ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឆ្លងកាត់​ផ្លូវជាតិ​លេខ​1 ​ជួប​គោល​ដៅ​​បង់ប្រាក់​ប៉ុន្មាន ? ហើយ​​បង់​អស់​​ប៉ុន្មាន ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បងប្អូន​ពលរដ្ឋ​ប្រកប​មុខរបរ​ជា​អ្នក​រត់​ឡាន​តាក់ស៊ី​ដឹក​មនុស្ស ឬ​ទំនិញ បច្ចុប្បន្ន​កំពុង​នាំ​គ្នា​រអ៊ូរទាំ​ជា​ខ្លាំង​ទៅ​លើ​បញ្ហា ក្រុម​សមត្ថកិច្ច​ជា​ច្រើន​តែង​ដាក់​បា​រ៉ា​ស់​យក​លុយ​ពី​ក្រុម​អ្នក​រត់​ឡាន​ទាំងឡាយ ក្រោម​រូបភាព​ដាក់​គោលដៅ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ប៉ុន្តែ​ប្រែ​ក្លាយជា​ជំងឺ​រាតត្បាត​មួយ ចំពោះ​អ្នកបើកបរ​រថយន្ត​ដឹក​អ្នកដំណើរ​-​ដឹក​ទំនិញ ។…

រាជធានី​ភ្នំពេញ ៖ បងប្អូន​ពលរដ្ឋ​ប្រកប​មុខរបរ​ជា​អ្នក​រត់​ឡាន​តាក់ស៊ី​ដឹក​មនុស្ស ឬ​ទំនិញ បច្ចុប្បន្ន​កំពុង​នាំ​គ្នា​រអ៊ូរទាំ​ជា​ខ្លាំង​ទៅ​លើ​បញ្ហា ក្រុម​សមត្ថកិច្ច​ជា​ច្រើន​តែង​ដាក់​បា​រ៉ា​ស់​យក​លុយ​ពី​ក្រុម​អ្នក​រត់​ឡាន​ទាំងឡាយ ក្រោម​រូបភាព​ដាក់​គោលដៅ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ប៉ុន្តែ​ប្រែ​ក្លាយជា​ជំងឺ​រាតត្បាត​មួយ ចំពោះ​អ្នកបើកបរ​រថយន្ត​ដឹក​អ្នកដំណើរ​-​ដឹក​ទំនិញ ។

ក្រុម​អ្នក​រត់​ឡាន​នៅ​បេនឡាន​ច្បារ​អំពៅ ប្រាប់​ឱ្យ​ដឹង​ថា ក្នុង​ការ​បើករថយន្ត​ដឹក​ទំនិញ ឬ​ដឹក​អ្នកដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​១​ម្តង​ៗ គឺ​ត្រូវ​បើក​ឆ្លងកាត់​គោលដៅ​ត្រួតពិនិត្យ​របស់​ប៉ូលិស ចន្លោះ​ពី​៦​ទៅ​៧​គោលដៅ គិត​ចាប់ពី​រាជធានី​ភ្នំពេញ​ទៅ​ដល់​ខេត្ត​ស្វាយ​រៀង ឬ​ខេត្តព្រៃវែង ។ ជា​ទូទៅ​គោលដៅ​នីមួយ​ៗ គឺ​ត្រូវ​បង់លុយ​ជា​និច្ច តិច​ឬ​ច្រើន គឺ​តាម​សណ្ឋាន​នៃ​ការ​ដឹក​ទំនិញ​ឬ​មនុស្ស ។

ជួប​ដោយ​ផ្ទាល់​ជាមួយ​កោះសន្តិភាព បុរស​ជា​អ្នក​រកស៊ី​ដឹក​ទំនិញ​ពី​ភ្នំពេញ​ទៅ​អ្នក​លឿង​ម្នាក់ បាន​ប្រាប់​ឱ្យ​ដឹង​ថា គាត់​តែង​ដឹក​ទំនិញ​ជា​ប្រភេទ​កែវ ចាន ឆ្នាំង និង​អីវ៉ាន់​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​ពី​ផ្សារ​ច្បារ​អំពៅ​ឆ្ពោះ​យក​ទៅ​ឱ្យ​ម៉ូយ​នៅ​តំបន់​អ្នក​លឿង ជា​ប្រចាំ​ថ្ងៃ ដោយ​បើក​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​១ ។

ក្នុង​ដំណើរ​ដឹក​ជ​ញ្ចូ​ន​ជា​ប្រចាំ​នោះ បុរស​រូប​នេះ តែង​បើក​ឆ្លងកាត់​គោលដៅ​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច​ចរាចរណ៍​៣​គោលដៅ​រួម​មាន គោលដៅ​បឹង​ឈូក (​ទល់មុខ​ដី​របស់​ជំទាវ ស៊ុ​យ សុ​ផា​ន​) គោលដៅ​ផ្លូវបំបែក​ថ្គៃ​ហ័​រ និង​គោលដៅ​កំពង់​ភ្នំ ស្ថិត​នៅ​ក្បែរ​ស្ពាន​អ្នក​លឿង ។ រាល់​ការ​បើក​ឆ្លងកាត់​ម្តង​ៗ គឺ​ត្រូវ​បង់លុយ​ជា​និច្ច ចន្លោះ​ពី​៥​ពាន់​រៀល ដល់​១​ម៉ឺន​រៀល​ក្នុង​១​គោលដៅ ហើយ​ការ​បង់​នេះ គឺ​ត្រូវ​បង់​ទាំង​ពេល​ទៅ និង​ពេល​មក ក្នុង​ករណី​ដែល​មានការ​ដឹក​ទំនិញ ។

បុរស​ដដែល​បាន​រំលឹក​ពី​ប្រវត្តិ​ខ្លួន​ថា កាល​ដើម​ឡើយ​រូបគេ គឺជា​អ្នក​រត់​តាក់ស៊ី​ដឹក​មនុស្ស ប៉ុន្តែ​ដោយសារ​មួយ​រយៈ​ក្រោយ​កន្លង​ទៅ​ពុំ​សូវ​មាន​មនុស្ស​ជិះ​ដូច​មុន រូបគេ​ក៏​ប្តូរ​ពី​អ្នក​រត់​តាក់ស៊ី​ដឹក​មនុស្ស​មក​ដឹក​ទំនិញ​វិញ ហើយ​ការ​ដឹក​ទំនិញ​បច្ចុប្បន្ន​នេះ គឺ​ចំណេញ​បាន​ក្នុង​មួយ​ថ្ងៃ ចន្លោះ​ពី​៤​ទៅ​៥​ម៉ឺន​រៀល​ប៉ុណ្ណោះ បើ​បែងចែក​ថ្លៃ​ចាក់​ប្រេងសាំង និង​ថ្លៃ​បង់លុយ​ឱ្យ​ប៉ូលិស​សម្រាប់​ការ​ដឹក​ជ​ញ្ចូ​ន​បាន​ផង​នោះ ដូច​រកស៊ី​ចិញ្ចឹម​ប៉ូលិស​ច្រើន​ជាង​ខ្លួនឯង ។

លោក​ថា មាន​ថ្ងៃ​ខ្លះ​ឡាន​ក៏​ត្រូវ​ខូច​ផង​ដែរ ដោយសារ​ការ​រត់​ផ្លូវ​ឆ្ងាយ ធ្វើ​ឱ្យ​ចំណូល​ដែល​បាន​ពី​ការ​រកបាន​របស់​លោក​ត្រូវ​ថយ​ចុះ ព្រោះ​ត្រូវ​ចំណាយ​ធ្វើ​រថយន្ត ។
មតិ​លើក​ឡើង​ស្រ​ដៀង​គ្នា​ពី​បុរស​អ្នក​ដឹក​ពង​ទា​ម្នាក់​ទៀត បាន​ប្រាប់​កោះសន្តិភាព​ថា ការ​ដឹក​ទំនិញ​របស់​លោក​ក៏​ត្រូវ​បាន​ក្រុម​សមត្ថកិច្ច ហៅ​ចាប់​ផាកពិន័យ​ដែរ ដោយ​ក្រោម​ហេតុផល ដឹក​លើស​ចំណុះ ឬ​ពេល​ខ្លះ​ដឹក​ហៀ​ទំនិញ​ចេញ​មក​ក្រៅ​គូទ​ឡាន​តិចតួច ក៏​ត្រូវ​ឃាត់​យក​លុយ​ដែរ ។

ការ​ដឹក​លើស​ធម្មតា ត្រូវ​យក​លុយ​៥​ពាន់​រៀល តែបើ​ការ​ដឹក​ទំនិញ​ហៀ​ចេញ​ក្រៅ គឺ​១​ម៉ឺន​រៀល ហើយ​រាល់​ការ​យក​លុយ គឺ​ពុំ​មាន​ចេញ​នូវ​វិក្កយបត្រ​អ្វី​ទាំងអស់ ពោល​គឺ​ក្រុម​សមត្ថកិច្ច​មើល​ហ្នឹង​ភ្នែក ហើយ​ទារ​លុយ​តែ​ម្តង បើ​ដឹក​ទំនិញ ឬ​ដឹក​មនុស្ស​តិច ទារ​តាម​តិច ច្រើន​ទារ​តាម​ច្រើន គ្រប់​គោលដៅ គឺ​សុទ្ធតែ​បែប​នេះ​ដូច​គ្នា​ទាំងអស់ ។

សម្រាប់​ក្រុម​រថយន្តឈ្នួល​ដឹក​មនុស្ស​វិញ ក៏​បាន​លើក​ឡើង និង​បញ្ជាក់​ប្រាប់​កោះសន្តិ​ភាព មិន​ខុស​គ្នា​ប៉ុន្មាន​ពី​បុរស​អ្នក​បើករថយន្ត​ដឹក​ទំនិញ​ទាំង​២​នាក់​ខាងលើ​ដែរ ពួក​គេ​បាន​និយាយ​ថា ការ​ដឹក​មនុស្ស​ពី​ភ្នំពេញ​ទៅ​ខេត្តស្វាយរៀង គឺ​ត្រូវ​បើក​ឆ្លងកាត់​៧​គោលដៅ គិត​ចាប់ពី​ភ្នំពេញ​ដល់​ស្ពាន​អ្នក​លឿង មាន​៣​គោលដៅ ហើយពី​ស្ពាន​អ្នក​លឿន​ទៅ​ដល់​ស្វាយ​រៀង មាន​៤​គោលដៅ​ទៀត ។ គោលដៅ​ពី​ស្ពាន​អ្នក​លឿង​ទៅ​ស្វាយ​រៀង មាននៅ​ចំណុច​ខាងកើត​ស្ពាន ចំណុច​ផ្សារ​ក្រគរ និង​ចំណុច​ខាងកើត​កំពង់​សិង្ហ ហើយ​គោលដៅ​ខាងកើត​កំពង់​សិង្ហ​នេះ គឺ​មាន​នគរបាល​ប្រចាំការ ចាំ​ចាប់​ឃាត់​២៤​ម៉ោង ។

ក្រុម​ខាងលើ​ដដែល​នេះ​បញ្ជាក់​ថា ជា​ទូទៅ​រថយន្ត​របស់​ពួក​គេ ជា​ប្រភេទ​រថយន្ត​ទួ​រី​ស​១៥​កៅអី ដែល​អាច​ជិះ​បាន​ត្រឹម​មនុស្ស​១៥​នាក់​ប៉ុណ្ណោះ បូក​រួម​ទាំង​តៃកុង ប៉ុន្តែ​ពេល​ខ្លះ​មូលហេតុ ដែល​ពួក​គេ​ដឹក​លើស​ចំណុះ​តិចតួច គឺ​ដោយសារ​ការ​ដាក់​អីវ៉ាន់​របស់​ភ្ញៀវ ដែល​ត្រូវ​ដាក់​ហៀ​នៅ​គូទ​រថយន្ត ។ នៅ​ពេល​ដែល​ដឹក​មនុស្ស​ពេញ​រថយន្ត ឬ​លើស​ម្នាក់​ពីរ​នាក់ គឺ​សមត្ថកិច្ច​យក​លុយ​ត្រឹមតែ​១​ម៉ឺន​រៀល​ប៉ុណ្ណោះ ជា​ការ​ផាក​លើ​ការ​ដឹក​លើស​មនុស្ស ។ ប៉ុន្តែ​ប្រសិនបើ​ការ​ដឹក​មនុស្ស​ច្រើន ហើយ​ហៀ​អីវ៉ាន់​ចេញ​តាម​គូទ​រថយន្ត គឺ​ត្រូវ​ឃាត់​យក​លុយ​ពី​២​ម៉ឺន​រៀល ទៅ​៣​ម៉ឺន​រៀល​ជា​មុន​សិន ទើប​អនុញ្ញាត​ឱ្យធ្វើ​ដំណើរ​ទៅ​មុខ​បន្ត​ទៀត ។

បុរស​អ្នក​បើករថយន្ត​ឈ្នួល​ដឹក​មនុស្ស​ម្នាក់​ទៀត​ប្រាប់​ឱ្យ​ដឹង​ថា ក្នុង​ការ​ដឹក​មនុស្ស​ម្នាក់​ៗ ទទួល​លុយ​បាន​ត្រឹមតែ​ពី​១​ម៉ឺន​២​ពាន់​រៀល ទៅ​២​ម៉ឺន​រៀល​ប៉ុណ្ណោះ ហើយ​មាន​ពេល​ខ្លះ រាល់​ជើង​រថយន្ត​ត្រូវ​ចេញ​ម្តង​ៗ ពុំ​សូវ​ជា​មាន​មនុស្ស​ពេញ​រថយន្ត​រហូត​នោះ​ទេ ។ លុះ​ពេល​មាន​ភ្ញៀវ​ច្រើន ពិសេស​អីវ៉ាន់​ភ្ញៀវ​ច្រើន​ផ្ទុក​ពេញ​រថយន្ត​តិចតួច បែរជា​ត្រូវ​ទទួល​រង​ការ​ត្រូវ​បង់លុយ​ជូន​ប៉ូលិស​ជា​ច្រើន​គោលដៅ​ទៅ​វិញ ។ លោក​ថា បើ​គិត​អំពី​ការ​បង់លុយ​ជូន​សមត្ថកិច្ច​គ្រប់​គោលដៅ​ទាំង​ទៅ​ទាំង​មក ក្នុង​ករណី​ដែល​មានការ​ដឹក​មនុស្ស​ច្រើន ឬ​ហៀរ​ទំនិញ​តិចតួច គឺ​ត្រូវ​ចំណាយ​មិន​ក្រោម​ពី​ជាង​១០​ម៉ឺន​រៀល​ឡើយ។

ក្រុម​អ្នក​រត់​រថយន្ត​ខាងលើ​បញ្ជាក់​ថា រាល់​គោលដៅ​ដែល​ពួក​គេ​បើក​ឆ្លងកាត់ មាន​គោល​​ដៅ​ខ្លះ​ជួប​ប៉ូលិស​ស្រួល គោលដៅ​ខ្លះ​ក៏​ជួប​ប៉ូលិស​យ៉ាប់ ប៉ូលិស​កាច​មុខ​មើល​មិន​បាន​ដែល​បាន​ប្រើប្រាស់​ពាក្យ​សម្តី​គំរោះគំរើយ​ទារ​លុយ​ពួក​គេ​យ៉ាង​អាក្រក់​ស្តាប់ ។របរ​នេះ​ពួក​គេ​ទទួល​បាន​ប្រាក់​ចំណេញ​តិចតួច គ្រាន់​ចិញ្ចឹម​គ្រួសារ ប៉ុន្តែ​បើ​ការ​ដឹក​ទំនិញ ឬ​មនុស្ស​របស់​ពួក​គេ ត្រូវ​ទទួល​រង​ការ​យក​លុយ​ច្រើន ពិសេស​ច្រើន​គោលដៅ​ទៅ​ទៀត​នោះ តើ​ឱ្យ​ពួក​គេ​រំពឹង​អ្វី​សម្រាប់​ចិញ្ចឹមជីវិត​ទៅ​មុខ​ទៀត ?

ការ​ដាក់​បា​រ៉ា​ស់ ឬ​គោលដៅ​ត្រួតពិនិត្យ ឬ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ គឺជា​ការ​អនុវត្ត​ស្របច្បាប់ និង​បាន​ចូលរួម​ចំណែក​ទប់ស្កាត់ ឬ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​មែន​ហើយ ។ ប៉ុន្តែ​ទន្ទឹម​នឹង​ការ​អនុវត្ត​នោះ សូម​ចៀសវាង​ការ​អនុវត្ត​ដែល​កង្វះ តម្លាភាព សុក្រឹតភាព និង ក្រមសីលធម៌​ត្រឹមត្រូវ​ប៉ះពាល់​ដល់​បងប្អូន​អ្នកដំណើរ​ទូទៅ មិន​ថា​អ្នក​ដែល​ល្មើស ឬ​មិន​ល្មើស ពិសេស​នោះ គឺ​ដោយ​ចាំ​យក​លុយ​ពី​ក្រុម​អ្នក​រត់​តាក់ស៊ី ដូច​ដែល​បាន​រៀប​រ៉ាប់​ពី​ខាងលើ ជាក់ស្តែង​តែ​ម្តង សូ​ម្បី​ភ្ញៀវ​ដែល​នៅ​ក្នុង​រថយន្ត​ក៏​ជួយ​ខឹង​នូវ​ទ​ង្វើ​របស់​ប៉ូលិស​ដែរ​…​ពួក​គេ​ដឹង​ឮ​គ្រប់​គ្នា ឱ្យ​តែ​ជិះឡាន​ឈ្នួល ៕

អត្ថបទសរសេរ ដោយ