ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ ឱ វណ្ណ​ឌី​ន ៖ ករណី​អ្នក​ពុល​នៅ​ខេត្តកំពង់ឆ្នាំង ដោយសារ​ថ្នាំ​បា.ញ់​ឪឡឹក​ក្នុង​ចំការ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ករណី​អ្នក​សង្ស័យ​ពុល​ដោយសារ​ថ្នាំ​បាញ់​នៅ​ចំការឪឡឹក​នៅ​ខេត្តកំពង់ឆ្នាំង លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ជម្រាប​ជូន​នៅ​ម៉ោង​៨​និង​៣៨​នាទី​យប់​ថ្ងៃ​ទី​២៧ វិច្ឆិកា ២០២០​នេះ…

រាជធានី​ភ្នំពេញ ៖ ករណី​អ្នក​សង្ស័យ​ពុល​ដោយសារ​ថ្នាំ​បាញ់​នៅ​ចំការឪឡឹក​នៅ​ខេត្តកំពង់ឆ្នាំង លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ជម្រាប​ជូន​នៅ​ម៉ោង​៨​និង​៣៨​នាទី​យប់​ថ្ងៃ​ទី​២៧ វិច្ឆិកា ២០២០​នេះ អោយ​ដឹង​ថា តាម​របាយការណ៍ ស្តី​ពី​ករណី​សង្ស័យ​ពុល​ទឹក ដែល​មាន​សារធាតុ​គីមី​ពុល នៅ​ភូមិ​ជី​ប្រ៉​ង ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង សរុប​ជន​រង​គ្រោះ​ចំនួន​១៣​នាក់ ស្រី​៨​នាក់ និង​ប្រុស​៥​នាក់ ដែល​មាន​អាយុ​ពី​៤​ឆ្នាំ ដល់​៥៣​ឆ្នាំ ដោយ​មាន​ស្លាប់​ចំនួន ២​នាក់ ស្រី​ទាំង​ពីរ​នាក់ និង​អ្នក​សម្រាក​នៅ​សង្គ្រោះ​បន្ទាន់​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង មាន​ចំនួន​១០​នាក់ ក្នុង​នោះ​មាន​បុរស​ម្នាក់ មាន​សភាព​ធ្ងន់ ។

តាម​របាយការណ៍​ពី​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង ក៏​បាន​រាយការណ៍​ដែរ​ថា តាម​ការ​សាកសួរ អ្នក​ភូមិ​ជី​ប្រ៉​ង ទាំង​ចាស់ និង​ក្មេង បាន​ទៅ​ច្រូតស្រូវ​នៅ​ព្រៃ​អូរ​គគីរ ឃុំ​ជៀប ចាប់ពី​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ រហូត​ដល់​ថ្ងៃ​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ។ នា​ពេល​ព្រឹក​ថ្ងៃ​ទី​២៤ ម៉ោង​ប្រហែល​១១​ថ្ងៃត្រង់ ពួក​គាត់​បាន​អស់​ទឹក​សម្រាប់​បរិភោគ ក៏​បាន​ទៅ​ដងទឹក​អណ្តូង ដែល​គេ​ជីក នៅ​តាម​វាលស្រែ យក​ទឹក​សម្រាប់​ប្រើប្រាស់ និង​យក​មក​ចែក​គ្នា​បរិភោគ ពេលបាយ​ថ្ងៃត្រង់ (​សូម​បញ្ជាក់​ថា ពេល​ព្រឹក​នោះ មាន​គេ​ឃើញ​កសិករ ដាំ​ឪឡឹក​ក្បែរ​នោះ បាន​យក​ធុង​ថ្នាំ​លាយ និង​លាង​ធុង​ថ្នាំ​នៅ​ទីនោះ មុន​និង​ក្រោយ​បាញ់ថ្នាំ​ឪឡឹក​គាត់​) ។

ក្រោយ​ពី​ពិសារ​ទឹក​នោះ បន្តិច​មក មាន​ស្ត្រី​ម្នាក់ ចេញ​សញ្ញា​ក្អួតចង្អោរ តែ​មិន​មាន​អ្នក​ចាប់អារម្មណ៍​ថា ពុល​ថ្នាំ ស្មានថា ខ្យល់ចាប់ និង​ជា​បន្តបន្ទាប់​មាន​អ្នក​អស់កម្លាំង ឈឺក្បាល ទន់​ដៃជើង ពិបាក​ដកដង្ហើម និង​មាន​រហូត​ដល់​ស្លាប់ ២​នាក់ ហើយ​អ្នក​ធ្ងន់​ម្នាក់ បញ្ជូន​ទៅ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង និង​តាមដាន​ជា​បន្ត​១០​នាក់​ផ្សេង​ទៀត នៅ​ថ្ងៃ​នោះ ភ្លាម​ៗ ។

ប​ច្ចប្ប​ន្ន ស្ថា​ប​ភាព​អ្នក​ពុល​ទាំង​១០​នាក់ មាន​សភាព​បាន​ធូរស្រាល​បាន​ចេញ​ត្រឡប់ ទៅ​ផ្ទះសម្បែង​រៀង​ៗ​ខ្លួន នៅ​ថ្ងៃ​ទី​២៧ នេះ​រួច​ហើយ តែ​ស្ត្រី​ម្នាក់​អាយ​៥៣​ឆ្នាំ ក៏​បាន​ធូរស្បើយ​ពី​ការ​ពុល​នេះ​ហើយ តែ​ត្រូវ​នៅ​បន្ត​ព្យាបាល​ដោយសារ​គាត់​មាន​ជំងឺ​សួត ដែល​ក្រុម​គ្រូពេទ្យ​បាន​ពិនិត្យ​ឃើញ ។

គួរ​ជម្រាប​ដែរ​ថា ២​នាក់​បាត់បង់​ជីវិត និង​១០​នាក់​កំពុង​សង្គ្រោះ ក្រោយ​ផឹកទឹក​ក្នុង​ស្រែ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ