រាធានីភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចុះបង្ក្រាបទីតាំងហាងម៉ាស្សាយីហោ ដាយម៉ិនម៉ាស្សា«Diamond Massage» ក្រោយពីមានការចែកចាយវីដេអូតាមបណ្ដាញសង្គមហ្វេសប៊ុក សង្ស័យថា ទីតាំងនេះមានបង្កប់សេវាកម្មបម្រើផ្លូវភេទ ។
ហាង«ដាយម៉ិនម៉ាស្សា» ដែលសមត្ថកិច្ចចុះបង្ក្រាបនេះ មានទីតាំងស្ថិតនៅផ្ទះលេខ 48c ផ្លូវលេខ ២២២ វិថីសម្តេចព្រះសង្ឃរាជ ទៀង សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សេចក្តីរាយការណ៍ បានអោយដឹងជាបឋមថា កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំផ្ទាល់ដោយលោក សុខ ពេញវុធ អភិបាលខណ្ឌ សហការជាមួយមន្ទីរទេសចរណ៍ និងកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីតំណាងអយ្យការ បានចុះមកពិនិត្យស្ថានភាពជាក់ស្ដែ និងបិទទីតាំងម៉ាស្សាខាងលើនេះ ហើយឃាត់ខ្លួនបុរសម្នាក់ ដែលជាសន្ដិសុខ នាំទៅសួរនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ។
សេចក្តីរាយការណ៍ដដែលបានអោយដឹងបន្តថា ចំពោះទីតាំងម៉ាស្សានេះ មិនអនុញ្ញាតអោយមានការបើកដំណើរការឡើយ ដោយយោងតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារជំងឺឆ្លង COVID-19 ទីតាំងនេះគឺត្រូវបានបិទជាយូរមកហើយ ប៉ុន្តែទីតាំងម៉ាស្សានេះ បើកលួចលាក់ ល្មើសនឹងបទបញ្ជារបស់អាជ្ញាធរ ។
សូមរម្លឹកថា បែកធ្លាយវីដេអូ ហាងម៉ាស្សាលេខ១នៅភ្នំពេញ មានអារម្មណ៍ដូចនៅលើឋានសួគ៌











ចែករំលែកព័តមាននេះ