ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលដ្ឋាន​គ្រឹះ ៣ ​អាច​កសាង​ជណ្តើរ​ការងារ​របស់​អ្នកទៅ​រក​ភាព​ជោគជ័យ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​លើក​ឡើង​របស់ អ្នកជំនាញ​ម្នាក់​បាន​និយាយ​ថា តាម​ការ​ពិត​មូលដ្ឋាន​គ្រឹះ​នៃ​ការងារ វា​ដូច​ជា​មូលដ្ឋាន​គ្រឹះ​នៃ​អាជីវកម្ម​ផង​ដែរ នៅ​ក្នុង​នោះ​លោក​បាន​លើកយក​មូលដ្ឋាន​គ្រឹះ​សំខាន់​ៗ ៣ មក​បកស្រាយ​ ដែលមូលដ្ឋានគ្រឹះនេះគឺអាចកសាងជាជណ្តើរដ៏មាំសម្រាប់ការឈានទៅរកភាពជោគជ័យក្នុងអាជីពការងាររបស់យើង…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​លើក​ឡើង​របស់ អ្នកជំនាញ​ម្នាក់​បាន​និយាយ​ថា តាម​ការ​ពិត​មូលដ្ឋាន​គ្រឹះ​នៃ​ការងារ វា​ដូច​ជា​មូលដ្ឋាន​គ្រឹះ​នៃ​អាជីវកម្ម​ផង​ដែរ នៅ​ក្នុង​នោះ​លោក​បាន​លើកយក​មូលដ្ឋាន​គ្រឹះ​សំខាន់​ៗ ៣ មក​បកស្រាយ​ ដែលមូលដ្ឋានគ្រឹះនេះគឺអាចកសាងជាជណ្តើរដ៏មាំសម្រាប់ការឈានទៅរកភាពជោគជ័យក្នុងអាជីពការងាររបស់យើង ។

លោក ប៉ិច បូ​ឡែ​ន ជា​អគ្គនាយក​ក្រុមហ៊ុន Westline Education Group Co.,Ltd បានប្រាប់ឲ្យដឹងនូវមូលដ្ឋានគ្រឹះទាំង ៣ ថា «​មនុស្ស​ម្នាក់​ៗ​គួរ​មាន​មូលដ្ឋាន​ទាំងនេះ ជា​ពិសេស​យុវវ័យ ឬ​អ្នក​កំពុង​បំរើ​ការងារ​ក្នុង​កន្លែង​ណាមួយ ដែល​កំពុង​កសាង​ជណ្តើរ​ការងារ​របស់​ខ្លួន​»​។

លោក ប៉ិច បូ​ឡែ​ន បាន​លើកយក​មូលដ្ឋាន​គ្រឹះ​ទាំង ៣ ដែលយើងគួរធ្វើការពិចារណាដើម្បីអនុវត្តព្រោះវាអាចជាជណ្តើរសម្រាប់យើងគ្រប់គ្នាឡើងទៅគោលដៅជោគជ័យ ដែលក្នុងនោះមូលដ្ឋានគ្រឹះទាំង ៣ មានដូចនេះ​ថា ៖១) ផ្នត់គំនិត ៖ ទាក់ទង​នឹង​ការ​គិត​នេះ មនុស្ស​ភាគច្រើន មិន​បាន​សំឡឹង​ឱ្យ​ឃើញ​ឆ្ងាយ​នោះ​ទេ ទិដ្ឋភាព​តែ​មួយ​ប៉ុន្តែ​យើង​ក្រ​ឡែក​ឃើញ​ខុស​គ្នា ការ​គិត​ខុស​គ្នា និង​ការ​បកស្រាយ​ខុស​គ្នា​ផង​ដែរ​។ អ៉ី​ចឹ​ង​មាន​ន័យ​ថា ទិដ្ឋភាព​ដូច​គ្នា ប៉ុន្តែ​ម្នាក់​គិត​ថា​វា​នឹង​លំបាក រីឯ​ម្នាក់​ទៀត​គិត​ថា​វា​ស្រួល​ទៅ​វិញ ដូចនេះ​របៀប​នៃ​ការ​គិត​នឹង​សំខាន់​ណាស់ ហើយ​ប្រសិនបើ​យើង​ក្រ​ឡែក​ទៅ​ឃើញ​តែ​បញ្ហា និង​ផ្តេកផ្តួល​នៅ​តែ​លំបាក​ចិត្តនឹង មិន​អាច​ដើរទៅ​ផ្លូវ​ដែល​វែង​ឆ្ងាយ​នោះ​ទេ​។ ដោយឡែក​សម្រាប់​អ្នក​ដែល​គិត​វិជ្ជមាន​វិញ គឺ​ក្នុង​ស្ថានភាព​ដូច​គ្នា ប៉ុន្តែ​គេ​បែរជា​គិត​ឃើញ​ឳ​កាស​ទៅ​វិញ​។ តាម​បទ​ពិសោធន៍​របស់ខ្ញុំ មនុស្ស​ខ្លះ​មាន​បំណង​ចង់​ចាប់​យក​អ្វីមួយ ឬ​បើក​អាជីវកម្ម​ណាមួយ ច្រើន​តែ​មិន​បាន​គិត​វែង​ឆ្ងាយ​នោះ​ទេ​។


២) អត្ត​ចរិត ៖ មនុស្ស​ដែល​មាន​អត្ត​ចរិត​រឹង​មុំ​ា ការ​ចេះ​ដាក់ខ្លួន​របស់​មនុស្ស​ណា​ម្នាក់ ឬ​ក៏​អាច​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ដឹងគុណ​នរណា​ម្នាក់ ពាក់ព័ន្ធ​នឹង​ស្មារតី​ជាមួយនឹង​ការ​តស៊ូ មិន​ងាយ​បោះបង់ អត្ត​ចរិត​បែប​នឹង​ដែល​អ្នកខ្លះ​គេ​ត្រូវការ វា​ជា​រឹសគល់​មួយ​ដែល​អ្នក​ដទៃ​គេ​មើល​មិនឃើញ​ទេ ហើយ​ពេល​ខ្លះ​វា​បង្ហាញ​អត្តសញ្ញាណ​នរណា​ម្នាក់ ទាល់តែ​អ្នក​នោះ​ជិត​ស្និទ្ធ​ម៉​ង ទើបបាន​ស្គាល់​គាត់​។ អ​ញ្ចឹ​ង​ឧទាហរណ៍​ថា មាន​មិត្ត​ភក្ត្រ​គាត់​ជា​អ្នក​ឧស្សាហ៍​ព្យាយាម​រៀនសូត្រ ចរិត​ដែល​ដាក់ខ្លួន​ដែល​មិន​គិត​ថា​ខ្លួនឯង​ចេះ​គ្រប់​សព​ទាំងអស់ ចឹ​ង​វា​ជា​ចរិត​ដែល​មាន​អ្នក​ចូល​ចិត្តច្រើន ដូចនេះ​យើង​នឹង​មាន​ឳ​កាស​ច្រើន​ក្នុង​ការ​រៀនសូត្រ​ពី​គេ​។
មួយវិញទៀត​អត្ត​ចរិត​ដែល​មិន​ចូល​ចិត្ត​បៀតបៀន​គេ តែ​ក៏​មិន​បណ្តោយ​ឱ្យ​គេ​មក​បៀតបៀន​ខ្លួនឯង​បាន​ដែរ ដូចនេះ​រឿង​ទាំងអស់​នឹង​វា​ពាក់ព័ន្ធ​ច​រិ​ក​លក្ខណៈ​មួយ ដែល​វា​លើស​ពី​អាកប្បកិរិយា​ខាងក្រៅ ព្រោះ​ពេល​ខ្លះ​អាកប្បកិរិយា​ខាងក្រៅ​អាច​មានការ​សំដែង​ឡើង ប៉ុន្តែ​អាកប្បកិរិយា​ខាងក្នុង​ដែល​មុំ​ា​ទុំ​ា មាន​ស្មារតី​នៃ​ការ​តស៊ូ​ហើយ​ពេល​ខ្លះ​ជួប​ឧបសគ្គ​ច្រើន អ្នកខ្លះ​ដកថយ ប៉ុន្តែ​គាត់​មិន​ដកថយ​នោះ​ទេ គាត់​នៅ​តែ​ទៅ​មុខ គាត់​នៅ​តែ​គ្រា​ញ់ន​នាល ចរិត​ដែល​តាំងពី​ដើម​រហូត​ដល់​ចុង​ច​ញ្ច​ប់​មិន​រត់​ចោលការ​ងារ នេះ​ជា​ប្រភេទ​មនុស្ស​ដែល​ថៅកែ​មួយ​ៗ​គេ​ត្រូវការ​ណាស់​។

៣) គោលដៅ និង​ក្តី​សុ​បិ​ន្ត ៖ នៅ​ពេល​ដែល​គាត់​មិន​មាន​គោលដៅ​ក្នុង​ការ​ធ្វើការ អ​ញ្ចឹ​ង​សកម្មភាព​នៃ​ការ​ធ្វើ​របស់​គាត់ គាត់​មិនសូវ​យកចិត្ត​ទៅ​លើ​ផែនការ​អនាគត គាត់​មិន​ខ្វល់​អ្វី​ដែល​គាត់​ធ្វើ​ក្នុង​បច្ចុប្បន្នកាល ហើយ​គាត់​កាន់តែ​មិន​រៀនសូត្រ ហើយ​គាត់​ក៏​មិន​សោកស្តាយ​ទៅ​នឹង​អតីតកាល​ទេ​។ ចំពោះ​អ្នក​ដែល​មាន​បុព្វហេតុ​គោលដៅ​ច្បាស់លាស់ ពួក​គេ​នឹង​មាន​សន្ទុះ​ចិត្ត​មួយ អ្នកធ្វើការ​ភាគច្រើន​ទៅ​មិន​ឆ្ងាយ​ទេ ប្រសិនបើ​ស​ទ្ធិ​ផល​ការងារ​របស់​គាត់​ច្រើន​តែ​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​លើកទឹកចិត្ត​ពី​អ្នក​ដទៃ ប៉ុន្តែ​មនុស្ស​ដែល​ឆ្នើម​ដែល​ពូកែ គេ​មិន​រង​ចាំ​ការ​លើកទឹកចិត្ត​ពី​អ្នក​ដទៃ​នោះ​ទេ គេ​មាន​បុព្វហេតុ​សន្ទុះ​ចិត្ត​មួយ​នឹង គេ​មាន​ហេតុផល ថា​ហេតុ​អ្វី​បានជា​គេ​ត្រូវធ្វើ​អា​នឹង ដូចនេះ​ពេល​ខ្លះ​អ្នក​ដទៃ​មើល​មិនឃើញ​ទេ ប៉ុន្តែ​អ្នក​នឹង​មាន​គោលដៅ​ច្បាស់លាស់​មួយ​ដើម្បី​កេរ្តិ៍ឈ្មោះ​របស់​គាត់ ដើម្បី​ម​ហិ​ច្ច​តា​សម្រេច​គោលដៅ​នោះ​។ ជា​ទូទៅ​មនុស្ស​ដែល​មាន​គោលដៅ​នឹង​ក្តី​សុ​បិ​ន្ត​វែង​ឆ្ងាយ​របស់​ខ្លួនឯង តែងតែមាន​កំលាំងចិត្ត​ពី​ខាងក្នុង អា​នឹង​បាន​ហៅ​ថា​ជា​ចរន្ត​ឬ​ជា​កំលាំងចិត្ត​ដ៏​អស្ចារ្យ ប្រសិនជា​អ្នក​ណា​ការ​គ្រាន់តែ​ពឹង​ទៅ​លើ​តែ​ស្នាម​ញ​ញឺ​ម​ឬ​ពាក្យ​សម្តី​ដែល​គេ​សរសើ​ទេ វា​បាន​យូរ​ទេ​៕

អត្ថបទសរសេរ ដោយ