ម៉េចអ៊ីចឹង ? អាលីហ្សា ពោលពាក្យស្តាយក្រោយខ្លាំងក្រោយសម្រាលកូនរួច
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រោយពីសម្រាលកូនប្រកបដោយជោគជ័យ និងមានសុខភាពល្អទាំងម្តាយ និងទារក នោះ តារាសម្តែង និងជាតារាម៉ូដែលល្បីឈ្មោះមួយដួង អ្នកនាង អាលីហ្សា…
រាជធានីភ្នំពេញ ៖ ក្រោយពីសម្រាលកូនប្រកបដោយជោគជ័យ និងមានសុខភាពល្អទាំងម្តាយ និងទារក នោះ តារាសម្តែង និងជាតារាម៉ូដែលល្បីឈ្មោះមួយដួង អ្នកនាង អាលីហ្សា…
រាជធានីភ្នំពេញ ៖ ក្រោយពីសម្រាលកូនប្រកបដោយជោគជ័យ និងមានសុខភាពល្អទាំងម្តាយ និងទារក នោះ តារាសម្តែង និងជាតារាម៉ូដែលល្បីឈ្មោះមួយដួង អ្នកនាង អាលីហ្សា ហាក់មិនសប្បាយចិត្តចំពោះរូបរាងខ្លួនឯង ដែលប្រែរូបរាងខ្លាំង ក្រោយពីសម្រាលកូនស្រីរួច ។
ប្រាកដណាស់ បើក្រឡេកទៅមើលមុខមាត់ទារកដែលជាចំណងដៃរបស់នាង និងស្វាមី គឺមានមុខមាត់ស្រស់ស្អាតគួរឲ្យខ្នាញ់ និងមានពណ៌សំបុរសស្រស់ផងដែរ តែយ៉ាងណាមិញសម្រាប់អ្នកនាងអាលីហ្សា ក៏ប្រហែលជាមិនខុសពីអ្នកម្តាយវ័យក្មេងដទៃទៀតឡើយនោះ គឺរឿងពិបាកនឹងធ្វើចិត្តក្នុងការទទួលយករូបរាងកាយក្រោយសម្រាលកូន ព្រោះតែនាងធ្លាប់ជាតារាសម្តែង និងតារាម៉ូដែលមានដងខ្លួនស្រឡូនខ្ពស់ តែពេលនេះប្រែជាមានរូបរាងធាត់ មានសាច់ទ្រលុកទ្រលន់ ឬអាចនិយាយបានថា ហាក់បាត់ដងខ្លួនស្លីមស្រឡូននោះឯង ។
ប្រហែលជាពិបាកនឹងទទួលយកនឹងរូបរាងប្រែប្រួលពីខ្ពស់ស្រឡូនទៅជារាងធាត់នោះហើយ ទើបកាលពីពេលថ្មីៗនេះ អ្នកម្តាយវ័យក្មេងដែលមានរូបសម្រស់មុខមាត់ដូចតារាកូនកាត់បរទេសនោះបានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក ទម្លាយចេញនូវអាថ៌កំបាំងក្នុងចិត្តដែលរីករាយចំពោះរូបខ្លួននាងដែលប្រែជាធាត់ខ្លាំង ខណៈមហាជនអ្នកគាំទ្របានបញ្ចេញយោបល់ថា ទោះតារាសម្តែងស្រីរូបនេះរាងមានសាច់ជាងមុនពិតមែន តែរូបសម្រស់នៅតែផូរផង់ដដែល ។
យ៉ាងណាមិញ អាលីហ្សា បានលើកឡើងថា បានត្រឹមតែស៊ែររូបភាពដ៏ស្រឡូនស្អាត កាលពីមុនប៉ុណ្ណោះ ពេលនេះជា ដូចជ្រូកហើយ ប៉ុន្តែមិនអីទេនោះនឹងព្យាយាមយករាងពីមុនមកវិញ ។ បន្ថែមពីលើនេះនាងបានបញ្ជាល់ថា ក៏ព្រោះតែនាងនៅមិនទាន់រឹងដៃរឹងជើងស្រួលបួល និងមិនទាន់មានឱកាសក្នុងការសម្រកគីឡូ ដើម្បីយករូបរាងស្រឡូនស្អាតដូចពីមុនបាន ដូច្នេះនាងក៏មិនទាន់ប្រឡូកក្នុងសិល្បៈវិញនោះទេ ។
ជាងនេះទៅទៀត ដោយសារតែបញ្ហាជំងឺរាតត្បាតកូវីដ ១៩ អាលីហ្សា ហាក់មិនទទួលបានការថ្នាក់ថ្នមពីសំណាក់ស្វាមីដែលកំពុងនៅក្រៅប្រទេស ដូច្នេះនាងក៏ពុំមានវត្តមានបុរសសេះសមកជួយមើលថែរូបនាង និងកូនដំបូងនេះបាន ទើបនាងត្រូវប្រឹងប្រែងម្នាក់ឯងមើលថែកូន រហូតភ្លេចមើលថែរូបរាងខ្លួន ។ ទោះនៅឆ្ងាយក៏ពិតមែន តែនាងនិងកូនក៏តែងតែជួបស្វាមីនិងឪពុកតាមរយៈទំនាក់ទំនងសង្គម ហើយនាងក៏តែងតែបង្ហាញរូបថតកូនស្រីស្រស់ស្អាតរបស់នាងជូនអ្នកគាំទ្រនាងបានឃើញផងដែរតាមរយៈបណ្តាញសង្គមនានា ៕
ចែករំលែកព័តមាននេះ