ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អគ្គិភ័យ​ឆេះ​រោង​ស្តុក​សំបក​បាវ​ក្បែរ​ឡ​ស​ម្ងួ​ត​នៅ​រោង​ម៉ា​ស៊ីនកិនស្រូវ

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ​ ៖ ទីតាំង​រោង​ស្តុក​សំបកបាវ​នៅ​ជាប់នឹង​ឡ​ស​ម្ងួ​ត​ស្រូវ​របស់​រោង​ម៉ា​ស៊ី​ន​កិនស្រូវ​​មួយកន្លែង​ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ ប៉ុន្តែ​​សំណាងល្អ​ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​និង​សមត្ថកិច្ច​ខណ្ឌដង្កោ​ដឹកនាំ​ដោយ​លោកស្រី​អភិបាល​ខណ្ឌ​គឹ​ម ញ៉ឹប​និង​លោក​អធិការ​នគរបាល​ខណ្ឌ​ ជឹ​ម ស៊ី​ថា ចេញ​អន្តរាគមន៍​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​ទៅ​បាញ់​ពន្លត់​ទាន់​ពេល​។ ហេតុការណ៍​​ខាងលើ​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦…

រាជធានី​ភ្នំពេញ​ ៖ ទីតាំង​រោង​ស្តុក​សំបកបាវ​នៅ​ជាប់នឹង​ឡ​ស​ម្ងួ​ត​ស្រូវ​របស់​រោង​ម៉ា​ស៊ី​ន​កិនស្រូវ​​មួយកន្លែង​ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ ប៉ុន្តែ​​សំណាងល្អ​ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​និង​សមត្ថកិច្ច​ខណ្ឌដង្កោ​ដឹកនាំ​ដោយ​លោកស្រី​អភិបាល​ខណ្ឌ​គឹ​ម ញ៉ឹប​និង​លោក​អធិការ​នគរបាល​ខណ្ឌ​ ជឹ​ម ស៊ី​ថា ចេញ​អន្តរាគមន៍​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​ទៅ​បាញ់​ពន្លត់​ទាន់​ពេល​។

ហេតុការណ៍​​ខាងលើ​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ក្នុង​រោង​ម៉ា​ស៊ី​ន​កិនស្រូវ​ប៊ុ​ន ហួរ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវជាតិ​លេខ​២ ក្នុងភូមិ​កណ្ដាល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

នគរបាល​ខណ្ឌដង្កោ​បាន​ឲ្យ​ដឹង​ថា រោង​ស្តុក​សំបកបាវ នោះ​មាន​ទំហំ​៣​ម៉ែត្រ​គុណ​នឹង​២០​ម៉ែ​ត្រ ត្រូវ​អគ្គិភ័យ​ឆាបឆេះ​រង​ការ​ខូចខាត​ទាំងស្រុង​ ហើយ​​រោងស្តុកសំបកបាវនេះ​ស្ថិត​នៅ​ជាប់​នឹង​ឡ​ស​ម្ងួ​ត​ស្រូវ ​និង​រោង​ម៉ា​ស៊ី​ន​កិនស្រូវ​ខាងលើ​ដែល​មាន​ទំហំ​៤០​ម៉ែត្រ​គុណ​នឹង​៧០​ម៉ែត្រ សង់​អំ​ពី​ថ្ម​ប្រក់​ស័ង្កសី​ ហើយ​វា​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ​ប៊ុ​ន សុធី ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ​ ។ ​ចំណែក​មូលហេតុ​នៃ​ការ​ឆាបឆេះ​វិញ​គឺ​បណ្ដាល​មក​ពី​ផ្កាភ្លើង​ខ្ទាត​ចេញពី​បំពង់​ម៉ា​ស៊ី​ន​ឡ​ស​ម្ងួ​ត​ធ្លាក់​លើ​សំបកបាវ​ដែល​នៅ​ក្នុង​រោង​ជាប់​គ្នា​នោះ ហើយ​ភ្លើង​បាន​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​និង​មាន​ផ្សែងហុយ​ឃ្មួ​ល​ខ្មាញ់​យ៉ាង​ឆាប់រហ័ស​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​ពី​មាន​ហេតុការណ៍​បែប​នេះ​ កម្មករ​នៅ​ទីនោះ​បាន​នាំ​គ្នា​ពន្លត់​ដែរ ​ប៉ុន្តែ​ពន្លត់​មិន​រលត់​​ឡើយ ​រហូត​មានការ​អន្តរាគមន៍​ពី​សំណាក់​អាជ្ញាធរ​ខណ្ឌដង្កោ ​ដឹកនាំ​ដោយ​លោកស្រី​អភិបាល​ខណ្ឌ​គឹ​ម ញ៉ឹប និង​លោក​អធិការ​នគរបាល​ខណ្ឌ​ជឹ​ម ស៊ី​ថា នាំ​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​ដែល​ប្រចាំការ​នៅ​សាលា​ខណ្ឌ​ ព្រមទាំង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ពី​បណ្ដា​អង្គភាព​ផ្សេង​ៗ​ទៀត​ទៅ​ជួយ​ចេញ​ទៅ​បាញ់​ពន្លត់​ ទើប​រលត់​ទៅ​វិញ ​។

តាម​ប្រភពដដែលបាន​បន្តទៀត​ថា ក្នុងការពន្លត់អគ្គិភ័យ​ខាងលើ ​បាន​​ប្រើប្រាស់​រថយន្ដ​ពន្លត់​អគ្គិភ័យ​សរុប​ចំនួន​​១២​គ្រឿង ក្នុង​នោះ​រួម​មាន រថយន្ត​ការិយាល័យ​អគ្គី​ភ័យ​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​៨​គ្រឿង រថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​ខេត្ដកណ្ដាល​ចំនួន​៣​គ្រឿង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ក្រុមហ៊ុនស្រា​បៀ​កម្ពុជា​១​គ្រឿង​ ​ហើយ​ភ្លើងបានរត់ជាស្ថាពរ​​នៅ​ម៉ោង​៩​និង​៥៣​នាទី​នា​ព្រឹក​ថ្ងៃខែ​ឆ្នាំ​ដដែល​នោះ ម្យ៉ាងទៀត​មិន​បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ណាម្នាក់​រង​របួស​ឬ​ស្លា.ប់​ឡើយ​៕​ (កែសម្រួលដោយ ៖ ធីតា​)