាកចេញពីកម្ពុជា ទើបរកឃើញកើតជំងឺកូវីដ។ កាល​ណោះ មានអ្នក​បាន​ធ្វើតេស្ត រកមេរោគកូវីដ១៩ និងបានធ្វើចត្តាឡីស័ក​ រយៈពេល ១៤ថ្ងៃ ក្នុងព្រឹត្តិ​ការណ៍​៣វិច្ឆិកា​​ សរុប​ ៣២២៤នាក់ នៅ ១១រាជធានីខេត្ត។​ ក្នុងនោះ រក​ឃើញ​អ្នក​ឆ្លង​ជំងឺកូវីដ១៩ ចំនួន ៤នាក់​។

គិត​ត្រឹម​ម៉ោង ៧​ព្រឹក ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ២០២០​​ នៅ​ទូទាំងប្រទេស​​ ​រកឃើញ​អ្នក​ឆ្លងជំងឺ​កូវីដ១៩ ​សរុប ៣៣១​នាក់​។ ក្នុងនោះ ៣០៤​នាក់ បានជា​សះស្បើយ និង ២៧​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ