ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

តាមចាប់​លោក​ថៅកែ​ហាង​លក់​គ្រឿង​កាឡៃ​«​ពិភព​ម៉ូត​» ចាប់រំលោភ​បុគ្គលិក​ស្រី​មិន​ទាន់​គ្រប់​អាយុ

1 ខែ មុន

ខេត្តសៀមរាប ៖ បុរស​ជាប់​សង្ស័យ​ម្នាក់ ជា​ថៅកែ​ហាង​លក់​គ្រឿង​កាឡៃ «​យីហោ​ពិភព​ម៉ូត​» បាន​ចាប់រំលោភ​បុគ្គលិក​ស្រី​ម្នាក់ មិន​ទាន់​គ្រប់​អាយុ ដែល​ជួយ​លក់​គ្រឿង​កាឡៃ ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជូ​ញ​ដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្ត…

ខេត្តសៀមរាប ៖ បុរស​ជាប់​សង្ស័យ​ម្នាក់ ជា​ថៅកែ​ហាង​លក់​គ្រឿង​កាឡៃ «​យីហោ​ពិភព​ម៉ូត​» បាន​ចាប់រំលោភ​បុគ្គលិក​ស្រី​ម្នាក់ មិន​ទាន់​គ្រប់​អាយុ ដែល​ជួយ​លក់​គ្រឿង​កាឡៃ ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជូ​ញ​ដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្ត តាម​ចាប់​ឃាត់​ខ្លូ​ន រួច​បញ្ជូន​ទៅ​តុលាការ នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ។

សមត្ថកិច្ច​ចាប់​ខ្លូ​ន​ថៅកែ​រូប​នេះ ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ម្សិលមិញ​នេះ នៅ​ក្នុង​រាជធានី​ភ្នំពេញ ។ ហេតុការណ៍​ចាប់រំលោភ​នោះ បាន​កើតឡើង​កាលពី​អំឡុង​ខែសីហា ឆ្នាំ​២០១៩ នៅ​ក្នុង​ហាង​លក់​គ្រឿង​កាឡៃ​«​យីហោ​ពិភព​ម៉ូត​» ដែល​មាន​ទីតាំង​មុខ​ផ្សា​រលើ​ធំ​ថ្មី ស្ថិត​ក្នុងភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ហើយ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន ទៅ​សំងំ​លាក់ខ្លួន​នៅ​ភ្នំពេញ ។

លោក​វរសេនីយ៍ឯក ជា ហេង នាយការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ ហេង សុវណ្ណ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​ថៅកែ​ហាង​លក់​គ្រឿង​កាឡៃ «​យីហោ​ពិភព​ម៉ូត​» ត្រូវ​ចាប់ខ្លួន​តាម​ពាក្យ​ប្តឹង​របស់​ជន​រង​គ្រោះ និង​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន លេខ​៨៣៩​ច​.​ខ​.​ស​/​ជ របស់​សាលាដំបូង​ខេត្តសៀមរាប ។

លោក​វរសេនីយ៍ឯក ជា ហេង បន្ត​ឲ្យ​ដឹង​ថា ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ហ​.​ថ​.​រ អាយុ​១៤​ឆ្នាំ ជា​បុគ្គលិក​បម្រើ​ការងារ​នៅ​ហាង​លក់​គ្រឿង​កាឡៃ​ខាងលើ​នេះ ។

តាម​ការ​បំភ្លឺ​របស់​ជន​រង​គ្រោះ បានអោយ​ដឹង​ថា នៅ​យប់​កើតហេតុ ខណៈ​បុគ្គលិក​ផ្សេង​ទៀត​បាន​ឡើង​ទៅ​ដេក​ជាន់​ទី​២​ជា​ធម្មតា ហើយ​លោក​ថៅកែ​ហាង​ឈ្មោះ ហេង សុវណ្ណ បាន​ហៅ​នាង​ឲ្យ​មក​ជួប​នៅ​បន្ទប់​របស់​គាត់​ព្រោះ​មានការ ។ ពេល​នាង​មក​ដល់ ថៅកែ​ហាង​រូប​នេះ ក៏​ចាប់​ឱប​នាង​ផ្តួល​ទៅ​លើ​ឥដ្ឋការ៉ូ បឺត​មាត់​នាង និង​សម្រាត​ខោ​នាង​ហើយ​រំលោភ​តែ​មិន​ទាន់​ស៊ីជម្រៅ​ទេ ដោយ​នាង​រើ​ខ្លាំង​ពេក ហើយ​ជនសង្ស័យ បាន​ចាប់​នាង​ឱប​ជាប់​ដាក់​អង្គុយ​លើ​ភ្លៅ​របស់​គាត់ ហើយ​រំលោភ​ម្តងទៀត «​រំលោភ​ពីក្រោយ​» បាន​សម្រេច ។ បន្ទាប់​ពី​កើតហេតុ បងស្រី​របស់​ជនសង្ស័យ បាន​និយាយ​សុំ​សម្របសម្រួល តែ​ជន​រង​គ្រោះ​មិន​ព្រម ទើប​ជនសង្ស័យ​ភ័យ​ខ្លួន រត់គេច​ខ្លួន​បាត់​មក​សំងំ​លាក់ខ្លួន នៅ​ភ្នំពេញ ។

បន្ទាប់​ពី​ទទួល​បាន​ដីកា​ពី​តុលាការ​ខេត្តសៀមរាប សមត្ថកិច្ច​បាន​ធ្វើការ​ស៊ើបអង្កេត ស្រាវជ្រាវ​តាម​ស្វែងរក រហូត​រក​ឃើញ​ទីតាំង​លាក់ខ្លួន​របស់​ជនសង្ស័យ ទើប​ចាប់ខ្លួន​តែ​ម្តង ។

បច្ចុប្បន្ន សមត្ថកិច្ច​កសាង​សំណុំរឿង បញ្ជូន​ជនជាប់សង្ស័យ ទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​អនុវត្ត​តាម​នីតិវិធី ៕