ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នករក​ស៊ីក្នុង​វិស័យ​ទេសចរណ៍​ឈាន​ដល់​ដំណាក់កាល​ដង្ហើមចង្រិត​ហើយ

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ អស់​រយៈពេល​ជិត​ពេញ​មួយ​ឆ្នាំ​នេះ សម្រាប់​វិស័យ​ឯកជន​ដែល​ប្រកប​មុខរបរ​ពាក់ព័ន្ធ និង​វិស័យ​ទេសចរណ៍​បាន​ទទួល​រង​ផល​ប៉ះពាល់​ជា​បន្តបន្ទាប់​ពី​ជំងឺ​កូ​វី​ដ​-១៩ ហើយ​ក្នុង​ដំណាក់កាល​ដំបូង​ៗ​ម្ចាស់​អាជីវកម្ម​អាច​ទ្រំ​ទ្រ ឬ​ទប់​អាជីវកម្ម​មិន​ឱ្យ​បិទទ្វារ​បាន ។ ប៉ុន្តែ​ចូល​ដល់​ចុងខែ​វិច្ឆិកា​នេះ​វិស័យ​ឯកជន​ដែល​រកស៊ី​ក្នុង​វិស័យ​មួយ​នេះ​អាជីវកម្ម​របស់​គេ​បាន​ឈាន​ដល់​ដំណាក់កាល​ដង្ហើមចង្រិត ពោល​ប្រាក់​ចំណេញ​ដែល​សន្សំទុក​កាលពីមុន​ៗ​យក…

រាជធានី​ភ្នំពេញ ៖ អស់​រយៈពេល​ជិត​ពេញ​មួយ​ឆ្នាំ​នេះ សម្រាប់​វិស័យ​ឯកជន​ដែល​ប្រកប​មុខរបរ​ពាក់ព័ន្ធ និង​វិស័យ​ទេសចរណ៍​បាន​ទទួល​រង​ផល​ប៉ះពាល់​ជា​បន្តបន្ទាប់​ពី​ជំងឺ​កូ​វី​ដ​-១៩ ហើយ​ក្នុង​ដំណាក់កាល​ដំបូង​ៗ​ម្ចាស់​អាជីវកម្ម​អាច​ទ្រំ​ទ្រ ឬ​ទប់​អាជីវកម្ម​មិន​ឱ្យ​បិទទ្វារ​បាន ។ ប៉ុន្តែ​ចូល​ដល់​ចុងខែ​វិច្ឆិកា​នេះ​វិស័យ​ឯកជន​ដែល​រកស៊ី​ក្នុង​វិស័យ​មួយ​នេះ​អាជីវកម្ម​របស់​គេ​បាន​ឈាន​ដល់​ដំណាក់កាល​ដង្ហើមចង្រិត ពោល​ប្រាក់​ចំណេញ​ដែល​សន្សំទុក​កាលពីមុន​ៗ​យក មក​ប្រើប្រាស់​អស់ ខណៈ​បញ្ហា​ជំងឺ​កូ​វី​ដ​-១៩ នៅ​តែ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ភ័យ​ព្រួយ​ជាប់​ជា​ប្រចាំ ។

រូបតំណាង

បើ​តាម​អ្នកជំនាញ និង​ជា​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បានឱ្យ​ដឹង​ថា វិស័យ​ឯកជន​រកស៊ី​ក្នុង​វិស័យ​ទេសចរណ៍​មុន​មិន​ទាន់​កើត​មាន​ជំងឺ​កូ​វី​ដ​-១៩ ពួក​គេ​រក​ទទួល ទាន​មានការ​រីក​ចម្រើន ប៉ុន្តែ​នៅ​ពេល​វិបត្តិ​កូ​វី​ដ​-១៩ មក​ដល់ វា​បាន​បក់​បោក​យ៉ាង​ខ្លាំងធ្វើ​ឱ្យ ប៉ះពាល់​ដល់​អ្នករក​ទទួលទាន​នៅ​ក្នុង​វិស័យ​ទេសចរណ៍​ខ្លាំងក្លា​ជាងគេ រហូត​ដល់​អ្នកខ្លះ​ផ្អាក ដំណើរការ​នូវ​សកម្មភាព​ផ្សេង​ៗ​របស់​ខ្លួន ។

រូបតំណាង

លោកស្រី ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​មាន​ប្រសាសន៍ បញ្ជាក់​ថា ជា​រួម​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​នេះ​យើង​បាន​ផ្អាក​ដំណើរការ ។ កាល​ដំបូង​ៗ​មិន សូវ​ជា​មាត់ករ​អ្វី​នោះ​ទេ (​ត្អូញត្អែ​) យើង​នៅ​រួបរួម​គ្នា​ក្នុង​ការ​ជួយ​ដល់​ជីវភាព​របស់​បុគ្គលិក​ទេស ចរណ៍​ដើម្បី​កុំឱ្យ​ពួក​គាត់​ចេញ​ទៅ​ណា ។ អ៊ីចឹង​ការ​ចំណាយ​យើង​នៅ​តែ​ចំណាយ​ដោយ​គ្មាន ចំណូល​ជិត​មួយ​ឆ្នាំ​ហើយ ។ ដូចនេះ​ទុន​សម្រាប់​បម្រុង ឬ​ប្រាក់​ដែល​បាន​ចំណេញ រក្សា​ទុក បាន​ប៉ុន្មាន​ឆ្នាំ​មុន​ៗ​មកនេះ គឺ​យើង​បាន​យក​មក​ប្រើប្រាស់​អស់រលីង​ទៅ​ហើយ ។

រូបតំណាង

លោកស្រី​បន្ត​ថា ទោះបី​ពេល​មុន​ៗ​ធ្លាប់​បាន​ទិញ ឬ​ប្រាក់​ចំណេញ​ដែល​យើង​ធ្លាប់​យក ទៅ​ទិញ​អចលនទ្រព្យ​យើង​បាន​លក់​ចេញ​ទៅ​វិញ​ដើម្បី​យក​ទុន​ទាំងនេះ​មក​ប្រើប្រាស់​ដើម្បី​ទប់​អាជីវកម្ម និង​រក្សា​បុគ្គលិក​ទុក ព្រោះតែ​រំពឹង​ថា បើ​ស្ថាន​ការ​អាច​នឹង​ប្រសើរ​ឡើ​វិញ​នា​ពេល ខាង​មុខ​ដ៏​ខ្លី ។ តែ​ផ្ទុយ​ទៅ​វិញ​ស្ថានការណ៍​នេះ​បាន​អូស​បន្លា​យមក​ដល់​ពេល​នេះ អ៊ីចឹង​យើង បាន​ប្រើប្រាស់​ទុនបម្រុង​អស់​ទៅ​ហើយ យើង​គ្មាន​អ្វី​ត្រូវ​បន្ត​ថែម​ទៅ​ទៀត​នោះ​ទេ ។

លោកស្រី​សង្កត់ធ្ងន់​ដូច្នេះ​ថា «​អាជីវកម្ម​ទីភ្នាក់ងារ​ទេសចរណ៍​បាន​ប្រើប្រាស់​ទុន​អស់ គ្មាន​អ្វី​ត្រូវ​យក​មក​បន្ត​ដង្ហើម​ទៀត​ទេ ហេតុ​ដូចនេះ​ហើយ​យើង​ចង់​បានការ​យកចិត្តទុកដាក់ អំពី​អ្នក​ពាក់ព័ន្ធ ក៏​ដូច​ជា​រាជរដ្ឋាភិបាល​ទាំងមូល សូម​ឱ្យ​ជួយ​ដល់​វិស័យ​ឯកជន​មួយ​នេះ​ផង ដែល​កំពុង​តែ​ដង្ហើមចង្រិត​» ។

ទាក់ទង​និង​វិស័យ​ឯកជន​រកស៊ី​នៅ​ក្នុង​វិស័យ​ទេសចរណ៍​បើ​តាម​អ្នកជំនាញ​រូប​នេះ​ថា បច្ចុប្បន្ន​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​សម្រាប់​ទីភ្នាក់ងារ​ទេសចរណ៍​មាន​ជិត ៧០០​ក្រុមហ៊ុន ហើយ នៅ​ក្នុង​មាន​ជិត ៣០០​ក្រុមហ៊ុន​បាន​យក​ឯកសារ​ផ្លូវការ​សុំ​បិទ និង​ផ្អាក​ដំណើរការ​អាជីវកម្ម របស់​ខ្លួន ។

ក្រៅពី​នេះ​នៅ​មាន​ក្រុមហ៊ុន​ជា​ច្រើន​ផ្សេង​ទៀត​បាន​បិទ​រំសាយ​បុគ្គលិក​អស់​ដោយ មិន​បាន​ទៅ​សុំ​ច្បាប់ តែ​អ្នកខ្លះ​ទៀត​នៅ​តែ​បន្ត​ដោយ​គិត​ថា បើ​ស្ថានការណ៍​ប្រសើរ​ឡើង​វិញ ភ្លាម​ៗ ពួក​គេ​នឹង​ធ្វើ​ប្រតិបត្តិការ​ឡើង​វិញ ។ ជា​រួម ៩៥% មិន​ទ្រទ្រង់ ឬ​បន្ត​អាជីវកម្ម​របស់​ខ្លួន បាន​ទៅ​ទៀត​នោះ​ទេ ៕