ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​បាត់​! បុរស​ម្នាក់​ផ្ដល់​មេជី​វិត​ឱ្យ​គេឯង​ច្រើន​រហូត​បង្កើត​កូនជាង​ ២០​​​​នាក់​ត្រឹម១​ឆ្នាំ

3 ឆ្នាំ មុន

អូស្ត្រាលី ៖ យោង​តាម​ការ​ចុះ​ផ្សាយ​ពី​គេហទំព័រ Dailymail បានឱ្យ​ដឹង​ថា បុរសជន​ជាតិ​វៀតណាម ​វ័យ​៤០​ឆ្នាំ​ម្នាក់ កំពុង​ត្រូវ​បាន​អាជ្ញាធរ​ប្រទេស​អូស្ត្រាលី​បើក​ការ​ស៊ើបអង្កេត បន្ទាប់​ពី​រក​ឃើញ​ថា ​បុរសរូបនេះ​បាន​ផ្តល់​មេជី​វិត​ឈ្មោល​ក្រៅផ្លូវការ​ទៅ​ដល់​ប្តី​ប្រពន្ធ​ជា​ច្រើន…

អូស្ត្រាលី ៖ យោង​តាម​ការ​ចុះ​ផ្សាយ​ពី​គេហទំព័រ Dailymail បានឱ្យ​ដឹង​ថា បុរសជន​ជាតិ​វៀតណាម ​វ័យ​៤០​ឆ្នាំ​ម្នាក់ កំពុង​ត្រូវ​បាន​អាជ្ញាធរ​ប្រទេស​អូស្ត្រាលី​បើក​ការ​ស៊ើបអង្កេត បន្ទាប់​ពី​រក​ឃើញ​ថា ​បុរសរូបនេះ​បាន​ផ្តល់​មេជី​វិត​ឈ្មោល​ក្រៅផ្លូវការ​ទៅ​ដល់​ប្តី​ប្រពន្ធ​ជា​ច្រើន ដោយ​បាន​បង្កើតកូន​ចំនួន​២៣​នាក់ ក្នុង​រយៈពេល​មួយ​ឆ្នាំ​តែ​ប៉ុណ្ណោះ​។

លោក Alan Phan ដែល​រស់នៅ​ក្នុង​ទីក្រុង​ប្រ៊ី​សបាន (Brisbane) ប្រទេស​អូស្ត្រាលី បច្ចុប្បន្ន​មានកូន​ចំនួន ២​នាក់​ជាមួយ​ប្រពន្ធ​របស់​គាត់ ត្រូវ​បាន​រក​ឃើញ​ថា បាន​ផ្តល់​មេជី​វិត​ឈ្មោល​ដោយ​ផ្ទាល់​ដល់​ប្តី​ប្រពន្ធ​គ្មាន​សមត្ថភាព​ផ្តល់​កំណើត​កូន ក៏​ដូច​ជាតា​ម​រយៈ​ការ​បរិច្ចាគ​ទៅ​ដល់​គ្លីនិក​មួយ​ចំនួន ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​។

យ៉ាងណាមិញ ឥលូវ​នេះ​គាត់​កំពុង​ត្រូវ​បាន​ស៊ើបអង្កេត​ដោយ​អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​សុខភាព​បន្ត​ពូជ (VARTA) ដែល​គ្រប់គ្រង​លើ​ម្ចាស់​ជំនួយ​ដែល​បាន​ចុះបញ្ជី​។ គ្លីនិក​ជា​ច្រើន​បាន​ប្រាប់​អាជ្ញាធរ​ថា Alan Phan បាន​បរិច្ចាគ​មេជី​វិត​ឈ្មោល​ក្រៅបញ្ជី​របស់​ពួក​គេ ហើយ​ប្រហែលជា​បាន​ជួយ​បង្កើតកូន​ឱ្យ​អ្នក​ដទៃ​ច្រើន​ជាង​ការ​អនុញ្ញាត​។

តាម​ច្បាប់​របស់​រដ្ឋ Victoria ដែល​ជា​រដ្ឋ​សហព័ន្ធ​មួយ​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​អូស្ត្រាលី បាន​ចែង​ថា បុរស​គ្រប់​អាយុ​ទាំងអស់ ត្រូវ​បាន​អនុញ្ញាតឱ្យ​ផ្តល់​មេជី​វិត​ឈ្មោល​បាន​ត្រឹម ១០​គ្រួសារ​តែ​ប៉ុណ្ណោះ ដោយ​ក្នុង​នោះ​រួម​ទាំង​គ្រួសារ​របស់​ខ្លួន​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ