ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​លុយ​ខ្មែរ ​ខ្សោយកម្លាំង​ជាង​លុយ​ជប៉ុន និង​លុយ​កូរ៉េ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ខ្សោយកម្លាំង​ជាង​ប្រាក់​យ៉េន​ជប៉ុន និង​ប្រាក់​វុន​កូរ៉េ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២​ខែធ្នូ ឆ្នាំ ២០២០​នេះ​ឱ្យ​ដឹ​ថា…

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ខ្សោយកម្លាំង​ជាង​ប្រាក់​យ៉េន​ជប៉ុន និង​ប្រាក់​វុន​កូរ៉េ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២​ខែធ្នូ ឆ្នាំ ២០២០​នេះ​ឱ្យ​ដឹ​ថា ១០០​យ៉េន​ជប៉ុន ទិញ​ចូល ៣៨៨៥ រៀល លក់​ចេញ ៣៩២៣ រៀល ខណៈ​កាលពី​ថ្ងៃ​ម្សិលមិញ ទិញ​ចូល​ត្រឹមតែ ៣៨៨០ រៀល និង​លក់​ចេញ​តែ ៣៩១៩ រៀល​ប៉ុណ្ណោះ ។

ទន្ទឹម​នេះ​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​វុន​កូរ៉េ ថ្ងៃនេះ​ដែរ គឺ ១០០​វុន​កូរ៉េ ទិញ​ចូល ៣៦៧ រៀល លក់​ចេញ ៣៧០ រៀល ដែល​កាលពី​ថ្ងៃ​ម្សិលមិញ ទិញ​ចូល​ត្រឹមតែ ៣៦៦ រៀល និង​លក់​ចេញ​តែ ៣៦៩ រៀល​ប៉ុណ្ណោះ ។

សម្រាប់​ថ្ងៃនេះ​ដែរ សូម​មក​ដឹង​ពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​មួយ ចំនួន​ដែល​រួម​មាន ៖ ១​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៥០ រៀល​, ១​អឺ​រ៉ូ ទិញ​ចូល ៤៨៨៩ រៀល លក់​ចេញ ៤៩៣៨ រៀល និង ១​ដុល្លារ​អូស្ត្រាលី ទិញ​ចូល ២៩៩១ រៀល លក់​ចេញ ៣០២១ រៀល ។

ជាមួយ​គ្នា​នេះ ១​យន់​ចិន ទិញ​ចូល ៦១៦ រៀល លក់​ចេញ ៦២៣ រៀល ខណៈ ១​ដុល្លារ​សាំង ហ្គា​ពួរ ទិញ​ចូល ៣០២៩ រៀល លក់​ចេញ ៣០៦០ រៀល ហើយ ១​បាត​ថៃ ទិញ​ចូល ១៣៤ រៀល លក់​ចេញ ១៣៥ រៀល និង ១០០០​ដុ​ង​វៀតណាម ទិញ​ចូល ១៧៥ រៀល លក់​ចេញ ១៧៧ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ