ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុអ្វី​បានជា​កូន​ចេះតែ​យំ​ក្រោយពី​បៅដោះ​រួច​?

4 ឆ្នាំ មុន

ការ​បំបៅ​ដោះ​កូន​មិន​គ្រាន់តែ​ជា​វិធី​ផ្តល់​ជីវជាតិ​ដល់​ទារក​ទេ តែ​វា​ក៏​ជា​មធ្យោបាយ​មួយ​ដើម្បី​បង្កើត​ជា​ចំណង​ទំនាក់ទំនង​ខាង​ផ្លូវចិត្ត​រវាង​ម្តាយ និង​កូន​ដែរ​។ នៅ​ពេល​ទារក​បៅដោះ គេ​អាច​នឹង​បៅ​តាម​ពីរ​របៀប នោះ​គឺ​បៅ​បាន​ទឹកដោះ ឬ​បៅ​មិន​បាន​ទឹកដោះ​។ ប៉ុន្តែ​នៅ​ពេល​កូន​បៅ​ដោយ​ប្រើ​ដប​ទឹកដោះគោ គេ​ពិតជា​អាច​បៅ​បាន​ទឹកដោះ​ហើយ​។ ប៉ុន្តែ​បើសិនជា​កូន​បៅដោះ​ម្តាយ…

ការ​បំបៅ​ដោះ​កូន​មិន​គ្រាន់តែ​ជា​វិធី​ផ្តល់​ជីវជាតិ​ដល់​ទារក​ទេ តែ​វា​ក៏​ជា​មធ្យោបាយ​មួយ​ដើម្បី​បង្កើត​ជា​ចំណង​ទំនាក់ទំនង​ខាង​ផ្លូវចិត្ត​រវាង​ម្តាយ និង​កូន​ដែរ​។ នៅ​ពេល​ទារក​បៅដោះ គេ​អាច​នឹង​បៅ​តាម​ពីរ​របៀប នោះ​គឺ​បៅ​បាន​ទឹកដោះ ឬ​បៅ​មិន​បាន​ទឹកដោះ​។ ប៉ុន្តែ​នៅ​ពេល​កូន​បៅ​ដោយ​ប្រើ​ដប​ទឹកដោះគោ គេ​ពិតជា​អាច​បៅ​បាន​ទឹកដោះ​ហើយ​។

ប៉ុន្តែ​បើសិនជា​កូន​បៅដោះ​ម្តាយ ទឹកដោះ​នឹង​បន្ត​ចេញ​រហូត​ទោះបីជា​គេ​មិន​ចង់​បៅ​បន្ត ក៏​នៅ​តែ​បៅ​ដែរ​។ ទារក​ចូល​ចិត្ត​ជញ្ជក់​ណាស់ ហើយ​ក៏​មាន​ហេតុផល​ជា​ច្រើន​ធ្វើ​ឲ្យ​គេ​ចង់​ជញ្ជក់​ដែរ​ទោះបីជា​មិន​ឃ្លាន​ក៏​ដោយ​។ ទារក​អាច​នឹង​បៅ​ដើម្បី​ផាសុកភាព ឬ​នៅ​ពេល​អស់កម្លាំង ឬ​ឈឺចាប់​។ ការ​បំបៅ​ដោះ​កូន​ក៏​ជា​មធ្យោបាយ​មួយ​ផ្តល់​ផាសុកភាព​ដល់​គេ​ដែរ​។

ការ​បំបៅ​ដោះ​កូន​គឺជា​របៀប​ដែល​បញ្ជាក់​ថា ធ្វើ​ឲ្យ​ទារក​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព ផាសុកភាព និង​សេចក្តី​ស្រឡាញ់​។ ប៉ុន្តែ​ហេតុ​អ្វី​បានជា​ទារក​ចេះ​តែ​យំ​ក្រោយ​ពី​បៅដោះ​រួច? រឿង​នេះ​មាន​ន័យ​ថា គេ​មិន​បាន​បៅដោះ​គ្រប់គ្រាន់ ឬ​ក៏​ទឹកដោះ​ធ្វើ​ឲ្យ​គេ​មិន​ស្រួលខ្លួន?មនុស្ស​ជា​ច្រើន​ប្រហែលជា​គិត​ថា នេះ​អាច​ដោយសារ​តែ​អ្នក​មិន​មាន​ទឹកដោះ​គ្រប់គ្រាន់ ឬ​ប្រហែលជា​អ្នក​ត្រូវការ​ប្រើ​ដប​ទឹកដោះគោ​បំបៅ​គេ​បន្ថែម​ទៀត​ក្រោយ​ពី​បៅដោះ​រួច​។ បើសិនជា​កូន​បៅ​ទឹកដោះ​គ្រប់គ្រាន់ ប៉ុន្តែ​នៅ​តែ​យំ​ទៀត តើ​មាន​អ្វី​ខុស​ប្រក្រតី​ទៅ?

១-ទារក​នឿយហត់ ឬ​អស់កម្លាំង
២-ទារក​កំពុង​តែ​ស្ថិត​ក្នុង​ដំណាក់កាល​មួយ​មានការ​ងឿ​យ​ឆ្ងល់ ដែល​មាន​ន័យ​ថា​ខួរក្បាល​៣-ពួក​គេ​កំពុង​តែ​លូតលាស់​ច្រើន​ទៅ​ៗ​ដើម្បី​រៀន​អ្វី​ដែល​ថ្មី
៤-មាន​ភាព​តានតឹង​ក្នុង​អារម្មណ៍
៥-ធ្មេញ​គេ​កំពុង​តែ​លូតលាស់ ឬ​ដុះ ដែល​ជា​ហេតុ​នាំ​ឲ្យ​គេ​យំ​ក្រោយ​បៅ​រួច
៦-ដោយសារ​តែ​គេ​លឺ​សម្លេង​អ្វីមួយ​ចម្លែក ឬ​គួរ​ឲ្យ​ខ្លាច ឬ​អាច​ដោយសារ​មាន​អ្វីមួយ​បន្លប់​ភាព​រីករាយ​របស់​គេ​ក្រោយ​ពី​បៅ​រួច
៧-ទារក​ចង់​ភឺ ជា​ពិសេស​នៅ​ពេល​គេ​អាយុ​បាន ៤ ទៅ​៦​ខែ
៨-លំហូរ​ទឹកដោះ​ដែល​គេ​បៅ​ពី​ដោះ​ម្តាយ​មិន​បាន​ត្រឹមត្រូវ យឺត​ពេក ឬ​លឿន​ពេក
៩-ទារក​មិន​ចង់​បៅ ឬ​ឈប់​បន្ត​បៅ​ទៀត
១០-ទារក​ចង់​បៅ​តែ​ដោះ​ម្ខាង
១១-មាន​បញ្ហា​ដុះ​ច្រាំង​ក្នុង​មាត់
១២-តឹង​ច្រមុះ
១៣-អណ្តាត​មាន​បញ្ហា
១៤-អា​ឡែ​ហ្ស៊ី​នឹង​ទឹកដោះ ឬអ្វី​មួយ​នៅ​លើ​ស្បែក​ម្តាយ
១៥បៅ​ច្រើន​ពេក​ ។

ខណៈ​ពេល​ដែល​មាន​ហេតុផល​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ទារក​យំ​ក្រោយ​ពី​បៅ​រួច​នោះ ចូរ​ចាំ​ថា បញ្ហា​ទាំងនោះ​មិនមែន​កើតឡើង​រហូត​នោះ​ទេ​។ ចូរ​លួង​គេ និង​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍ល្អ​ឡើង​វិញ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន​។ រឿង​នេះ​អាច​នឹង​ស៊ីពេល​ខ្លះ​ដែរ​ពី ២០​នាទី ទៅ​មួយ​ម៉ោង ឬ​ពីរ​បី​ម៉ោង ប៉ុន្តែ​អ្នក​ក៏​កុំ​ភ្លេច​ឲ្យ​គេ​បៅដោះ​បន្ថែម​ដែរ​ ៕ ប្រភព ៖ health.com

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ