ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គ្រូបង្ហាត់​កីឡា​សាច់ដុំ​ម្នាក់ ត្រូវ​ក្រុម​ក្មេង​ៗ​ជិត​១០​នាក់​ព្រួត​វាយ​ប្លន់​ម៉ូតូ

1 ខែ មុន
  • Phnom Penh

ខេត្តកណ្តាល ៖ គ្រូបង្ហាត់​កីឡា​សាច់ដុំ​ម្នាក់ ត្រូវ​បាន​ក្មេង​ស្ទាវ​១​ក្រុម មាន​គ្នា​ជិត​១០​នាក់​ព្រួត​គ្នា​វាយ​ប្លន់​យក​ម៉ូតូ​១​គ្រឿង ខណៈ​ពេល​បុរស​រង​គ្រោះ​រូប​នោះ​កំពុង​តេ​ជិះ​ម៉ូតូ​ចេញពី​ក្លឹ​ប​កីឡា​សាច់​ដុំ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្ន​ពេញ​ទៅ​ផ្ទះ​តែ​ម្នាក់ឯង ប៉ុន្តែ​សកម្មភាព​ប្លន់​នោះ​ពុំ​បាន​សម្រេច​ឡើយ ដោយសារ​តែ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ដំណាក់​អំពិល​ល្បាត​ទៅ​ទាន់ ក៏​ដេញ​តាម​ចាប់ខ្លួន​បាន​៨​នាក់ ចំណែក​មេខ្លោង​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​។…

ខេត្តកណ្តាល ៖ គ្រូបង្ហាត់​កីឡា​សាច់ដុំ​ម្នាក់ ត្រូវ​បាន​ក្មេង​ស្ទាវ​១​ក្រុម មាន​គ្នា​ជិត​១០​នាក់​ព្រួត​គ្នា​វាយ​ប្លន់​យក​ម៉ូតូ​១​គ្រឿង ខណៈ​ពេល​បុរស​រង​គ្រោះ​រូប​នោះ​កំពុង​តេ​ជិះ​ម៉ូតូ​ចេញពី​ក្លឹ​ប​កីឡា​សាច់​ដុំ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្ន​ពេញ​ទៅ​ផ្ទះ​តែ​ម្នាក់ឯង ប៉ុន្តែ​សកម្មភាព​ប្លន់​នោះ​ពុំ​បាន​សម្រេច​ឡើយ ដោយសារ​តែ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ដំណាក់​អំពិល​ល្បាត​ទៅ​ទាន់ ក៏​ដេញ​តាម​ចាប់ខ្លួន​បាន​៨​នាក់ ចំណែក​មេខ្លោង​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​។

ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង​កាលពី​ម៉ោង​៣​និង​៣០​នាទី​យប់​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​តាម​ផ្លូវជាតិ​លេខ​៤ ស្ថិត​នៅ​ក្នុងភូមិ​ទន្លាប់​ខ្ពស់​ត្បូង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ អ៊ី សា អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ​-​អ៊ិ​ស្លា​ម មុខរបរ​គ្រូបង្ហាត់​កីឡា​សាច់ដុំ​នៅ​ក្នុង​រាជធានី​ភ្នំពេញ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ព្រះ ឃុំ​កណ្ដោលដុំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ មិន​មាន​រង​របួស​ធ្ងន់ធ្ងរ​នោះ​ឡើយ​។

ចំណែក​ជនសង្ស័យ​ដែល​ជា​មេខ្លោង​រៀបចំ​ផែនការ​ប្លន់ និង​ជា​អ្នក​វាយ​លើ​ជន​រង​គ្រោះ​បាន​រត់គេច​ខ្លួន​បាត់ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ឈ្មោះ កើត គឹ​ម​អៀង អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ថ្មី ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល ជន​នេះ​ក៏​ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្តកណ្ដាល​ផង​ដែរ ពី​បទ​ជួញដូរ​គ្រឿងញៀន​។

ដោយឡែក​បក្សពួក​ដែល​ត្រូវ​ចាប់ខ្លួន​រួម​មាន ៖ ១-​ឈ្មោះ ធី រ​ដ្ឋា ហៅ​តឿ អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ​ទួល​សា​ម៉ សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល មាន​របួស​ជើង​ខាងឆ្វេង​ដោយ​មុត​អំបែង​កែវ​ពេល​រត់គេច​ពី​នគរបាល និង​ជា​អ្នក​វាយ​ជន​រង​គ្រោះ ហើយ​ជន​នេះ​ក៏​ធ្លាប់​ជាប់​ពន្ធនាគារ​ព្រៃ​.​ស​នៅ​រាជធានី​ភ្នំពេញ​រយៈពេល​២​ឆ្នាំ ក្នុង​ករណី​ជួញដូរ​សារធាតុ​ញៀន​។

២-​ឈ្មោះ ហេង រ៉ា​យុទ្ធ អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​សំរោង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ជា​អ្នក​បើក​ម៉ូតូឌុប​បក្សពួក ខណៈ​ពេល​ធ្វើ​សកម្មភាព ។

៣-​ឈ្មោះ ឃី​ម ប្រាកដ អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទៅ​លំនៅ​ក្នុងភូមិ​ចក ឃុំ​បែក​ចាន​ស្រុក​អង្គស្នួល ជា​មុខសញ្ញា​ឆក់ និង​ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​បាន​សម្រេច​ចំនួន​៤​លើក​មក​ហើយ​។

៤-​ឈ្មោះ កែវ ចាន់​ដា​រ៉ា អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ​ថ្មី ឃុំ​បែក​ចាន ស្រុក​អង្គស្នួល​។

៥-​ឈ្មោះ ស៊ុំ ពិសា អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទំ​លំនៅ​ក្នុងភូមិ​ព្រៃ​សំរោង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ។

៦-​ឈ្មោះ ឡេ​ង តុង អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ​ចុង បង្គោល ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ។

៧-​ឈ្មោះ ជ្រឹង វេហា អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​សំរោង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល មាន​របួសរ​លាត់ដៃ ជើង មុខ ដោយសារ​ដួល​ម៉ូតូ​នៅ​ពេល​ជិះ​គេច​ពី​សមត្ថកិច្ច​នគរបាល​ដែល​ដេញ​តាម ហើយ​ជន​នេះ​ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្តកណ្ដាល​រយៈពេល​៩​ខែ ក្នុង​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​ទូរស័ព្ទ​) ។

និង​៨-​ឈ្មោះ អៀម សម្បត្តិ អាយុ​១៧​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ​ថ្មី ឃុំ​បែក​ចាន ស្រុក​អង្គស្នួល មាន​របួស​រលាត់​ក្បាលជង្គង់​ខាងស្ដាំ ដោយសារ​ដួល​ម៉ូតូ​ពេល​រត់គេច​ពី​កម្លាំង​នគ​បាល​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ បុរស​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក Honda dream c125 ពណ៌​ខ្មៅ តែ​ម្នាក់ឯង​ចេញពី​ក្លឹ​ប​ហាត់​សាច់ដុំ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​ផ្ទះ​របស់​គាត់​ដែល​ស្ថិត​នៅ​ភូមិ​ត្រពាំង​ព្រះ ឃុំ​កណ្ដោលដុំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។ លុះ​ពេល​ដល់​ត្រង់​ចំណុច​កើតហេតុ ក៏​ត្រូវ​បាន​ក្រុម​ក្មេង​ស្ទាវ​ទាំងនោះ​ជិះ​ម៉ូតូ​ចំនួន​៣​គ្រឿង​តាម​ពីក្រោយ រួច​បាន​ដេញ​តាម​វាយ បណ្ដាល​ឲ្យ​ត្រូវ​ចំ​មួក​សុវត្ថិភាព​ដែល​ពាក់​ជាប់​នឹង​ក្បាល បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​តែ​ម្តង​។

ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​មក​ក្រុម​ក្មេង​ស្ទាវ​ខាងលើ បាន​ស្រែក​សម្លុត​គំរាម​ឲ្យ​ជន​រង​គ្រោះ​ប្រគល់​ម៉ូតូ​ឲ្យ ប៉ុន្តែ​បុរស​រង​គ្រោះ​មិន​ព្រម​ប្រគល់​ឲ្យ​ឡើយ ។ ហើយ​ខណៈ​ពេល​ដែល​ក្រុម​ទាំង​នេះ​កំពុង​ធ្វើ​សកម្មភាព​លើ​ជន​រង​គ្រោះ ក៏​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ដំណាក់​អំពិល បាន​ទៅ​ដល់ ហើយ​ក្រុម​ស្ទាវ​ក៏​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន តែ​រត់​មិន​រួច ក៏​ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន​បាន​៧​នាក់ រីឯ​ម្នាក់​ទៀត​ដែល​ជា​មេខ្លោង និង​ជា​ជន​វាយ​ជន​រង​គ្រោះ​បាន​រត់គេច​ខ្លួន​បាត់​ដោយ​សុវត្ថិ​ភាព​៕