ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ដំរី​ញី​ឈ្មោះ​សំបូរ​កំពុង​រស់​នៅ​យ៉ាង​សុខ​សាន្ត​ក្នុង​តំបន់​ព្រៃ​អភិរក្ស​ជីវ​ចម្រុះ​សីមា

8 ឆ្នាំ មុន

មណ្ឌលគិរី​៖ បន្ទាប់​ពី​បាន​ចូល​និវត្ត​ន៍បាន​ជិត​មួយ​ឆ្នាំ សំបូរ​​​ជា​ឈ្មោះ​របស់​សត្វ​ដំរី​ញី​មួយ​ក្បាល ដែល​បាន​សាង​កេរ្តិ៍ឈ្មោះ​​​ល្បីល្បាញ​នៅ​រាជធានី​ភ្នំពេញ បច្ចុប្បន្ន​កំពុង​តែ​រស់នៅ​យ៉ាង​សុខសាន្ត​ជាមួយ​សត្វ​ដំរី​ដទៃ​

មណ្ឌលគិរី​៖ បន្ទាប់​ពី​បាន​ចូល​និវត្ត​ន៍បាន​ជិត​មួយ​ឆ្នាំ សំបូរ​​​ជា​ឈ្មោះ​របស់​សត្វ​ដំរី​ញី​មួយ​ក្បាល ដែល​បាន​សាង​កេរ្តិ៍ឈ្មោះ​​​ល្បីល្បាញ​នៅ​រាជធានី​ភ្នំពេញ បច្ចុប្បន្ន​កំពុង​តែ​រស់នៅ​យ៉ាង​សុខសាន្ត​ជាមួយ​សត្វ​ដំរី​ដទៃ​ទៀតនៅ​ជ្រលង​ភ្នំ​ដំរី ស្ថិត​ក្នុង​តំបន់​ព្រៃ​ការពារ​អភិរក្ស​ជីវចម្រុះ​សីមា មា​នទី​តាំងនៅ​ភូមិ​ពូ​ត្រំ សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ក្រោម​ការ​ថែទាំ​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​អង្គការ​ថែទាំ​សត្វ​ដំរី ហៅ​កាត់​ថា  ELIE និង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី ។

លោក​ឃុន ឌី​យ៉ូ​ន នាយក​អង្គការ​ថែទាំ​សត្វ​ដំរី​បាន​ឲ្យ​ដឹង​ថា សត្វ​ដំរី​សំបូរ​បច្ចុប្បន្ន​មាន​អាយុ​៥៧​ឆ្នាំ​ហើយ ដោយ​សត្វ​ដំរី​មួយក្បាល​នេះ​ កាល​ពី​ពេល​នាំ​យក​មក​ដល់​ក្នុង​ព្រៃ​ដំបូង​កាលពី​ចុងឆ្នាំ​២០១៤ សង្កេត​ឃើញ​ថា​ ហាក់​មិនសូវ​ចូល​ចិត្ត​ជាមួយនឹង​ទេសភាព​ធម្មជាតិ​ក្នុង​ព្រៃ​ភ្នំ​នោះ​ទេ ព្រោះតែ​គេ​ធ្លាប់​រស់នៅ​តែ​ទីក្រុង ប៉ុន្តែ​មក​ដល់​ពេល​នេះ​សំបូរ​បាន​ទម្លាប់​ចំពោះ​ការ​រស់នៅ​ក្នុង​ព្រៃ​ហើយ ថែម​ទាំង​មាន​មិត្ត​ភក្តិ​ជាមួយ​​សត្វ​ដំរី​៨​ក្បាល​ផ្សេង​ទៀត ដែល​រស់នៅ​ក្នុង​ព្រៃ​ជាមួយ​គេ​ដែរ ។

លោកនាយកអង្គការ​ថែទាំ​សត្វ​ដំរី​បាន​ឲ្យ​ដឹង​ទៀត​ថា សត្វ​ដំរី​សំបូរ​គឺ​មាន​របួស​ត្រង់​ជើង​មុខ​ខាងស្ដាំ​តាំងពី​មុន​ស​បូរ​ចូល​និវត្តន៍​ម្ល៉េះ ដោយ​របួស​នេះ​ធ្វើ​ឲ្យ​សំបូរ​មិន​អាច​ដើរ​បាន​ឆ្ងាយ​នោះ​ទេ តែ​ដោយ​មានការ​យកចិត្ត​ទុក​ដាក់​ក្នុង​ការ​ព្យាបាល​ពី​គ្រូពេទ្យ និង​បាន​ឲ្យហ្មដំរី​ម្នាក់​ចាំ​ថែទាំ​សំបូរ​គ្រប់ពេល ហើយ​ឥឡូវនេះ​គេ​បាន​ធូរស្បើយ​ច្រើន​ហើយ ព្រមទាំង​អាច​ដើរ​រក​ចំណី​ឆ្ងាយ​ៗខុស​ប្លែក​កាលពី​ដំរីមួយ​ក្បាល​នេះមក​ដល់​ព្រៃ​ខេត្ត​មណ្ឌលគិរី​ដំបូង គឺ​ទាមទារ​ឲ្យ​ហ្មដំរី​ដើរ​រក​ចំណី​មក​ឲ្យ​ស៊ី ព្រោះ​គេ​មិន​អាច​ដើរ​បាន ។  ​

​បច្ចុប្បន្ន សំ​បូរ​នៅ​តែ​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរបរទេស​បាន​យ៉ាងច្រើន​ផង​ដែរ ប៉ុន្តែ​មិនមែន​ក្នុង​រូបភាព​ឲ្យ​ភ្ញៀវ​ជិះ​ទៀត​ទេ គឺ​ភ្ញៀវ​ទេសចរគ្រាន់តែ​អាច​ទស្សនាការ​រស់នៅ​ក្នុង​ព្រៃរបស់​ដំរី​ស​បូរ និង​សត្វ​ដំរី​ដ៏​ទៃ​ទៀត​តែ​ប៉ុណ្ណោះ ។

លោក ឃុន ឌី​យ៉ូ​ន បាន​ថ្លែង​បញ្ជាក់​ឲ​ដឹង​ថា ដំរី​សំបូរ និង​ដំរី​៨​ក្បាល​ផ្សេង​ទៀត​នា​ពេល​បច្ចុប្បន្ន ក៏​បាន​រួម​ចំ​ណែក​ជួយ​ដល់​សង្គម​ជាតិ​យើង​មួយ​ចំណែក​ដែរ ព្រោះ​ចំណូល​ថវិកា​ដែល​បាន​មក​ពី​ភ្ញៀវ​ទេសចរ​​ក្នុង​ការ​ទស្សនា​ដំរី​ស​បូរ រួម​ទាំង​ដំរីដ៏​ទៃ​ទៀត​នោះ គឺ​បាន​ជួយ​ផ្ដល់​អាហា​​រូបករណ៍​ដល់​សិស្សានុសិស្ស​ក្រីក្រ និង​បាន​ផ្ដល់​ការ​ថែទាំ​សុខភាព​ដល់​ប្រជាពលរដ្ឋ​៣​ភូមិ​ក្នុងក្រុង​សែន​មនោ​រម្យ រួម​មាន​ភូមិ​ពូ​លុង ភូមិ​ពូ​តាំង និង​ភូមិ​ពូ​ត្រុំ ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព