ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ផ្តាច់​ជីវិត​​អ្នក​វិទ្យាសាស្ត្រ​​ម្នាក់ ​អី​ុរ៉​ង់​​​​ចោទ​​ថា​ចង់​សាបព្រោះ​ភាព​ចលា​ចល

3 ឆ្នាំ មុន

ប្រទេស​អ៊ី​រ៉​ង់ ៖ ប្រធានាធិបតី​អ៊ីរ៉​ង់​លោក​ហា​សាន់​រ៉ូ​ហា​នី កាលពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា​ បាន​ចោទ​ប្រកាន់​អ៊ី​ស្រា​អែ​ល​ជាស​ត្រូវ​ជួរ​ចត់​ថា ចង់​សាបព្រោះ​ភាព​ចលាចល ជាមួយ​ការ​ធ្វើឃាត​នា​ពេល​មុន​នេះ ជិត​ទីក្រុង​តេ​ហេ​រ៉​ង់​អ្នក​វិទ្យាសាស្ត្រ​ជាន់ខ្ពស់​នៃ​កម្មវិធី​នុយក្លេអ៊ែ​៊​រ​អ៊ី​រ៉​ង់​មួយ​រូប​។ លោក​MOHSEN…

ប្រទេស​អ៊ី​រ៉​ង់ ៖ ប្រធានាធិបតី​អ៊ីរ៉​ង់​លោក​ហា​សាន់​រ៉ូ​ហា​នី កាលពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា​ បាន​ចោទ​ប្រកាន់​អ៊ី​ស្រា​អែ​ល​ជាស​ត្រូវ​ជួរ​ចត់​ថា ចង់​សាបព្រោះ​ភាព​ចលាចល ជាមួយ​ការ​ធ្វើឃាត​នា​ពេល​មុន​នេះ ជិត​ទីក្រុង​តេ​ហេ​រ៉​ង់​អ្នក​វិទ្យាសាស្ត្រ​ជាន់ខ្ពស់​នៃ​កម្មវិធី​នុយក្លេអ៊ែ​៊​រ​អ៊ី​រ៉​ង់​មួយ​រូប​។

លោក​MOHSEN FAKHRIZADEH បាន​ស្លា.ប់​ដោយ​របួសធ្ងន់ ក្រោយ​ការ​វាយប្រហារ​មួយ​ប្រឆាំង​រថយន្ត​ដែល​លោក​ជិះ ដោយ​ប្រើ​រថយន្ត​មួយទៀត​ផ្ទុក​គ្រឿងផ្ទុះ​បំ​បុក​និង​មានការ​បាញ់​បន្ថែម កាលពី​ថ្ងៃ​ទី​២៧​វិច្ឆិកា​។ ក្រសួង​ការពារ​ប្រទេស​អ៊ី​រ៉​ង់​បញ្ជាក់​ថា លោក​MOHSEN FAKHRIZADEH​ជា​ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​និង​កែប្រែ​ថ្មី​របស់​ក្រសួង​នោះ​។

ចំណែក​មេដឹកនាំ​កំពូល​អ៊ី​រ៉​ង់​លោក​អា​យ៉ា​តុលា​អា​លី​ខា​មេ​នី បាន​អំពាវនាវ​ឲ្យ​ដាក់ទោស​ពួក​អ្នក​វាយប្រហារ​និង​ពួក​អ្នក​ទទួលខុសត្រូវ​និង​ឲ្យ​បន្ត ការ​ខិតខំ​ប្រឹងប្រែង​ខាង​វិទ្យាសាស្ត្រ​និង​បច្ចេក​ទេស បន្តវេន​ពី​លោក​MOHSEN FAKHRIZADEH​រប ក្នុង​គ្រប់​វិស័យ​ដែល​លោក​ធ្លាប់​ធ្វើ​។

រីឯ​ប្រមុខ​ការទូត​អ៊ី​រ៉​ង់​លោក MOHAMMAD JAVAD ZARIF បាន​ចោទប្រកាន់​ចាប់តាំងពី​ថ្ងៃ​ទី​២៧​វិច្ឆិកា​មក ចំពោះ​អ៊ី​ស្រា​អែ​ល​ថា ជា​អ្នក​ដើរតួ​ក្នុង​អំពើ​ភេរវកម្ម​នោះ ដែល​បង្ហាញ​ពី​លទ្ធិ​ប្រទូស្ត​រ៉ា​យ​និយម​ដោយ​អស់សង្ឃឹម របស់​ពួក​អ្នក​រៀបចំ​គម្រោង​វាយប្រហារ​នេះ​។

ការ​ធ្វើឃាត​អ្នក​វិទ្យាសាស្ត្រ​នុយក្លេអ៊ែរ​រូប​នោះ ដែល​អ៊ី​រ៉​ង់​ចោទ​លើ​អ៊ីស្រា​អែ​ល អាច​បង្កើន​ភាព​តានតឹង​ក្នុង​តំបន់ និង​ធ្វើ​ឲ្យ​ស្មុ​គ្រ​ស្មាញ​ដល់​ការងារ​របស់​ប្រធានាធិបតី​ជាប់​ឆ្នោត​អា​មេ​រិ​ក លោក​ចូ​បៃ​ដិ​ន​ដែល​ផ្ដល់​សញ្ញា​ពី​ចេតនា​របស់​លោក​ធ្វើការ​ចរចា​ឡើង​វិញ​ជាមួយ​ក្រុង​តេ​ហេ​រ៉​ង់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ