រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលប្រកាសថា មេរោគពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា អាចជាក្រុមវីរុស Clad 19B ដែលអាចមកពីតំបន់អាស៊ី អាហ្វ្រិក និងអូស្ត្រាលី ដែលបានចរាចរណ៍មកកម្ពុជា ក្នុងអំឡុងខែតុលា ឆ្នាំ២០២០ មកទល់នឹងពេលមានផ្ទុះករណីឆ្លងនៅថ្ងៃទី២៨ ខែវិច្ឆិកា។
ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៣ ធ្នូនេះ ស្តីពីការស្រាវជ្រាវរកប្រភពចម្លងវីរុសកូវីដ១៩ ពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដោយ មន្ត្រីជំនាញក្រសួងបានវាយតម្លៃថា ករណីផ្ទុះសហគមន៍ ២៨វិច្ឆិកា គឺមិនជាប់ទាក់ទិននឹងព្រឹត្តិការណ៍ ៣វិច្ឆិកា នោះទេ ។ យ៉ាងណា ក្រសួងសុខាភិបាលកំពុងបន្តស្រាវជ្រាវពីប្រភពចម្លងនេះ ។
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលកម្ពុជាមានដូចខាងក្រោមនេះ ៖

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ