ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ប្រពន្ធ​ស្រែក​! ប្តី​ស្ទុះ​មក​រក​មើលឃើញ​ណូ​គា​ចុច​ពិល លុះ​សមត្ថកិច្ច​ស្រាវជ្រាវ​ទើប​ដឹង

1 ខែ មុន
  • Siem Reap

ខេត្តសៀមរាប ៖ បុរស​ជា​សន្តិសុខ​ឯកជន​ម្នាក់​ដែល​ធ្លាប់​ជាប់គុក​១០​ឆ្នាំ​មក​ហើយ លុះ​ចេញ​មក​វិញ​ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្ត​សហការ​គ្នា​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ឃាត់ខ្លួន​ម្តងទៀត បន្ទាប់​ពី​ប្រពន្ធ​ជន​រង​គ្រោះ​ស្រែ​កថា​ចោរ​ៗ ប្តី​ក៏​ស្ទុះ​មក​រក​មើល​ក៏​ឃើញ​ទូរស័ព្ទ​ណូ​គា (​ចុច​ពិល​) ក្រោយ​មក​ក៏​ប្តឹង​សមត្ថកិច្ច​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ​នេះ​តែ​ម្តង ពី​បទ​លួច​កាច់​សោ​ម៉ូតូ​បម្រុង​លួច​តែ​មិន​បាន​សម្រេច ហេតុការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​២៥…

ខេត្តសៀមរាប ៖ បុរស​ជា​សន្តិសុខ​ឯកជន​ម្នាក់​ដែល​ធ្លាប់​ជាប់គុក​១០​ឆ្នាំ​មក​ហើយ លុះ​ចេញ​មក​វិញ​ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្ត​សហការ​គ្នា​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ឃាត់ខ្លួន​ម្តងទៀត បន្ទាប់​ពី​ប្រពន្ធ​ជន​រង​គ្រោះ​ស្រែ​កថា​ចោរ​ៗ ប្តី​ក៏​ស្ទុះ​មក​រក​មើល​ក៏​ឃើញ​ទូរស័ព្ទ​ណូ​គា (​ចុច​ពិល​) ក្រោយ​មក​ក៏​ប្តឹង​សមត្ថកិច្ច​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ​នេះ​តែ​ម្តង ពី​បទ​លួច​កាច់​សោ​ម៉ូតូ​បម្រុង​លួច​តែ​មិន​បាន​សម្រេច ហេតុការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​តា​ប្រុ​ក ឃុំ​លាងដៃ ស្រុក​អង្គរធំ ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​វរសេនីយ៍​ឯក ហង្ស សូ​ផាត​ភី​រម្យ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ។

លោក​បន្ត​ថា ដោយ​មានការ​ដឹកនាំ​បញ្ជា​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ទើប​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរធំ ស្រាវជ្រាវ​រហូត​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ទី ណា​ក់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​បុគ្គលិក​សន្តិសុខ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​តា​ប្រុ​ក ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប ពាក់ព័ន្ធ​នឹង​ករណី​អំពើ​លួច​មាន​ស្ងា​ន​ទម្ងន់ទោស (​កាច់​សោ​.​ក​ម៉ូតូ តែ​មិន​បាន​សម្រេច​) កើតឡើង​កាលពី​ម៉ោង​០០​និង​៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ ភូមិ​សំរោង ឃុំ​លាងដៃ ស្រុក​អង្គរធំ ។

លោក​បន្ថែម​ថា មុន​កើតហេតុ​កាលពី​ថ្ងៃ​ទី​២២ ខែវិច្ឆិកា វេលា​ម៉ោងជាង​១០​យប់ ជន​រង​គ្រោះ​បាន​បណ្តើរ​ម៉ូតូ​១​គ្រឿង​របស់​ខ្លួន​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​សៀមរាប ១L.២២២៣ ទុក​នៅ​ក្រោមផ្ទះ ដោយ​បាន​ចាក់សោ​.​ក តែ​មិន​បាន​ចាក់សោ​ជ​ន្ទ​ល់​នោះ​ទេ ព្រោះ​ជន​រង​គ្រោះ​ដាក់​ជ​ន្ទ​ល់​ចំហៀង រួច​ក៏​ឡើង​ដេក​នៅ​លើ​ផ្ទះ​លង់លក់​ទៅ​។

លោក​បន្ថែម​ទៀត​ថា លុះ​រហូត​ដល់​ម៉ោង​កើតហេតុ​ខាងលើ ក៏​ស្រាប់តែ​លឺ​សម្លេង​ប្រពន្ធ​ស្រែ​កថា «​ចោរ​ៗ» ក៏​ងើបឡើង​ស្ទុះ​ចុះពីលើផ្ទះ​រត់​រកប្រពន្ធ ក៏​ឃើញ​ម៉ូតូ​បញ្ឈរ​នៅ​មុខ​ផ្ទះ​ចម្ងាយ​ប្រហែល​៥​ម៉ែត្រ ហើយ​ជន​រង​គ្រោះ​ក៏​យក​ទូរស័ព្ទ​ដៃ​ពី​ប្រពន្ធ​បើកភ្លើង​ពិល​ទូរស័ព្ទ​ដើរ​រក​មើល​រហូត​ដល់​ថ្នល់​កៅស៊ូ​ក៏​ត្រឡប់​មក​ផ្ទះ​វិញ ដើម្បី​យក​ពិល​ដើរ​ចេញ​ទៅ​មើល​ម្តងទៀត​នៅ​ខាងក្រៅ​តាម​ផ្លូវ​មុខ​ផ្ទះ​ចម្ងាយ​ប្រហែល​៥​ម៉ែត្រ​ពី​កន្លែង​ដែល​ចោរ​អូស​ម៉ូតូ​បម្រុង​លួច ក៏​ស្រាប់តែ​ឃើញ​ទូរស័ព្ទ​ដៃ​១​គ្រឿង​ម៉ាក​ណូ​គា​១២៨០ (​ចុច​ពិល​) មាន​ស៊ី​ម​លេខ​០៩៧ ២៩៦ ២១៩៤ ពណ៌​ខ្មៅ និង​ខ្សែ​សាក​ថ្ម​ទូរស័ព្ទ​ជ្រុះ​ក្បែរ​កន្លែង​ដែល​ចោរ​អូស​ម៉ូតូ​បម្រុង​លួច​នោះ​។ លុះ​ព្រឹក​ឡើង ជន​រង​គ្រោះ​បាន​មក​ប្តឹង​សមត្ថកិច្ច​ឱ្យ​បានដឹង​។

លោក​បន្ថែម​ទៀត​ថា ជាក់ស្តែង​នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរធំ ស្រាវជ្រាវ​តាម​រយៈ​លេខ​ទូរស័ព្ទ​ដែល​ជន​រង​គ្រោះ​រើស​បាន​រួច​ប្រគល់​ជូន​សមត្ថកិច្ច​នោះ ក្រោយមក​សមត្ថកិច្ច​ក៏​កំណត់​មុខសញ្ញា​បាន​តែ​ម្តង​។

លោក​បន្ត​ថា ក្រោយ​ពី​កំណត់​មុខសញ្ញា​បាន​ហើយ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​គ្រប់គ្រង​សន្តិសុខ​ឯកជន រហូត​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ ទី ណា​ក់ ខាងលើ​តែ​ម្តង ។ ក្រោយមក​ក៏​ធ្វើការ​សាកសួរ ហើយ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ទូរស័ព្ទ​ម៉ាក​ណូ​គា​១២៨០ (​ចុច​ពិល​) មាន​ស៊ី​ម​លេខ ០៩៧ ២៩៦ ២១៩៤ ពណ៌​ខ្មៅ និង​ខ្សែ​សាក​ទូរស័ព្ទ​នោះ ពិតជា​របស់​គេ​ពិតមែន ប៉ុន្តែ​គេ​ឆ្លើយ​បដិសេធ​ថា ពុំ​បាន​ធ្វើ​សកម្ម​ភាព​លួច​ម៉ូតូ​របស់​ជន​រង​គ្រោះ​ខាងលើ​នោះ​ទេ​។

លោក​បញ្ជាក់​ថា ជនសង្ស័យ​ខាងលើ​ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្តសៀមរាប​រយៈពេល​១០​ឆ្នាំ​មក​ហើយ តាំងពី​ឆ្នាំ​២០០៥​រហូត​ដល់​ឆ្នាំ​២០១៥ ពី​បទ​លួច​មាន​ស្ងា​ន​ទម្ងន់ទោស​។ លុះ​នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា​នេះ ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត កសាង​សំណុំ​រឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​ច្បាប់​ទៀត ៕