ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស្រុកកំពុង​ភ័យខ្លាច​ក្រុម​ហ៊ុន​បូមខ្សាច់លើផ្លូវជាតិ​លេខ​21A

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ៖ ក្រុមហ៊ុន​បូម​ខ្សាច់​ដ៏ធំ​មួយ​កន្លែង ដែល​គេ​ស្គាល់​ម្ចាស់​ទីតាំង​ឈ្មោះ ផា​ន សុ​ផា​ន​អា​និ​តា ហួស​គល់​ស្ពាន​ព្រែក​សំរោង ជាប់​ផ្លូវ​២១A កំពុង​បង្ក​និង​ធ្វើ​អោយ​ពលរដ្ឋ​រស់នៅ​ជុំវិញ​នោះ​…

ខេត្តកណ្តាល ៖ ៖ ក្រុមហ៊ុន​បូម​ខ្សាច់​ដ៏ធំ​មួយ​កន្លែង ដែល​គេ​ស្គាល់​ម្ចាស់​ទីតាំង​ឈ្មោះ ផា​ន សុ​ផា​ន​អា​និ​តា ហួស​គល់​ស្ពាន​ព្រែក​សំរោង ជាប់​ផ្លូវ​២១A កំពុង​បង្ក​និង​ធ្វើ​អោយ​ពលរដ្ឋ​រស់នៅ​ជុំវិញ​នោះ​ មានការ​ព្រួយ​បារ​ម្ភ​យ៉ាង​ខ្លាំង ដែល​សកម្មភាព​បូម និង​ដឹក​ទាំង​ថ្ងៃទាំង​យប់ ។

ជា​ពិសេស ​ជាក់ស្តែង​នៅ​ព្រឹក ថ្ងៃ​ទី​២៤ ​វិច្ឆិកា ឆ្នាំ​២០២០ របង​ការដ្ឋាន​ក្រុម​ហ៊ុន​បូម​ខ្សាច់​ បាន​បាក់​ធ្លាយ​ខ្សាច់ហូរ​ទឹកចូល​ផ្ទះ​ពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ ធ្វើ​ឲ្យ​លិចលង់ ខូចខាត​សម្ភារក្នុងផ្ទះ​ថែម​ទៀត​ផង​ ។ ទីតាំង​ក្រុមហ៊ុន​បូម​ខ្សាច់​ឈ្មោះ ផា​ន សុ​ផា​ន​អា​និ​តា ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​២១A ភូមិ​ស្វាយ​រលំ​២ សង្កាត់ស្វាយ​រលំ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ។

ពលរដ្ឋ​ដែល​រស់នៅ​ជាប់​របង​ក្រុម​ហ៊ុម​បូម​ខ្សាច់​បាន​ប្រាប់​អោយ​ដឹង​ នៅ​ល្ងាច​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ​នេះ​ថា​​ ពួក​គាត់​តែងតែ​ជួប​ផល​លំបាក​ជា​ច្រើន​លើកច្រើន​សារ ណាស់​មក​ហើយ គឺ​ក្រុមហ៊ុន​នេះ​ មិន​គិត​ពី​ទុក្ខ​វេទនា​របស់​ពួក​គាត់​ទេ​។ សកម្មភាព​បូម និង​ដឹក​ខ្សាច់ទាំង​ថ្ងៃ ទាំង​យប់​តែ​ម្តង ។ បំពង​សម្លេងរំខាន​ធ្វើ​អោយ​ពួក​គាត់​ពិបាក​ក្នុង​ការ​រស់នៅ​ ។

បើ​និយាយ​ពី​រឿង​ផ្ទះសម្បែង​វិញ រង្គើរ ប្រេះ ស្រាំ ជញ្ជាំង​អស់ហើយ ដោយសារ​ រំ​ញ័រ​សម្លេង និង​ខ្សាច់​ហូរ​បុក ។ ពួក​គាត់​បន្តរ​ទៀត​ថា គាត់​ទ្រាំ​រស់នៅ​យូរ​ឆ្នាំ​មក​ហើយ គឺ​ចេះ​តែ​ទ្រាំ​ទៅ ព្រោះ​ប្រហែលជា​ម្ចាស់​ក្រុមហ៊ុនជា​អ្នកធំ និងជា​អ្នក​រកស៊ី ដែល​ស្គាល់​អ្នកធំ អ្នកតូច នៅ​ក្នុង​ខេត្តកណ្តាល​ច្រើន​ជាង​ប្រជាជន ។ ពួក​គាត់​ក៏​បាន​សំណូមពរ ដល់​មន្ត្រី​ជំនាញ និង​ម្ចាស់​ក្រុមហ៊ុន មេត្តា​គិតគូរ​សុខទុក្ខ របស់​ពួក​គាត់​ផង ពិសេស ​សូម​អោយ​គោរព​ទៅ​តាម​ច្បាប់ទំលាប់​អោយ​បាន​ត្រឹមត្រូវ​ទៅ​បាន​ហើយ ។

ជុំវិញ​បញ្ហា​ខាងលើ​នេះ​ដែរ​ លោក​គង់ សោ​ភ័​ណ្ឌ អភិបាល​នៃ​គណ​:​អភិបាលខេត្ត​កណ្ដាល បាន​ឆ្លើយ​តាម​ទូ​រស​ព្ឌ​ថា កំពុង​ជាប់​ប្រជុំ ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ជាក់ស្តែង​ នៅ​លើ​ផ្លូវជាតិ​លេខ​២១​Aពី​គល់​ស្ពាន​ព្រែក​សំរោង ក្រុង​តា​ខ្មៅ ទៅ​ដល់​ស្វាយ​រលំ ផ្លូវ​កៅ​ស៊ូ​ ក្លាយជា​ផ្លូវ​ដី​អស់​ទៅ​ហើយ សព្វថ្ងៃ​ពិបាក​ក្នុង​ការ​ធ្វើ​តំណើរ​ណាស់ ហុយ រលាក់ ផ្លូវ​ប្រៀប​ដូច​ថ្លុក​ក្របី ពលរដ្ឋ រស់នៅ​ស្រប​តាម​ផ្លូវជាតិ​មួយ​នេះ​ មានការ​លំបាក​ណាស់ ដោយសារ​តែ​រថយន្ត​ដឹក​មិន​គោរព​ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួង ​រ៉ែ និង​ថាមពល តែ​អ្វី​ដែល​ពលរដ្ឋ​ចាប់​អារ​ម្ម​ណ​នោះ គឺ​មន្ត្រី​ជា​អ្នក​បើកភ្លើង​ខៀវ អោយ​ក្រុម​ដេប៉ូ​ទាំង
នោះ​ ។

ព័ត៌មានបន្ថែម​នឹងមានផ្សាយជូនលើកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ