ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ អេ​ស៊ី​លី​ដា ប្រកាស​ប្តូរ​ស្លាក​សញ្ញា​ថ្មី​នៅ​ឆ្នាំ​ក្រោយ !

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​ប្រកាស​ពី​ការ​ប្តូរ​ស្លាក​សញ្ញា​ថ្មី​បន្ទាប់​ពីស្លាក​សញ្ញា​ប្រើប្រាស់​រាល់ថ្ងៃ​នេះ​ទើបតែ​ផ្លាស់​ប្តូរ​បាន​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ ។ ស្លាក​សញ្ញា​ថ្មី​នេះ គ្រោង​នឹង​រៀបចំ​ដាក់​អោយ​ប្រើប្រាស់​ចាប់ពី​ខែមករា ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​ប្រកាស​ពី​ការ​ប្តូរ​ស្លាក​សញ្ញា​ថ្មី​បន្ទាប់​ពីស្លាក​សញ្ញា​ប្រើប្រាស់​រាល់ថ្ងៃ​នេះ​ទើបតែ​ផ្លាស់​ប្តូរ​បាន​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ ។ ស្លាក​សញ្ញា​ថ្មី​នេះ គ្រោង​នឹង​រៀបចំ​ដាក់​អោយ​ប្រើប្រាស់​ចាប់ពី​ខែមករា ឆ្នាំ ២០២១ ខាង​មុខ​នេះ ។ នេះ​បើ​តាមសេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ អេ​ស៊ី​លី​ដា នៅ​ថ្ងៃ​ទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្រោយកិច្ចប្រជុំ​មហាសន្និបាត​ភាគ​ហ៊ុ​និក​វិសាមញ្ញ ។

This image has an empty alt attribute; its file name is 78fcf29bf72c91d1dcacbc91bf27eac7-1024x576.jpg

លោក​បណ្ឌិត អុិន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​មានប្រសាសន៍​ថា ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​ផ្លាស់​ប្តូរ​រូបរាង​ស្លាក​សញ្ញា​ថ្មី​ដោយ​រក្សានូវ​និមិត្តរូប អត្តសញ្ញាណ និង​អត្ថន័យ​ដែល​ធនាគារ​បាន​កសាង​ជាង ២៩​ឆ្នាំ​កន្លង​មក ។ លោក​បន្ត​ថា​ស្លាក​សញ្ញា​ថ្មី ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ជា “​និមិត្តរូប​បក្សី​សួគ៌​” ឈរ​នៅ​ចំកណ្តាល​រង្វង់​មូល​ពណ៌​ខៀវ​ទឹកប៊ិច ដែល​បង្ហាញ​ពី​ភាពរឹងមាំ និង​វឌ្ឍនភាព ​ប្រកបដោយចីរភាព ។

This image has an empty alt attribute; its file name is b1da1d19cba8009c002baff8b3322926.jpg

គោលបំណង​នៃ​ការ​ផ្លាស់​ប្តូរ​ស្លាក​សញ្ញា​ថ្មី​របស់​ធនាគារ​ស្រប​តាម​ទស្សនៈ បេស​កម្ម យុទ្ធសាស្ត្រ និង​ការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ទាន់សម័យ​ជាស​កល ។ ចំណែកពណ៌​នៃ​ស្លាក​សញ្ញា​ថ្មី គឺ​មាន​បី​ពណ៌ គឺ​ទី ១ ពណ៌​ស តំណាង​ឲ្យ​អភិសមាចារ (​តម្លាភាព ភាព​ស្មោះត្រង់ និង​សុចរិត​ភាព​) ទី ២ ពណ៌​មាស តំណាង​ឲ្យ​គុណ​តម្លៃ និង​គុណភាព និង​ទី ៣ ពណ៌​ខៀវ​ទឹកប៊ិច តំណាង​ឲ្យ​សាមគ្គីភាព ស្ថិរភាព និង​សុវត្ថិភាព ។ ពណ៌​ទាំង​បី​បញ្ចូលគ្នា​ប្រៀប​ទៅ​នឹង​គ្រាប់ពូជ និង​ធនធាន​ដែល​បាន​រីក​ដុះដាល និង​ការ​អភិវឌ្ឍ​ក្នុង​វិស័យ​ហិរញ្ញវត្ថុប្រកបដោយ​ចីរភាព ។

This image has an empty alt attribute; its file name is a2efd6c6395b5b21db0918212341e669-1024x576.jpg

ផ្ដើម​ចេញពី​ទុន​ប្រមាណ ៦៣​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ជា​ស្ថាប័ន​អង្គការ​មួយ​នេះបាន​ក្លាយជា ធនាគារពាណិជ្ជ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា និង​បាន​ឈាន​ដល់​ការ​វិនិយោគ​នៅ​ក្រៅប្រទេស មាន ឡាវ និង មី​យ៉ា​ន់​ម៉ា ។ បច្ចុប្បន្ន ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី មាន​ទុន​ប្រមាណ​ជាង ៩០០​លាន​ដុល្លារ​អា​មេ​រិ​ក ។ មិនតែប៉ុណ្ណោះ​ធនាគារ​នេះ​ក៏​បាន​ក្លាយជា​ធនាគារពាណិជ្ជ​ដំបូងគេ​ចូល​ក្នុង​ផ្សារ​ហ៊ុន​កម្ពុជា​ផង​ដែរ និង​ទទួល​បានការ​វិនិយោគ​ពី​សំណាក់​សាធារណជន​ជាច្រើ​ផង​ដែរ ៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ