ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ចោរ​ធ្លាប់​ជាប់​ពន្ធនាគារ ធ្វើ​សកម្មភាព​ម្ដងនេះ​ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់​អស់

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ក្រុម​ចោរ​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ម្តង​រួច​មក​ហើយ​នោះ ពេល​ចេញ​មក​វិញ បាន​ធ្វើ​សកម្មភាព​ចាំ​ពួក​ស្ទាក់​វាយ​ប្លន់​យក​ម៉ូតូ​ពី​ពលរដ្ឋ​នៅ​ផ្លូវជាតិ​លេខ​៤ ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់​អស់ហើយ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​៣…

ខេត្តកណ្តាល ៖ ក្រុម​ចោរ​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ម្តង​រួច​មក​ហើយ​នោះ ពេល​ចេញ​មក​វិញ បាន​ធ្វើ​សកម្មភាព​ចាំ​ពួក​ស្ទាក់​វាយ​ប្លន់​យក​ម៉ូតូ​ពី​ពលរដ្ឋ​នៅ​ផ្លូវជាតិ​លេខ​៤ ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់​អស់ហើយ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល នៅ​ចំណុច​ផ្លូវជាតិ​លេខ​៤ ភូមិ​ទន្លាប់​ខ្ពស់​ត្បូង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ ជន​រង​គ្រោះ​ឈ្មោះ អ៊ី សា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម មុខរបរ​គ្រូបង្ហាត់​កីឡា​សាច់ដុំ នៅ​ភូមិ​ត្រពាំង​ព្រះ ឃុំ​កណ្ដោលដុំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។

ជនសង្ស័យ​០៩​នាក់ (​ឃាត់ខ្លួន​បាន​០៨​នាក់​)​មាន​៖ ទី​១-​ឈ្មោះ កើត គឹ​ម​អៀង ភេទ​ប្រុស កើត​ឆ្នាំ​១៩៩៩ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ភូមិ​ថ្មី​ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល (​គេចខ្លួន​) ជា​មេខ្លោង និង​ជា​អ្នក​វាយ​លើ​ជន​រង​គ្រោះ ហើយ​ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្តកណ្ដាល ក្នុង​ករណី​ជួញដូរ​សារធាតុ​ញៀន​។ ទី​២-​ឈ្មោះ ធី រ​ដ្ឋា ហៅ​តឿ ភេទ​ប្រុស កើត​ឆ្នាំ​២០០២ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ នៅ​ភូមិ​ទួល​សា​ម៉ សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ មាន​របួស​ជើង​ខាងឆ្វេង​ពេល​រត់គេច​ពី​សមត្ថកិច្ច​ទៅ​មុត​នឹង​អំបែង​កែវ ជា​អ្នក​វាយ​ជន​រង​គ្រោះ ហើយ​ធ្លាប់​ជាប់​ពន្ធនាគារ​ព្រៃ​ស រាជធានី​ភ្នំពេញ ក្នុង​ករណី​ជួញដូរ​សារធាតុ​ញៀន ជាប់​រយៈពេល​២​ឆ្នាំ​។

ទី​៣-​ឈ្មោះ ហេង រ៉ា​យុទ្ធ ភេទ​ប្រុស កើត​ឆ្នាំ​២០០៥ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ភូមិ​ព្រៃ​សំរោង​ឃុំ​បែក​ចាន​ស្រុក​អង្គស្នួល​ខេត្តកណ្ដាល ជា​អ្នក​បើក​ម៉ូតូ ចូលរួម​ធ្វើ​សកម្មភាព​លើក​ទី​១​។ ទី​៤-​ឈ្មោះ ឃី​ម ប្រាកដ ភេទ​ប្រុស កើត​ឆ្នាំ​២០០២ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ភូមិ​ចក ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​ចំនួន​០៤​លើក​។ ទី​៥-​ឈ្មោះ កែវ ចាន់​ដា​រ៉ា ភេទ​ប្រុស កើត​ឆ្នាំ​២០០២ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ភូមិ​ថ្មី​ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល ចូលរួម​ធ្វើ​សកម្មភាព​លើក​ទី​១​។

ទី​៦-​ឈ្មោះ ស៊ុំ ពិសា ភេទ​ប្រុស កើត​ឆ្នាំ​២០០៤ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ភូមិ​ព្រៃ​សំរោង​ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល ចូលរួម​ធ្វើ​សកម្មភាព​លើក​ទី​១​។ ទី​៧-​ឈ្មោះ ឡេ​ង តុង ភេទ​ប្រុស កើត​ឆ្នាំ​២០០៥ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ភូមិ​ចុង​បង្គោល ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល ចូលរួម​ធ្វើ​សកម្មភាព​លើក​ទី​១​។

ទី​៨-​ឈ្មោះ ជ្រឹង វេហា ភេទ​ប្រុស កើត​ឆ្នាំ​២០០៤ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ភូមិ​ព្រៃ​សំរោង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល មាន​របួសរ​លាត់ដៃ ជើង មុខ ដោយសារ​ដួល​ម៉ូតូ​ពេល​ជិះ​គេច​ពី​សមត្ថកិច្ច ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្តកណ្ដាល ក្នុង​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​ទូរស័ព្ទ​) រយៈពេល​០៩​ខែ និង​ទី​៩-​ឈ្មោះ អៀម សម្បត្តិ ភេទ​ប្រុស កើត​ឆ្នាំ​២០០៣ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ភូមិ​ថ្មី​ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល មាន​របួស​រលាត់​ក្បាលជង្គង់​ខាងស្ដាំ​ពេល​ដួល​ម៉ូតូ ចូលរួម​ធ្វើ​សកម្មភាព​លើក​ទី​១​។

នគរបាល​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹង​ថា ៖ នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពី​ក្លឹ​ប​ហាត់ប្រាណ​យក​សាច់ដុំ​នៅ​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​ផ្ទះ​នៅ​ខេត្តកំពង់ស្ពឺ​។ ពេល​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​បក្ខពួក​ជនសង្ស័យ​មួយ​ក្រុម​គ្នា​ប្រាំបួន​នាក់ ជិះ​ម៉ូតូ​បី​គ្រឿង បាន​មក​វាយ​ជន​រង​គ្រោះ​ចំ​មួក​សុវត្ថិភាព​ពាក់​នឹង​ក្បាល​បណ្ដាល​ឲ្យ​ដួល​នៅ​លើ​ផ្លូវជាតិ ពេល​នោះ​បក្ខពួក​ជនសង្ស័យ​កំពុង​សំឡុត​ជន​រង​គ្រោះ​យក​ម៉ូតូ ស្រាប់តែ​ឃើញ​មាន​សមត្ថកិច្ច​កំពុង​ល្បាត​មក​ដល់ ជនសង្ស័យ​ក៏​នាំ​គ្នា​ជិះ​ម៉ូតូរ​ត់ទៅ​ទិស​ខាងកើត​តាម​ផ្លូវ​ជាត់​លេខ​៤។

ហើយ​សមត្ថកិច្ច​បាន​ដេញ​តាម និង​ពួនស្ទាក់​ទាក់ទង​គ្នា​តាម​វិទ្យុទាក់ទង ក៏​បាន​ស្ទាក់​ឃាត់​ក្រុម​បក្ខពួក​ជនសង្ស័យ​បាន​តែ​ម្ដង​។ តាម​ចម្លើយ​សារភាព​ជនសង្ស័យ​ឈ្មោះ ហេង រ៉ា​យុទ្ធ បាន​សារភាព​ថា​ខ្លួន​នឹង​បក្ខពួក​បាន​នាំ​គ្នា​ចាំ​ធ្វើ​សកម្មភាព​ឆក់​នៅ​តាម​ផ្លូវជាតិ​លេខ​៤ លុះដល់​ពេល​កើតហេតុ​ទើប​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មក​ពី​ទិស​ខាងកើត​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​ដេញ​ពីក្រោយ​ហើយ​បាន​វាយ​ជន​រង​គ្រោះ នឹង​គម្រាម​យក​ម៉ូតូ​ប្រាកដ​មែន​។ ករណី​នេះ​កម្លាំង​ជំនាញ​កំពុង​ចាត់ការ​តាម​នីតិវិធី​៕ ដោយ ៖ ប៉ឹង ឆដា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ