ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ ៨នាក់ នៅស្រុកព្រៃឈរ ធ្វើតេស្តលើកទី១ មិនឆ្លងកូវីដទេ ហើយកំពុងធ្វើចត្តាឡីស័ក ក្នុងសណ្ឋាគារ នៅទីរួមខេត្ត

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម៖ ​មនុស្ស ៨នាក់ រស់នៅក្នុងស្រុកព្រៃឈរ ដែលជាអ្នកប៉ះពាល់ ដោយប្រយោលជាមួយអ្នកឆ្លងជំងឺកូវីដ១៩​ នៅ​មុនព្រឹត្តិការណ៍សហគមន៍​ថ្ងៃទី២៨វិច្ឆិកា ត្រូវបានធ្វើតេស្តរួចហើយ ដោយលទ្ធផល​បញ្ជាក់ថា មិនមានឆ្លងជំងឺកូវីដ១៩…

ខេត្តកំពង់ចាម៖ ​មនុស្ស ៨នាក់ រស់នៅក្នុងស្រុកព្រៃឈរ ដែលជាអ្នកប៉ះពាល់ ដោយប្រយោលជាមួយអ្នកឆ្លងជំងឺកូវីដ១៩​ នៅ​មុនព្រឹត្តិការណ៍សហគមន៍​ថ្ងៃទី២៨វិច្ឆិកា ត្រូវបានធ្វើតេស្តរួចហើយ ដោយលទ្ធផល​បញ្ជាក់ថា មិនមានឆ្លងជំងឺកូវីដ១៩ ទេ​។ អ្នកទាំងនោះ ត្រូវបានអាជ្ញាធរសមត្ថកិច្ច នាំមកធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ នៅសណ្ឋាគារមេគង្គ​ នៅទីរួមខេត្តកំពង់ចាម​។ ​គិតរហូតមកដល់ព្រឹកថ្ងៃទី២ធ្នូ នៅក្នុងខេត្តកំពង់ចាម មិនទាន់មានពលរដ្ឋណាម្នាក់ កើតជំងឺកូវីដ​ទៀតនោះទេ។ នេះបើតាមលោកវេជ្ជបណ្ឌិត គីម សួរភិរុណ ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ចាម។​

ការបញ្ជាក់របស់ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាមដូច្នេះ បានធ្វើឡើង ដោយសារតែ​កាលពី​ពេលថ្មីៗនេះ មានពាក្យចចាមអារ៉ាមថា មានអ្នកកើតជំងឺកូវីដ នៅក្នុងស្រុកព្រៃឈរ។ ប៉ុន្តែ​តាមពិតមិន​​មាន​ដូច​ការលើកឡើង​ឡើយ។

ពាក់ព័ន្ធនឹងករណីអ្នកស្រុកព្រៃឈរ ៨នាក់ ដែលបានប៉ះបាល់​ជាមួយ​អ្នកឆ្លង​ជំងឺកូវីដ១៩ នៅមុនព្រឹត្តិការណ៍សហគមន៍ថ្ងៃ២៨វិច្ឆិកា ក៏ត្រូវបាន​ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹង​ជំងឺកូវីដ១៩ ខេត្តកំពង់ចាម រួមទាំង​រដ្ឋបាលខេត្ត បានចេញលិខិត កាលពី​ថ្ងៃទី០១ ខែធ្នូ ឆ្នាំ​២០២០ បញ្ជាក់ថា ​មុនពេល ដែលក្រសួងសុខាភិបាល បានរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ១៩ ​អ្នកទាំង ៦ ​បានធ្វើដំណើរមកកាន់ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដើម្បីសួរសុខទុក្ខបងប្អូន កាលពីថ្ងៃទី២៤-២៥វិច្ឆិកាកន្លងទៅ។

ប៉ុន្តែក្រោយទទួលព័ត៌មាននេះ ភ្លាម អាជ្ញាធរ​ខេត្តកំពង់ចាម បានចាត់វិធានការបន្ទាន់ ឲ្យមន្ត្រី និងអាជ្ញាធរស្រុកព្រៃឈរ ចុះធ្វើការស្រាវជ្រាវអ្នក​ដែលបានប៉ះពាល់​ដោយផ្ទាល់នឹងអ្នកទាំង ៦នាក់ ដោយបានរកឃើញចំនួន ៨នាក់ និងយកពួកគាត់ មកពិនិត្យសុខភាព យកសំណាក និងបញ្ជូនអ្នកប៉ះពាល់ទាំង ៨នាក់ ដែលមានការប្រឈមកម្រិតខ្ពស់ មកធ្វើចត្តាលីស័កកម្រិត២ របស់រដ្ឋបាល​ខេត្តកំពង់ចាម នៅសណ្ឋាគារមេគង្គ ក្រុងកំពង់ចាម៕ ដោយ៖ យ៉ាន់ ចាន់ថេត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ