រាជធានីភ្នំពេញ ៖ នាពេលថ្មីៗនេះ មានវីដេអូមួយឃ្លីប បានបែកធ្លាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក ស្តីពីហាងម៉ាស្សាលេខ១នៅភ្នំពេញ ដែលបង្ហោះផ្សព្វផ្សាយជាចំហពីសេវាកម្មខ្លួន បង្កប់បម្រើផ្លូវភេទ ដោយប្រើដៃ និងប្រើមាត់ ។
ទីតាំងហាងម៉ាស្សាដ៏ល្អបំផុតនៅកម្ពុជាទាំងនេះ មានយ៉ាងហោចណាស់ចំនួន ២កន្លែង មួយនៅខណ្ឌដូនពេញ និងមួយទៀតនៅខណ្ឌចំការមន ក្នុងរាជធានីភ្នំពេញ ។
ហាងម៉ាស្សាទាំងនេះ ថែមទាំងបានរៀបរាប់ផ្សព្វផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុកថា ចង់រំសាយអារម្មណ៍ ចង់បំបាត់ការនឿយហត់ ភាពតានតឹង ចង់រកកន្លែងម៉ាស្សានិងស្ទីមសូណាល្អបំផុតមែនទេ ? ហាងម៉ាស្សាដ៏ល្អបំផុតនៅកម្ពុជា យើងខ្ញុំអាចជួយលោកអ្នកបាន មានអារម្មណ៍ដូចនៅឋានសួគ៌ ជាកន្លែងនៃការរំសាយអារម្មណ៍ មានការបញ្ចុះតម្លៃសម្រាប់សេវាកម្មលំដាប់ខ្ពស់ និងប្រណិត បន្ទប់ម៉ាស្សាលំដាប់ផ្កាយ៥ មានលក្ខណៈស្អាត និងដាច់ដោយឡែកសម្រាប់តែភ្ញៀវម្នាក់ៗ ។ បើលោកអ្នកបានអញ្ជើញមកទីនេះម្តងហើយ និងច្បាស់ជាចង់មកថែមម្តងទៀត ធានាថាលោកអ្នក និងទទួលបាននូវអារម្មណ៍ស្រស់ស្រាយ ស្រីស្អាតដែលមានជំនាញ និងអាកប្បកិរិយាល្អ បុគ្គលិកវ័យក្មេង រួសរាយនិងមានបទពិសោធន៏គួរឱ្យចាប់អារម្មណ៍ ជាមួយនឹងបច្ចេកវិទ្យានិម្មិតកម្ម អាងងូតទឹកបន្ធូរអារមណ្ម៍ ម៉ាស្សាថ្មក្តៅឥណ្ឌា ហើយនៅមានច្រើនជាងនេះទៀត… លោកអ្នកអាចអញ្ចើញមកសាកល្បង ធានាថានាំមកនូវការពេញចិត្តដល់ភ្ញៀវគ្រប់គ្នា ជាឋានសួគ៌ នៃការរំសាយអារម្មណ៍ និងជាកន្លែងបង្កើនអារម្មណ៍ល្អស្រស់ស្រាយសម្រាប់លោកអ្នក ។
មហាជននៅលើបណ្តាញសង្គមបានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីមានការបែកធ្លាយសារសន្ទនាមួយដែលមានរយៈពេលប្រមាណជិត២នាទី រវាងភ្ញៀវម្នាក់ ជាមួយនឹងនារីម្នាក់ទៀតដែលបានអះអាងថា ជាបុគ្គលិកបម្រើការងារនៅហាងម៉ាស្សាដាយមិន ។ ហើយអ្វីដែលធ្វើឲ្យគេគ្រប់គ្នាមានការងឿងឆ្ងល់ និងហួសចិត្តជាទីបំផុតនោះ គឺនារីដែលជាបុគ្គលិកនៅហាងម៉ាស្សាមួយនេះបានបញ្ជាក់ពីសេវាកម្មនៅក្នុងហាងមានដូចជា កញ្ចប់សេវាកម្មទី១ តម្លៃ៥៧$ មានរយៈពេលមួយម៉ោង រួមមានម៉ាស្សាលុញរាងកាយ និងបុគ្គលិកមុជទឹកឲ្យភ្ញៀវ (នារីមុជទឹកឲ្យបុរស) ។ កញ្ចប់សេវាកម្មទី២ តម្លៃ៩៩$ បញ្ចុះតម្លៃនៅសល់៩០$ មានរយៈពេល៧៥នាទី រួមមានម៉ាស្សាដោយរាងកាយ បុគ្គលិកមុជទឹកជាមួយភ្ញៀវម៉ាស្សាដោយប្រើប្រេង និងបន្ធូរអារម្មណ៍ប្រើដៃ និងកញ្ចប់សេវាកម្មទី៣ តម្លៃ១៦០$ បញ្ចុះតម្លៃនៅសល់១០០$ មានរយៈពេល១ម៉ោងកន្លះ រួមមានម៉ាស្សាដោយរាងកាយ បុគ្គលិកមុជទឹកជាមួយភ្ញៀវ និងបន្ធូរអារម្មណ៍ប្រើមាត់ គេនិយមហៅថា (សាប់ម៉ាត់) ។
មហាជនជាច្រើនបានចោទជាសំនួរថា អ្វីទៅជាការបន្ធូរអារម្មណ៍ដោយប្រើដៃ និងការបន្ធូរអារម្មណ៍ដោយប្រើមាត់ ។ ក្នុងនោះផងដែរ មហាជនក៏បានសំណូមពរទៅដល់សមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយពិនិត្យចំពោះហាងម៉ាស្សាខាងលើ ដើម្បីស្រាយចម្ងល់របស់មហាជន ។
គួរបញ្ជាក់ផងដែរ កាលពីព្រលប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ បានឆ្មក់ចូលបង្ក្រាប ទីតាំងហាងម៉ាស្សាមួយកន្លែង យីហោ «King Sora Massage» នៅតាមបណ្ដោយផ្លូវ៣៥០ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ រំដោះនារីៗសាច់សខ្ចីជនជាតិវៀតណាមប្រមាណ១០នាក់ដែលពូកែម៉ាស្សាប្រេងថ្នមដៃ បម្រើសេវាផ្លូវភេទ ដែលអ្នកផងហៅថា ម៉ាស្សាហើយហើមសរសៃ ។
ចង់ដឹងកាន់តែច្បាប់ សូមទស្សនាវីដេអូឃ្លីប មានដូចខាងក្រោមនេះ ៖










ចែករំលែកព័តមាននេះ