ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​មាន​គម្ភីរ​ន័យ​អស្ចារ្យ​ណាស់ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​មាន​គម្ភីរ​ន័យ​អស្ចារ្យ​ណាស់

1 ខែ មុន

ជីវិត​មនុស្ស​យើង​ម្នាក់​ៗ​ពិតជា​ត្រូវការ​ព្រះធម៌​ណាស់​សម្រាប់​អប់រំ​ស្មារតី​ឲ្យ​ចេះ​ធន់​នឹង​រឿងរ៉ាវ​ទាំងឡាយ បើ​ជីវិត​មិន​មាន​ព្រះធម៌​ទេ នោះ​នឹង​មិន​អាច​ទ្រទ្រង់​នឹង​បញ្ហា​ដែល​ពើបប្រទះ​រាល់​ថ្ងៃនេះ​បាន​រឿយ​ៗ ។ តែ​គួរ​ឱ្យ​ហួសចិត្ត​ដែល​អ្នកខ្លះ​ពោល​ត្មះតិះដៀល​ធម៌ ឬ​ដៀល​ពុទ្ធសាសនា​ថា​យ៉ាងនេះ​ឬ​យ៉ា​ងនោះ ក៏​ព្រោះ​គេ​មើល​ព្រះពុទ្ធ​សាសនា​តាមតែ​សភាព​សើ​ៗ​ខាងក្រៅ ហើយ​គេ​មិន​បាន​សិ​ក្សា មិន​បាន​ពិចារណា​ឲ្យ​ស្គាល់​ច្បាស់​ពី​សេចក្តី​ពិតតែ​ប៉ុណ្ណោះ តែបើ​គេ​ស្គាល់​ច្បាស់…

ជីវិត​មនុស្ស​យើង​ម្នាក់​ៗ​ពិតជា​ត្រូវការ​ព្រះធម៌​ណាស់​សម្រាប់​អប់រំ​ស្មារតី​ឲ្យ​ចេះ​ធន់​នឹង​រឿងរ៉ាវ​ទាំងឡាយ បើ​ជីវិត​មិន​មាន​ព្រះធម៌​ទេ នោះ​នឹង​មិន​អាច​ទ្រទ្រង់​នឹង​បញ្ហា​ដែល​ពើបប្រទះ​រាល់​ថ្ងៃនេះ​បាន​រឿយ​ៗ ។

តែ​គួរ​ឱ្យ​ហួសចិត្ត​ដែល​អ្នកខ្លះ​ពោល​ត្មះតិះដៀល​ធម៌ ឬ​ដៀល​ពុទ្ធសាសនា​ថា​យ៉ាងនេះ​ឬ​យ៉ា​ងនោះ ក៏​ព្រោះ​គេ​មើល​ព្រះពុទ្ធ​សាសនា​តាមតែ​សភាព​សើ​ៗ​ខាងក្រៅ ហើយ​គេ​មិន​បាន​សិ​ក្សា មិន​បាន​ពិចារណា​ឲ្យ​ស្គាល់​ច្បាស់​ពី​សេចក្តី​ពិតតែ​ប៉ុណ្ណោះ តែបើ​គេ​ស្គាល់​ច្បាស់ យល់​ច្បា​ស់​នូវ​ព្រះពុទ្ធ​សាសនា​តាម​សេចក្ដី​ដែល​ពិត និង​បាន​ក្រេប​រសជាតិ​នៃ​ព្រះធម៌​ឲ្យ​បាន​ជា​​រឿ​យ​ៗ​ហើយ​នោះ គេ​មុខជា​រីករាយ​ស្រឡាញ់​ព្រះធម៌​ស្មើរ​ដោយ​ជីវិត​ពិត​ជាក់​ជា​មិន​ខាន ។

ដោយហេតុ​ថា ព្រះធម៌​មិន​ដែល​ប្រដៅ​មនុស្ស​ឱ្យ​ឆ្ពោះទៅ​រក​សេចក្តី​ទុក្ខ​ទេ ព្រះធម៌​តែង​អប់រំ​ទូន្មាន​សត្វលោក​ឱ្យ​ប្រព្រឹត្ត​តែ​អំពើ​ល្អ គឺ​ផ្លូវ​សុចរិត​ត្រឹមត្រូវ​តែ​ម្យ៉ាង​គត់ ៕ សាន សារិន