ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សាច់ញាតិ​ថា​បាត់​ខ្លួន​៣​ថ្ងៃ​ហើយ​តាម​រក​មិនឃើញ​សោះ​ទើប​លឺដំណឹង​ស្ទើ​ស្លុតចិត្ត

1 ខែ មុន
  • Kampong Chhnang

ខេត្តកំពង់ឆ្នាំង ៖ មានការ​ភ្ញាក់ផ្អើល​មួយ​ទាំង​ព្រឹក​ព្រលឹម ដោយសារ​គេ​បាន​ប្រទះ​ឃើញ សាកសព​បុរស​ម្នាក់​អណ្ដែត​តាម​ទឹកទន្លេ​មក​ទើរ​នៅ​ចំណុច​កំពង់​ផែ​ថ្មី ចុង​កោះ នៅ​ក្នុងភូមិ​ទី​7 សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង…

ខេត្តកំពង់ឆ្នាំង ៖ មានការ​ភ្ញាក់ផ្អើល​មួយ​ទាំង​ព្រឹក​ព្រលឹម ដោយសារ​គេ​បាន​ប្រទះ​ឃើញ សាកសព​បុរស​ម្នាក់​អណ្ដែត​តាម​ទឹកទន្លេ​មក​ទើរ​នៅ​ចំណុច​កំពង់​ផែ​ថ្មី ចុង​កោះ នៅ​ក្នុងភូមិ​ទី​7 សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង 7 និង​30​នាទី​ព្រឹក ថ្ងៃ​ទី​28 ខែវិច្ឆិកា ឆ្នាំ 2020 ។

ជុំវិញ​ករណី​នេះ​ដែរ ពី​ដំបូង​ឡើយ ពុំ​មាន​នរណា​បាន​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​នោះ​ទេ ។ យ៉ាងនេះ​ក្តី សមត្ថកិច្ច​បាន​ព្យាយាម​លើកយក​សាកសព​ចេញពី​ក្នុង​កំប្លោក​យក​មក​ដាក់​លើគោក​ដើម្បី​ធ្វើ​កោសល្យ​វិ​ច្ច័​យ ។ រហូត​ដល់​ម៉ោង ជាង​12 ថ្ងៃត្រង់ ថ្ងៃ​ដដែល សព​ជន​រង​គ្រោះ ត្រូវ​បាន​ស្គាល់​អត្ដសញ្ញាណ​ហើយ តាម​រយៈ​ក្រុម​គ្រួសារ​ដែល​បាន​បាត់​សមាជិក គ្រួសារ​រយៈពេល 3 ថ្ងៃ​មក​ហើយ ។

ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា សព​ជន​រង​គ្រោះ​មានឈ្មោះ យន់ ម៉ៅ​អាយុ​ជាង 30​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់​បឹង ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង ។ តាម​ការ​បញ្ជាក់​ពី​ក្រុម​គ្រួសារ​ដែល​មក​ទទួល​សព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​បាន​បាត់ 3 ថ្ងៃ​មក​ហើយ ដោយ​មិនដឹង​ទៅ​ណា ហើយ​ក្រុម​គ្រួសារ​ក៏​តាម​រក​ដែរ តែ​ពុំ​ឃើញ​ឡើយ ។

យ៉ាងនេះ​ក្តី សមត្ថកិច្ច​ក្រោយ​ពី​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ពុំ​មាន​ឃើញ​ស្លាកស្នាម​គួរ​ឲ្យ​សង្ស័យ​ជា​អំពើ​ឃាតកម្ម​នោះ​ទេ តែ​សង្ស័យ​ថា បណ្ដាល​មក​ពី​លង់ទឹក ។ សមត្ថកិច្ច​នគរបាល​បាន​ប្រគល់​សព​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕