វៀត​ណាម​ចាប់​ឡាន​ដឹកស្រូវ​ខ្មែរ​៣០គ្រឿងទុក តម្កល់​ប្រាក់​25.000ដុល្លារ​​ដោះ​លែង​វិញ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វៀត​ណាម​ចាប់​ឡាន​ដឹកស្រូវ​ខ្មែរ​៣០គ្រឿងទុក តម្កល់​ប្រាក់​25.000ដុល្លារ​​ដោះ​លែង​វិញ

1 ខែ មុន
  • Kampot

ខេត្តកំពត ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ​វិច្ឆិកា បាន​បើក​កិច្ចប្រជុំ​មួយ​នៅ​សាលាឃុំ​ព្រែក​ក្រឹស​ ក្នុងភូមិ​សាស្ត្រ​ច្រក​ទ្វារ​ទ្វេភាគី​តន់​ហន់ ​ក្នុងស្រុក​កំពង់ត្រាច ​។​ ការ​ប្រជុំ​រក​ដំណោះ ស្រាយ​រឿង​ពលរដ្ឋ​ខ្មែរ​ដឹកស្រូវ​ចូល​ទៅ​វៀតណាម…

ខេត្តកំពត ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ​វិច្ឆិកា បាន​បើក​កិច្ចប្រជុំ​មួយ​នៅ​សាលាឃុំ​ព្រែក​ក្រឹស​ ក្នុងភូមិ​សាស្ត្រ​ច្រក​ទ្វារ​ទ្វេភាគី​តន់​ហន់ ​ក្នុងស្រុក​កំពង់ត្រាច ​។​ ការ​ប្រជុំ​រក​ដំណោះ ស្រាយ​រឿង​ពលរដ្ឋ​ខ្មែរ​ដឹកស្រូវ​ចូល​ទៅ​វៀតណាម ​ហើយ​ខាង​វ​វៀតណាម​បាន​ឃាត់​រថយន្ត​ដឹកស្រូវ​រហូត​ដល់​30​ឡាន​កាលពី​ពេល​ថ្មី​ៗ​នេះ​ក៍ដោយ​គេ​មិនឃើញ​ភាគី​វៀតណាម​មក​ចូលរួម​ប្រជុំ​ជាមួយ​អាជ្ញាធរ​ខ្មែរ​ទេ​ ។

​ទោះជា​បែប​ណា ​ឯកឧត្តម​ជាវ តា​យ ​អភិបាល​ខេត្តកំពត បានអោយ​លោក​អូន​ ខន ​អភិ​បាលស្រុក​កំពង់ត្រាច​ និង​លោក​មួ​ង​ នឿ​ន ​អភិបាលស្រុក​បន្ទាយមាស​ និង​មន្ត្រី​ផ្សេង​ៗ​ទៀត ​មាន​ប្រសាសន៍ ​និង​បំភ្លឺ​ជុំវិញ​រឿង​អាជ្ញាធរ​វៀតណាម ​ឃាត់​រថយន្ត​ដឹកស្រូវ​ចូល​ទៅ​វៀតណា ម​ហើយ​វៀតណាម ​បាន​ឃាត់​រថយន្ត​ដឹកស្រូវ​ចំនួន​៣០​គ្រឿង​ទុក ​ប៉ុន្តែ​រថ​យន្ត​ទាំង​៣០គ្រឿង​នោះ ត្រូវ​បាន​អាជ្ញាធរ​ដោះ​លែង​ត្រឡប់​មក​វិញ​កាលពី​ព្រឹក​ថ្ងៃ​ទៅ​១៨ ​វិច្ឆិកា ​។

​ប៉ុន្តែ​វៀតណាម​ បាន​បង្គាប់​អោយ​ថៅកែ​ស្រូវ​ខ្មែរ​តំកល់​លុយ​ចំនួន​25.000​ដុល្លារសិន​ទើប​ដោះ​លែង​បាន​ ។ ​លោក​ប្រាក់ ​សយ ​មន្ត្រី​មក​ពី​សាលា​ខេត្តកំពត​ និង​ជា​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​ទ្វេភាគី​តន់​ហន់​បាន​មាន​ប្រសាសន៍​ថា​ នៅ​ច្រក​ទ្វារ​នេះ​អាជ្ញាធរ​វៀតណាម​ និង​អាជ្ញាធរ​កម្ពុជា​នៅ​បិទ​ឡើយ​ទេ​មក​ដល់​ម៉ោង​នេះ​។

លោក​ប្រាក់​ សយ ​បាន​ប្រាប់​ក្នុង​ប្រជុំ​ថា ​រឿង​រថយន្ត៣០​គ្រឿង​ ដែល​ដឹកស្រូវ​ចូល​ទៅ​ក្នុង​ទឹកដី​វៀតណាម​ហើយ​វៀតណាម​ បាន​ឃាត់​ទុក​កាលពី​ពាក់កណ្ដាល​ខែវិច្ឆិការ​នោះ​ត្រូវ​បាន​ដោះ​លែង​មក​វិញ​អស់ហើយ​កាលពី​ថ្ងៃ​ទី១៨ ​ខែវិច្ឆិកា ​នោះ ​ប៉ុន្តែ​ថៅកែ​ដែល​នាំ​ស្រូវ​ចូល​ត្រូវ​តំកល់​លុយ​៥០០លាន​ដុ​ង ​ស្មើ​និង​25000​ម៉ឺន​ដុល្លារ​ទុក​សិន​ ទើប​អោយ​រថ​យន្ត​ដឹកស្រូវ​ត្រឡប់​មក​វិញ​។​

លោក​ឧត្តមសេនីយ៍ទោ​ម៉ៅ ​ច​ន្ទ័​មធុ​រឹទ្ធ​ ស្នងការ​នគរបាល​ខេត្តកំពត​មាន​ប្រសាសន៍​រាល់​ការ​សំណូមពរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ខាង​ដឹកស្រូវ​បាន​ជួប​ប្រទះ​បញ្ហា​ខ្លះ​ៗ ​ប៉ុន្តែ​លោក​​ក៏​បាន​ខិតខំ​ប្រឹងប្រែង​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ផង​ដែរ​ ជាមួយ​អាជ្ញាធរ​វៀត​ណាម​។​ លោក​ម៉ៅ ​ច​ន្ទ័​មធុ​រឹទ្ធ​ ស្នងការ​នគរបាល​ខេត្ត​អះអាង​ថា ​ប្រទេស​គេ​គោរព​ច្បាប់​គេ​។​

លោក​សេង​ សេរី​បុត្រ ​អភិបាលរង​ខេត្តកំពត​មាន​ប្រសាសន៍​ថាបើ​មានការ​ផ្លាស់​ប្ដូរ​អ្នកបើកបរ​រថយន្ត​ដឹក​ទំនិញ​គួរ​ណាស់​តែ​ផ្លាស់​ប្ដូរ​ដូច​គ្នា​វៀតណាម​ក៍​ដូច​ខ្មែរ ​។​ សំដី​លោក​សេង​សេរី​បុត្រ​អភិបាលរង​ខេត្ត​មានការ​គាំទ្រ​ច្រើន​ដោយសារ​កន្លង​មក​ក្រុម​រថយន្ត​ដឹកស្រូវ​ចូល​ទៅ​វៀតណាម​សុ​ទ្ថ​តែ​ត្រូវ​ផ្លាស់​ប្ដូរ​អ្នកបើកបរ​អ្នក​បើ​ឡាន​ខ្មែរ​ត្រូវ​ចុះ​ចេញ​អោយ​អ្នកបើកបរ​វៀតណាម​បើក​ចូល​ព្រោះ​គេ​ខ្លាច​ចម្លងជំងឺ​គូ​វី​ដ​19​។​

លោក​ប្រាក់​សយ​ប្រធាន​ស្នាក់​ការ​ច្រក​ទ្វារ​ព្រំដែន​ទ្វេភាគី​តន់​ហន់​យាំ​ុ​ង​ថា​ន់​បាន​អះអាង​ថា​មូលហេតុ​ការ​ឃាត់​រថយន្ត​ខ្មែរ​នោះ​មក​ពី​អ្នកទិញ​ស្រូវ​នៅ​វៀតណាម​បាន​ប្ដឹង​ជំនាញ​ដោយសា​តែ​មាន​ជម្លោះ​ជាមួយ​អ្នកទិញ​ស្រូវ​ជាមួយ​ពលរដ្ឋ​ខ្មែរ​។​ការ​ទំនាស់​គ្នា​រវាង​អ្នកទិញ​ស្រូវ​វៀតណាម​និង​អ្នកទិញ​ស្រូវ​ពលរដ្ឋ​ខ្មែរ​ ។

​ប៉ុន្តែ​ឯកឧត្តម​ជាវ​ តា​យ ​អភិបាល​ខេត្តកំពត​ សុំ​អោយ​មានការ​យោគយល់​គ្នា​រវាង​អ្នករក​ស៊ី​​ដូច​គ្នា​ កុំអោយ​មាន​ផល​លំបាក​ដល់​ពលរដ្ឋ​បាន​ស្រូវ​ហើយ​ពិបាក​រក​ទីផ្សារ​ ។​ឯកឧត្តម​ជាវ​ តា​យ ​រួម​និង​មន្ត្រី​ផ្សេង​ៗ​ជា​ច្រើន​នាក់​ទៀត​ បាន​ឆ្លៀត​ចូល​ទៅ​កាន់​ព្រំដែន​បង្គោល​លេខ​301​ ជា​កន្លែង​ផ្ទេ​ទំនិញ​កម្ពុជា​វៀត​ណាម ។