ព័ត៌មានប្លែកៗកើតឡើងនៅលើពិភពលោក
១-ក្រុមផ្កាយនៅឆ្ងាយពីផែនដី
មជ្ឈមណ្ឌលមើលផ្កាយ «ហាវ៉ៃ» បង្ហាញរូបភាពផ្កាយដ៏ធំមួយក្រុមនៅឆ្ងាយពីផែនដីជារូបភាពថតពីយានអវកាសទូរទស្សន៍«Hubble» ។ ចំណែករូប
១-ក្រុមផ្កាយនៅឆ្ងាយពីផែនដី
មជ្ឈមណ្ឌលមើលផ្កាយ «ហាវ៉ៃ» បង្ហាញរូបភាពផ្កាយដ៏ធំមួយក្រុមនៅឆ្ងាយពីផែនដីជារូបភាពថតពីយានអវកាសទូរទស្សន៍«Hubble» ។ ចំណែករូប
១-ក្រុមផ្កាយនៅឆ្ងាយពីផែនដី
មជ្ឈមណ្ឌលមើលផ្កាយ «ហាវ៉ៃ» បង្ហាញរូបភាពផ្កាយដ៏ធំមួយក្រុមនៅឆ្ងាយពីផែនដីជារូបភាពថតពីយានអវកាសទូរទស្សន៍«Hubble» ។ ចំណែករូបដែលស្ថិតក្នុងគន្លងជាពន្លឺពណ៌ខៀវស្ថិតក្នុងប្រជុំផ្កាយទើបកើតថ្មីៗ ។
២-ឧបករណ៍បំលែងទឹកសមុទ្រជាទឹកសាប
ជាងម៉ាស៊ីនប៉ាឡេស្ទីន ពិនិត្យមើលម៉ាស៊ីនបំលែងទឹកសមុទ្រទៅជាទឹកសាប នៅក្រុងកាហ្សា ។ ម៉ាស៊ីននេះប្រើបច្ចេកវិទ្យាបន្សាបជាតិប្រៃក្នុងទឹកសមុទ្ររហូតស្ថិតក្នុងកម្រិតមួយដែលអាចផឹកបាន ក្រោយមកបូមតាមទុយោដោយមានគ្រឿងចម្រោះដើម្បីយកជាតិប្រៃចេញក្រោយមកបំបាត់ក្លិនដោយសារធាតុគ្ល័រ ។
៣-នាយករដ្ឋមន្ត្រីឥណ្ឌាទស្សនានៅសារមន្ទីរផ្នូរសព
លោកនរ៉េនត្រា ម៉ូធី នាយករដ្ឋមន្ត្រីឥណ្ឌា បានធ្វើទស្សនកិច្ចនៅសារមន្ទីរផ្នូរសពចក្រពត្តិឈិនសឺហួង ឬជីនស៊ីហុងតេ នៅខេត្តស៊ីអាន ភាគខាងលិចឆៀងខាងត្បូងប្រទេសចិន ក្នុងអំឡុងពេលទស្សនកិច្ចដើម្បីរឹតចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅថ្ងៃអនាគត។
៤-បុរសចិនប្រើបក្សីឱ្យជួយឆ្កឹះអាចម៍ធ្មេញ
មនុស្សភាគច្រើននិយមចិញ្ចឹមសត្វសេក និងសារិកាកែវឱ្យចេះនិយាយតាម ប៉ុន្តែបុរសចិនម្នាក់ដែលអង្គុយលេងក្នុងឧទ្យានក្រុងហ្វ៊ូចូវ ខេត្តហ្វ៊ូជៀន ប្រទេសចិន បែរជាចិញ្ចឹមបក្សីឱ្យជួយសម្អាតធ្មេញ ដោយឱ្យសត្វឈរនៅលើស្មា ។
៥-ឆ្មាការទូត
ឆ្មាយក្ស «អ៊ែនដ្រេ» ស្ថិតនៅក្នុងហាងលក់អាហារសត្វ រដ្ឋកូឡូរ៉ាដូ សហរដ្ឋអាមេរិកកំពុងល្បីព្រោះបានទាក់ទាញអតិថិជនទិញចំណី និងបំពេញតួនាទីជាឆ្មាការទូត ។
៦-ផ្ទុកផោមនៅក្នុងកែវ
វេបសាយ Sendajart com ទទួលបញ្ជូនរង្វាន់ផោមដាក់ក្នុងកែវដល់មនុស្សជាទីស្រឡាញ់ ។ អ្នកទិញអាចជ្រើសរើសយកក្លិនដោយ មានទាំងក្លិនផោមអ្នកបើកបររថយន្តដឹកទំនិញ បុរសជាជាងសំណង់ និងផោមបុរសទូទៅដែលទទួលទានមិនចេះរើស ។ តម្លៃផ្ញើទៅអ្នកទទួលគឺ១០ដុល្លារ ៕
ចែករំលែកព័តមាននេះ