រាជធានីភ្នំពេញ ៖ ទីតាំងបញ្ជល់មាន់មួយកន្លែង ដែលលួចលាក់លេងនៅតាមមាត់ច្រាំងក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា បានត្រូវនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ធ្វើការបង្ក្រាបដោយឃាត់ខ្លួនអ្នកញៀនល្បែងភ្នាល់នេះចំនួន១៣នាក់ ព្រមទាំងដកហូតម៉ូតូ១៣គ្រឿង និងមាន់ចំនួន៤ក្បាល ។
ការបង្ក្រាបល្បែងបញ្ជល់មាន់នេះ ធ្វើឡើងកាលពីវេលាថ្ងៃត្រង់ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្រោមដើមឈើតាមច្រាំងទន្លេខាងជើងស្ពានបេឡេត៍ ។ តាមព័ត៌មានឱ្យដឹងថា ទីតាំងបញ្ជល់មាន់នេះ ត្រូវបានគេបើកលេងជាយូរមកហើយ ដែលធ្វើឲ្យមានការសង្ស័យថាអាចមានការឲ្យដៃពីសមត្ថកិច្ចមូលដ្ឋាន ទើបបានជាកន្លងមកមិនដែលឃើញមានការបង្ក្រាប ។
តាមមន្ត្រីនគរបាលឱ្យដឹងថា ដោយមានបញ្ជាពីលោកវរសេនីយ៍ឯក ប៊ុត សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ទើបលោកវរសេនីយ៍ទោ រ៉េត ស៊ីណែត នាយរងការ
រិយាល័យ បានដឹកនាំកងកម្លាំងចុះបង្ក្រាបជាក់ស្តែងតែម្តង ។
មុនពេលមានការបង្ក្រាបនេះ គេឃើញក្រុមអ្នកញៀនល្បែងទាំងនោះនាំគ្នាលេងភ្នាល់យ៉ាងច្រើនកុះករនិងបានហ៊ោកញ្ជ្រៀវយ៉ាងខ្លាំង ។ នៅពេលកម្លាំងសមត្ថកិច្ចទៅដល់ ក្រុមអ្នកញៀនល្បែងទាំងនោះបានរត់ប្រសាច ហើយនគរបាលឃាត់ខ្លួនបាន១៣នាក់ ដកហូតម៉ូតូ១៣គ្រឿងនិងអាគកចំនួន៤ក្បាល បញ្ជូនទៅកាន់ការិយាល័យដើម្បីចាត់ការតាមច្បាប់ ៕