រាជធានីភ្នំពេញ ៖ ដើម្បីជួយសម្រួលដល់បងប្អូនដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យចាប់ ពីថ្ងៃទី ០១ រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០នេះមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ បានធ្វើការបញ្ចុះតម្លៃយ៉ាងពិសេសបំផុតសម្រាប់ថ្លៃបន្ទប់រហូតដល់ទៅ ៥០ % ដើម្បីសម្រួលដល់ការស្នាក់នៅ និងសម្រាកព្យាបាលរបស់អ្នកជំងឺ ។ គួរបញ្ជាក់ផងដែរថា ការបញ្ចុះតម្លៃនេះ គឺសម្រាប់តែថ្លៃបន្ទប់សម្រាក និងសម្រាប់តែអ្នកជំងឺដែលចាយប្រាក់សុទ្ធតែប៉ុណ្ណោះ ។ បន្ថែមពីនេះមន្ទីរពេទ្យក៏មានប្រព័ន្ធសុវត្ថិភាពត្រឹមត្រូវក្នុងការការពារជំងឺឆ្លងផ្សេងៗ ដើម្បីឱ្យអតិថិជនប្រាកដក្នុងចិត្តជាមួយសុវត្ថិភាពរបស់មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ ។

បន្ថែមពីនេះ មន្ទីរពេទ្យមានការសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងអន្តរជាតិធំៗ ទាំងនៅក្នុងស្រុក និងក្រៅស្រុក ដើម្បីជួយសម្រួលក្នុងចំណាយរបស់អតិថិជន ។ បន្ថែមលើសពីនេះទៀតមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ មានបចេ្ចកវិទ្យាទំនើបស្តង់ដារគុណភាពលំដាប់អន្តរ ជាតិ និងក្រុមវេជ្ជបណ្ឌិតជនជាតិថៃ ខ្មែរ និងអន្តរជាតិដែលប្រកាន់ខ្ជាប់គោលការណ៍វិជ្ជាជីវៈ និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការព្យាបាល ។

ក្រៅពីសេវាកម្មនានាដែលបានរៀបរាប់ជូនដូចខាងលើ មន្ទីរពេទ្យក៏នៅមានសេវាកម្មផ្សេងទៀតផងដែរ ដែលរួមមាន៖ សេវាសង្គ្រោះបន្ទាន់ និងរបួសធ្ងន់ធ្ងរ ២៤ម៉ោង, សេវាសង្គ្រោះបន្ទាន់តាមផ្លូវគោក នឹងផ្លូវអាកាស, មានផ្តល់ជូននូវសេវាកម្មផ្នែកព្យាបាលជំងឺទូទៅ រោគកុមារ សម្ភព និងរោគស្ត្រី វះកាត់ទូទៅ ជំងឺឆ្អឹង ព្យាបាលធ្មេញ ផ្នែកលាងឈាម ផ្នែកពិនិត្យសុខភាពទូទៅ ផ្នែករូបភាពវេជ្ជសាស្ត្រ ផ្នែកអ្នកជំងឺសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ និងផ្នែកប្រពោធនកម្ម, ផ្តល់ជូននូវសេវាពិគ្រោះពិភាក្សា ដែលមានជំនាញច្បាស់លាស់ និងការទំនាក់ទំនងក្នុងការបញ្ជូនអ្នកជំងឺដែលចង់ទៅព្យាបាលបន្តនៅមន្ទីរពេទ្យបាងកកប្រទេសថៃបានយ៉ាងឆាប់ រហ័ស ។

ប្រសិនបើអតិថិជនមានចម្ងល់បន្ថែម សូមសាកសួរព័ត៌មាននេះតាមរយៈលេខ ៖ 012 991 000 / 023 991 000 ៕ ដោយសហការ
ចែករំលែកព័តមាននេះ