ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

​ខំ​ចាត់ទុកដូចសាច់ញាតិ បែរជា​លួង​​​​​​កូនស្រីគេ​អីៗសម្រេចច្រើន​ដង​

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ​៖ ​ពាក្យចាស់​លោក​តែ​ពោល​ថា​«​ស៊ី​បាយ​បោក​ឆ្នាំង​»​ពិតជា​មិន​ខុស​នោះ​ទេ ខណៈ​២​នាក់​ប្ដី​ប្រពន្ធ​នៅ​ក្នុង​គ្រួសារ​មួយ​បាន​រាប់អាន​ជាមួយ​បុរស​ចំណាស់​​ម្នាក់​ដែល​ជា​អ្នកបើកបរ​រថយន្ត​ ដោយ​ភាព​ស្មោះត្រង់​បំផុត​ និង​ចាត់​ទុកដូចជា​សាច់ញាតិ​របស់​ខ្លួន​ដែរ ​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ មិន​នឹក​ស្មានថា​ បែរជា​បុរសចំណាស់រូប​​នោះ​ហ៊ាន​ទាក់ទង​លួងលោម​កូនស្រី​ជាទី​ស្រឡាញ់​របស់​ពួក​គាត់​ដែល​មាន​អាយុ​ទើបតែ​១៣​ឆ្នាំ​ប៉ុណ្ណោះ​ ​រួមមេត្រី​​បាន​សម្រេច​ជា​ច្រើន​ដង​…

រាជធានី​ភ្នំពេញ ​៖ ​ពាក្យចាស់​លោក​តែ​ពោល​ថា​«​ស៊ី​បាយ​បោក​ឆ្នាំង​»​ពិតជា​មិន​ខុស​នោះ​ទេ ខណៈ​២​នាក់​ប្ដី​ប្រពន្ធ​នៅ​ក្នុង​គ្រួសារ​មួយ​បាន​រាប់អាន​ជាមួយ​បុរស​ចំណាស់​​ម្នាក់​ដែល​ជា​អ្នកបើកបរ​រថយន្ត​ ដោយ​ភាព​ស្មោះត្រង់​បំផុត​ និង​ចាត់​ទុកដូចជា​សាច់ញាតិ​របស់​ខ្លួន​ដែរ ​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ មិន​នឹក​ស្មានថា​ បែរជា​បុរសចំណាស់រូប​​នោះ​ហ៊ាន​ទាក់ទង​លួងលោម​កូនស្រី​ជាទី​ស្រឡាញ់​របស់​ពួក​គាត់​ដែល​មាន​អាយុ​ទើបតែ​១៣​ឆ្នាំ​ប៉ុណ្ណោះ​ ​រួមមេត្រី​​បាន​សម្រេច​ជា​ច្រើន​ដង​ ។ ​រឿង​នោះ​ត្រូវ​បាន​បែកធ្លាយ​ជា​យូរ​មក​ហើយ ពួក​គាត់​ក៏​ធ្លាប់​ហាមឃាត់​​ជន​នោះ​ឈប់​ទាក់ទង​កូន​របស់​ពួក​គាត់​ទៀត​ដែរ ប៉ុន្តែ​ជន​នេះ​មិន​ព្រម​ស្ដាប់​តាម​ឡើយ នៅ​តែ​បន្ត​ទាក់ទង​នាំនាង​​ទៅ​ដេក​ទៀត ​ទើប​ពួក​គាត់​ឃាត់ខ្លួន​ប្រគល់​ជូន​នគរបាល​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​។

ការ​ចាប់ខ្លួនបុរសចំណាស់ម្នាក់​ខាងលើ​​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២០ នៅ​ក្នុង​បន្ទប់​ជួល​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងខណ្ឌដង្កោ បន្ទាប់​មក​បាន​នាំ​យក​ទៅ​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​បន្ត​តែម្តង​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា បុរស​ចំណាស់​រូប​នោះ​ឈ្មោះ​មាស សា​រឿ​ន អាយុ​៥៨​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ចំណែក​ក្មេង​ស្រី​ដែល​ចាញ់​ការ​លួងលោម​របស់​ជន​នោះ​រហូត​អស់​ព្រហ្មចារី​យ៍​នោះ​មាន​អាយុ​ទើបតែ​១៣​ឆ្នាំ​ប៉ុណ្ណោះ​។ អ្នក​ទាំង​២​នាក់​នេះ​បាន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​តាំងពី​អំឡុង​ខែ​មី​​នា ឆ្នាំ​២០២០ ខណៈ​ដែល​នាង​សម្រាក​ពី​ការ​សិក្សា​នៅ​សាលា​ព្រោះតែ​សាលា​បិទទ្វារ​ដោយ​ជម្ងឺ​Covid-19​វាយលុក ហើយ​នាង​តែ​តែង​នៅផ្ទះ​រាល់ថ្ងៃ​នោះ​។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ថា រវាង​ជនសង្ស័យ​និង​ឪពុក​ម្ដាយ​របស់​ក្មេង​ស្រី​រូប​នោះ​បាន​មាន​ទំនាក់​ទំ​ង​រាប់អាន​គ្នា ហើយ​នៅ​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០២០ ឪពុក​ម្ដាយ​ក្មេង​ស្រី​ខាងលើ​បាន​ហៅ​បុរស​ចំណាស់​រូប​នេះ​ទៅ​ហូប​បាយ​ហូប​ទឹក​នៅ​ក្នុងផ្ទះ​របស់​ខ្លួន​ជា​រៀងរាល់ថ្ងៃ​ ដោយ​ចាត់​ទុកដូចជា​សាច់ញាតិ ហើយ​ពុំដែល​គិត​ថា​ត្រូវ​បុរស​ចំណាស់រូប​នោះ​ស៊ី​បាយ​បោក​ឆ្នាំង​នោះ​ឡើយ​។​

តាម​ប្រភព​ព័ត៌​មាន​បានបន្ត​​​​ថា ការ​ចេញចូល​ប្រាស្រ័យ​ទាក់ទង​បាយ​ទឹក​ព្រឹកល្ងាច​នេះ​ហើយ ​បាន​ធ្វើ​ឲ្យ​បុរសចំណាស់រូប​​នោះ​បែកគំនិត​ទាក់ទង​លួងលោម​កូនស្រី​ជាទី​ស្រឡាញ់​របស់​ម្ចាស់ផ្ទះ​រហូត​ឈាន​ដល់​ត្រូវ​ដង​ត្រូវ​ផ្លែ​និង​ដឹក​ដៃ​គ្នា​ចូល​ទៅ​រួមមេត្រី​បាន​សម្រេច​ជា​បន្តបន្ទាប់​ចំនួន​៤​ដង​។

តាម​ប្រភពព័ត៌មាន​​ខាងលើ​បាន​បន្ត​ថា ទោះបីជា​បែប​ណា​រឿងរ៉ាវ​ស្ន​ហា​ខុស​វ័យ ​ខាង​​ស្រី​មិន​ទាន់​គ្រប់​អាយុ​ឬ​អាយុ​ក្រោម​១៥​ឆ្នាំ​នេះ ​មិន​អាច​លាក់បាំង​បាន​យូរ​ឡើយ ​ត្រូវ​បាន​ឪ​ពុ​កម្ដាយ​ក្មេង​ស្រី​ខាងលើ​ដឹង​រឿង ហើយ​បាន​ព្រមាន​និង​ហាមឃាត់​ឈប់​ឲ្យ​បុរស​នោះ​ទាក់ទង​លួងលោម​កូនស្រី​គាត់​តទៅ​ទៀត ហើយ​ពួក​គាត់​ក៏​មិន​បាន​ប្ដឹ​ង​ផ្ដល់​អ្វី​ដែរ ​ព្រោះ​មិន​ចង់​ឲ្យ​រឿង​បែកធ្លាយ​ខ្មាស​អ្នកស្រុក​ភូមិ​ ។ ​ប៉ុន្តែ​ជន​​នោះ​​មិន​ព្រម​ស្ដាប់​សោះ ​នៅ​តែ​លួច​នាំ​កូនស្រី​​របស់ពួក​គាត់​​រួមមេត្រី​ជា​បន្តបន្ទាប់​ទៀត​ និង​បាន​ជួល​ផ្ទះ​មួយ​កន្លែង​នៅ​​ក្នុង​ខណ្ឌដង្កោ ស្នាក់​នៅ​ ។

តាម​ប្រភពព័ត៌មាន​​​ខាងលើបានប​ន្ត​ថា ​លុះដល់​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ បុរស​នេះ​បាន​នាំ​ក្មេង​ស្រី​រូប​នោះ​ទៅ​​រួមមេត្រី​នៅ​ក្នុង​បន្ទប់​ជួល​ខាងលើ​ទៀត ចំណែក​ឪពុក​ម្ដាយ​នាង​ បន្ទាប់​ពី​បាត់​មិនឃើញ​កូនស្រី​ក៏​បាន​តាម​រក​គ្រប់​ច្រកល្ហក​តែ​មិនឃើញ រហូត​ដល់​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២០ ទើប​ទទួល​ដំណឹង​ថា​អ្នក​ទាំង​២​កំពុង​ដេក​នៅ​ជាមួយ​គ្នា​ក្នុង​បន្ទប់​ជួល​ខាងលើ​ក៏​ទៅ​ឃាត់ខ្លួន​បុរស​ចំណាស់​ឈ្មោះ​មាស សា​រឿ​ន នេះ​នាំ​ទៅ​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​៕​ (កែសម្រួលដោយ ៖ ធីតា​)