ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

នាវា​ដឹក​ប្រេង​​មួយ​ត្រូវ​គ្រាប់​មីន​នៅ​ច្រកចូល​នៃ​កំពង់​ផែ​​​អា​រ៉ា​ប៊ី​សា​អូឌីត

1 ខែ មុន

ប្រទេស​ក្រិ​ក ៖ ក្រុមហ៊ុន​សន្តិសុខ​សមុទ្រ​អង់គ្លេ​ស AMBREY ប្រកាស​កាលពី​ថ្ងៃ​ទី​២៥ វិច្ឆិកា ថា សំបក​នាវា​ដឹក​ប្រេង​ក្រិ​កមួយ​រង​ការ​ខូចខាត​ដោយសារ​គ្រាប់​មីន​មួយ​គ្រាប់​នៅ​ច្រកចូល​នៃ​កំពង់​ផែ​អា​រ៉ា​ប៊ី​សា​អូឌីត CHOUKAIK ខាងជើង​ព្រំដែន​យេ​ម៉ែ​ន…

ប្រទេស​ក្រិ​ក ៖ ក្រុមហ៊ុន​សន្តិសុខ​សមុទ្រ​អង់គ្លេ​ស AMBREY ប្រកាស​កាលពី​ថ្ងៃ​ទី​២៥ វិច្ឆិកា ថា សំបក​នាវា​ដឹក​ប្រេង​ក្រិ​កមួយ​រង​ការ​ខូចខាត​ដោយសារ​គ្រាប់​មីន​មួយ​គ្រាប់​នៅ​ច្រកចូល​នៃ​កំពង់​ផែ​អា​រ៉ា​ប៊ី​សា​អូឌីត CHOUKAIK ខាងជើង​ព្រំដែន​យេ​ម៉ែ​ន ។

យោង​តាម​ទូរទស្សន៍ AL ARABIYA ថា ក្រុមចម្រុះ​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត ដើម្បីប្រយុទ្ធ​ប្រឆាំង​​ពួក​ឧទ្ទាម​យេ​ម៉ែ​ន​ហ៊ូ​ធី​គូសបញ្ជាក់​ថា នាវា​ពាណិជ្ជកម្ម​១​គ្រឿង​រង​ការ​ខូចខាត​ស្រាល​ក្នុង​អ្វី​ដែល​ខ្លួន​ហៅ​ថា​ដោយ​ការ​វាយប្រហារ​ភេរវកម្ម​មិន​សម្រេច​មួយ ។ អាជ្ញាធរ​ពាណិជ្ជកម្ម​សមុទ្រ​អង់គ្លេស​ក៏​រាយការណ៍​ដែរ​ថា នាវា​១​គ្រឿង​រង​ការ​ខូចខាត​ដោយសារ​ការ​ផ្ទុះ​មួយ​នៅ​កំពង់​ផែ CHOUKAIK ហើយ​ការ​ស៊ើ​បអង្កេត​មួយ​កំពុង​តែ​ធ្វើ ។

នាវា​ដឹក​ប្រេង​ឈ្មោះ AGRARI នោះ​ដោតទង់ជាតិ​ម៉ា​ល់តា ហើយ​មក​ដល់​កំពង់​ផែ CHOUKAIK កាលពី​ថ្ងៃ​ទី​២៣ វិច្ឆិកា ។ ពួក​ឧទ្ទាម​ហ៊ូ​ធីប្រកាស​កាលពី​ថ្ងៃ​ទី​២៣ វិច្ឆិកា ពី​ការ​វាយប្រហារទីតាំង​ចែកចាយ​ប្រេងកាត​មួយ​របស់​ក្រុមហ៊ុន ARAMCO អា​រា​៉​ប៊ី​សា​អូឌីត​នៅ​ក្រុង​កំពង់​ផែDJEDDAH ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo