ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ប្រកាស​បិទ​សាលារៀន​អន្តរ​ទ្វីប​អាមេរិក​កាំ​ង​សាខា​ចាក់​អង្រែ​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​ការ​ផ្អាក​ដំណើរការ​សាលារៀន​អន្តរទ្វីប​អា​មេ​រិ​កាំ​ង សាខា​ចាក់​អង្រែ​ជា​បណ្តោះអាសន្ន​រយៈពេល​២​ស​ប្តា​ហ៍​។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​ការ​ផ្អាក​ដំណើរការ​សាលារៀន​អន្តរទ្វីប​អា​មេ​រិ​កាំ​ង សាខា​ចាក់​អង្រែ​ជា​បណ្តោះអាសន្ន​រយៈពេល​២​ស​ប្តា​ហ៍​។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​លើក​ឡើង​ថា ដើម្បី​ចៀសវាង​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ចូល​ក្នុង​សាលារៀន និង​រីក​រាលដាល​ក្នុង​សហគមន៍ និង​តាម​ការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា សម្រេច​ផ្អាក​ដំណើរការ​សាលារៀន​អន្តរទ្វីប​អា​មេ​រិ​កាំ​ង សាខា​ចាក់​អ​ង្រៃ ជា​បណ្តោះ​អាសន្ន​រយៈពេល​២​ស​ប្តា​ហ៍ ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។ ហើយ​គ្រឹះស្ថានសិក្សា​នេះ ត្រូវ​បន្ត​ដំណើរការ​បង្រៀន និង​រៀន​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​។

ក្រសួង​លើក​ឡើង​ថា បុគ្គលិក​អប់រំ មាតាបិតា អ្នក​អាណាព្យាបាល និង​សិស្សានុសិស្ស​ពាក់ព័ន្ធ​នឹង​គ្រឹះស្ថានសិក្សា​ខាងលើ សូម​បន្ត​តាមដាន​សុខភាព​ផ្ទាល់ខ្លួន និង​ក្នុង​ករណី​មានការ​សង្ស័យ សូម​ទំនាក់ទំនង​ទៅ​សេវា​សុខាភិបាល​។

ក្រសួង​បាន​បញ្ជាក់​ថា ៖ «​សេចក្តី​ដំណឹង​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា បុគ្គលិក​អប់រំ មាតាបិតា អាណាព្យាបាល សិស្សានុសិស្ស​គ្រប់​រូប​ចូលរួម​សហការ អនុវត្ត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ