ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​នឹង​ផលិត​មួយ​ផ្នែក​វ៉ាក់សាំង​រុ​ស្ស៊ី SPOUTNIK V

3 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ មូលនិធិ​វិនិយោគ​ដោយ​ផ្ទាល់​រុ​ស្ស៊ី និង​ក្រុមហ៊ុន​ឱសថ​ឥណ្ឌា​HETERO បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ដើម្បី​ផលិត​វ៉ាក់សាំង​SPOUTNIK V​ប្រឆាំង​វីរុស​COVID-19 ចំនួន​១០០​លាន​ដូ​ស​ក្នុង​១​ឆ្នាំ​។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​មួយ ចេញផ្សាយ​តាម​TWITTER​កាលពី​ថ្ងៃ​ទី​២៧​វិច្ឆិកា​ដោយ​មូលនិធិ​រុ​ស្ស៊ី​នោះ…

ប្រទេស​ឥណ្ឌា ៖ មូលនិធិ​វិនិយោគ​ដោយ​ផ្ទាល់​រុ​ស្ស៊ី និង​ក្រុមហ៊ុន​ឱសថ​ឥណ្ឌា​HETERO បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ដើម្បី​ផលិត​វ៉ាក់សាំង​SPOUTNIK V​ប្រឆាំង​វីរុស​COVID-19 ចំនួន​១០០​លាន​ដូ​ស​ក្នុង​១​ឆ្នាំ​។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​មួយ ចេញផ្សាយ​តាម​TWITTER​កាលពី​ថ្ងៃ​ទី​២៧​វិច្ឆិកា​ដោយ​មូលនិធិ​រុ​ស្ស៊ី​នោះ ជា​អ្នក​ផ្ដល់​ហិរញ្ញវត្ថុ​ដល់​ការ​ផលិត​វ៉ាក់សាំង​នោះ​និង​ជា​អ្នក​ធ្វើ​ពាណិជ្ជកម្ម​។

ក្រុមហ៊ុន​HETERO​និង​មូលនិធិ​វិនិយោគ​ដោយ​ផ្ទាល់​រុ​ស្ស៊ីគ្រោង​ចាប់ផ្ដើម​ផលិត​ចាប់ពី​ដើមឆ្នាំ​២០២១​ទៅ​។

ការ​សាកល្បង​គ្លីនិក​ដំណាក់កាល​ទី​២​និង​ទី​៣​នៃ​បណ្ដា​វ៉ាក់សាំង​ប្រឆាំង​វីរុស​COVID-19 របស់​ឥណ្ឌា​ក៏​កំពុ​ុ​ង​ដំណើរការ​។ មន្ទីរពិសោធន៍​ឥណ្ឌា​មួយ​និយាយ​ថា ការ​សាកល្បង​ទ្រង់ទ្រាយ​ធំ​អាច​បញ្ចប់​នា​ខែមីនា​ឆ្នាំ​២០២១៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ