ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​មានរឿង​អ្វី? ក្រុម​អ្នក​រត់​កង់​បី​មាន​ដំបង និង​ដេក មក​ឌឺ​ដល់​ផ្ទះ​គេ និង​ចង់​វាយ​​ទៀត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​ក្រុម​ឌឺដង​ដាក់​ប្រជាពលរដ្ឋ ស្រាប់តែ​ប្រដាប់​ដោយ​ដំបង និង​ដេក​ចង់វាយ​ប្រជាពលរដ្ឋ តែ​ត្រូវ​សមត្ថកិច្ច​ចុះ​ទៅ​អន្តរាគមន៍​ឃាត់​យក​ទៅ​សួរនាំ​តែ​ម្តង បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​និង​១០​នាទី​យប់ ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​ក្រុម​ឌឺដង​ដាក់​ប្រជាពលរដ្ឋ ស្រាប់តែ​ប្រដាប់​ដោយ​ដំបង និង​ដេក​ចង់វាយ​ប្រជាពលរដ្ឋ តែ​ត្រូវ​សមត្ថកិច្ច​ចុះ​ទៅ​អន្តរាគមន៍​ឃាត់​យក​ទៅ​សួរនាំ​តែ​ម្តង បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​និង​១០​នាទី​យប់ ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២០ នៅ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ភូមិ​ចោម​ចៅ​៣ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បើ​តាម​ប្រជាពលរដ្ឋ​ម្នាក់​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ពួក​គាត់​កំពុង​តែ​អង្គុយ​លេង​នៅផ្ទះ​ជាមួយ​ប្រពន្ធ និង​កូន​របស់​គាត់ ក៏​ស្រាប់តែ​មាន​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​ក្រុម​បាន​មក​ឌឺដង​ដាក់​ពួក​គាត់ បន្ទាប់​មក​ក៏​បក់ដៃ​ហៅ​វាយ​គ្នា ថែម​ទាំង​ក្នុង​ដៃ​ប្រដាប់​ដោយ​ដំបង និង​ដែក​ទៀត តែ​មិន​ទាន់​បាន​វាយ​គ្នា​ផង ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២ ល្បាត​ក្នុង​មូលដ្ឋាន​បាន​ចុះ​ទៅ​អន្តរាគមន៍​ឃាត់ខ្លួន​ភាគី​ខាង​ក្រុម​ម៉ូតូ​កង់​បី និង​អ្នក​រង​គ្រោះ​នៅ​ចំណុច​កើតហេតុ​ភ្លាម​ៗ​ដើម្បី​នាំ​មក​សួរនាំ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ចោម​ចៅ​ទី​២ ។

ប្រភព​ដ​ដដែល​បន្ត​ថា ខណៈ​ពេល​ដែល​សមត្ថកិច្ច​ទៅ​អន្តរាគមន៍​សួរ​ភាគី​ខាង​បង្ក​នោះ គឺ​ក្រុម​រត់​ម៉ូតូ​កង់​បី​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់ នៅ​សល់​តែ​អ្នក​រត់​ម៉ូតូ​កង់​បី​ដែល​អត់​ដឹង​រឿង​ពាក់ព័ន្ធ​ប៉ុណ្ណោះ ទើប​ភាគី​ខាង​រង​គ្រោះ​មិន​ប្ដឹងប្ដល់​អ្វី​ទេ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បានឱ្យ​ខាង​ម៉ូតូ​កង់​បី​ឥណ្ឌា​ដែល​មិន​មាន​ពាក់ព័ន្ធ
ត្រឡប់​ទៅ​គោលដៅ​វិញ​រៀង​ៗ​ខ្លួន​វិញ​ទាំងអស់ ព្រមទាំង​ជន​រង​គ្រោះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ