ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​សង្ខេបរបស់​សម្ដេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ី​ម

10 ឆ្នាំ មុន

ជីវប្រវត្តិ​របស់​សម្ដេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ី​ម នាម​-​គោត្តនាម ជា ស៊ី​ម គោ​រម្យ​ងារ សម្ដេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ថ្ងៃខែ​ឆ្នាំ​កំណើត ១៥ វិច្ឆិកា ១៩៣២
ទីកន្លែង​កំណើត ស្រុក​រមាស​ហែក​, ខេត្តស្វាយរៀង ។ ភរិយា លោក​ជំទាវ ញ៉ែ​ម សឿ​ន ឋានៈ ប្រធាន​ព្រឹទ្ធសភា ពី​ឆ្នាំ ១៩៩៩ ដល់​បច្ចុប្បន្ន

ជីវប្រវត្តិ​របស់​សម្ដេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ី​ម
នាម​-​គោត្តនាម ជា ស៊ី​ម
គោ​រម្យ​ងារ សម្ដេច​អគ្គ​មហា​ធម្ម​ពោធិ​សាល
ថ្ងៃខែ​ឆ្នាំ​កំណើត ១៥ វិច្ឆិកា ១៩៣២
ទីកន្លែង​កំណើត ស្រុក​រមាស​ហែក​, ខេត្តស្វាយរៀង
ភរិយា លោក​ជំទាវ ញ៉ែ​ម សឿ​ន
ឋានៈ ប្រធាន​ព្រឹទ្ធសភា ពី​ឆ្នាំ ១៩៩៩ ដល់​បច្ចុប្បន្ន

(​អតីត ប្រធានរដ្ឋសភា​ពី​ឆ្នាំ ១៩៨១ ដល់ ១៩៩៨)
 
១- ប្រវត្តិ

 សម្តេច ជា ស៊ី​ម កើត​នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​១៩៣២ នៅ​ស្រុក​រមាស​ហែក ខេត្តស្វាយរៀង​។

២- ការ​ចូលខ្លួន​ក្នុង​នយោបាយ និង​តំណែង​នានា

បន្ទាប់​ពី​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​បាន​វាយ​រំលំ​របប​កម្ពុជា ប្រជាធិបតេយ្យ​នា​ឆ្នាំ​១៩៧៩​មក សម្តេច ជា ស៊ី​ម ត្រូវ​បាន​តែងតាំង​ឲ្យ​ធ្វើ​ជា​ប្រធាន​សភា​ប្រជាជន​នៃ​របប សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ពី​ឆ្នាំ​១៩៨១ រហូត​មក​ដល់​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស នា​ឆ្នាំ​១៩៩១​។

ពី​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​១៩៩២ ដល់​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​១៩៩៣ លោក​បាន​ក្លាយជា​ប្រធាន​ក្រុមប្រឹក្សារដ្ឋ មុន​ពេល​ប្រទេស​កម្ពុជា ប្រកាន់​យក​របប​រាជាធិបតេយ្យ​។
 បន្ទាប់​ពី​ប្រទេស​កម្ពុជា​បាន​បោះ​ឆ្នោត​ជា​សាកល​នា​ឆ្នាំ​១៩៩៣​មក សម្តេច ជា ស៊ី​ម បាន​ក្លាយជា​អនុប្រធាន​សភាជាតិ​កម្ពុជា ចាប់ តាំងពី​ខែមិថុនា រហូត​ដល់​ខែតុលា ឆ្នាំ​១៩៩៣ និង​បន្ទាប់​ពី​នោះ​មក​សម្តេច​បាន​ក្លាយជា​ប្រធានរដ្ឋសភា រហូត​ដល់​ឆ្នាំ​១៩៩៨​។

ក្រោយ​ការ​បោះ​ឆ្នោត​អណ​ត្តិ​ទី​២ នា​ខែកក្កដា ឆ្នាំ​៩៩៨ សម្តេច​បាន​ក្លាយជា​ប្រធាន​ព្រឹទ្ធសភា រហូត​ដល់​ពេល​បច្ចុប្បន្ន​។

ក្រៅពី​តំណែង​នានា​ទាំងនេះ សម្តេច​ក៏​បាន​បំពេញ​តួនាទី​ជា​ប្រមុខរដ្ឋ​ស្ដីទី នៅ​ពេល​អវត្តមាន​ព្រះ​មហា​ក្ស័​ត្រិ​យ៍​ផង​ដែរ នា​អំឡុង​ឆ្នាំ​១៩៩៣, ១៩៩៤, ១៩៩៥ និង​២០០៤​។
 បន្ទាប់​ពី​ព្រះ​មហា​ក្ស័​ត្រិ​យ៍ នរោត្ដម សីហ​នុ ចូល​និវត្ត​នា​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០០៤ សម្តេច បាន​ក្លាយជា​ប្រមុខរដ្ឋ​ស្ដីទី​ជា​ថ្មី​ម្ដងទៀត រហូត​ដល់​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០០៤ នៅ​ពេល​ដែល​កម្ពុជា មាន​ព្រះ​មហា​ក្ស័​ត្រិ​យ៍​ថ្មី គឺ​ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហ​មុនី​។

៣- ជីវិត​ផ្ទាល់ខ្លួន

សម្តេច ជា ស៊ី​ម បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ លោក​ជំ​តា​វ ញ៉ែ​ម សឿ​ន នា​ឆ្នាំ​១៩៥៥ និង​មានកូន​ចំនួន​៧​នាក់ នៅ​ក្នុង​នោះ​កូនប្រុស​ចំនួន​៤​នាក់ និង​កូនស្រី​ចំនួន​៣​នាក់​។​មានកូន​ចំនួន​៧​នាក់ នៅ​ក្នុង​នោះ​កូនប្រុស​ចំនួន​៤​នាក់ និង​កូនស្រី​ចំនួន​៣​នាក់​។

៤- គ្រឿង​ឥស្សរិយយស និង​បណ្ដា​ស័​ក្តិ៍

សម្តេច ជា ស៊ី​ម បាន​ទទួល​ងារ​ជា “​សម្ដេច​” ពី​ព្រះករុណា ព្រះបាទ​សម្ដេចព្រះ នរោត្ដម សីហ​នុ កាលពី​ឆ្នាំ​១៩៩៣ និង​បាន​ទទួល​ងារ​ជា “​សម្ដេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​” ពី​សម្ដេចព្រះ​បរមនាថ នរោត្ដម សីហ​មុនី កាលពី​ខែតុលា ឆ្នាំ​២០០៧​។

ក្រៅពី​នោះ​លោក ជា ស៊ី​ម ទទួល​បាន​គ្រឿង​ឥស្សរិយយស​ជា​ច្រើន​ទៀត ពី​ព្រះ​មហា​ក្ស័​ត្រិ​យ៍ មាន​ដូច​ជា​៖
• គ្រឿង​ឥស្សរិយយស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់​ជា​តូប​ការ (​ឆ្នាំ​២០០៧)
• នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ពី​ព្រះករុណា​ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហ​មុនី (២២ ធ្នូ ២០០៩)
• ៣០ មីនា ២០១១ – គោរមងារ​ជា «​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​» នៃ​រាជបណ្ឌិត្យសភាកម្ពុជា ពី​ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្ដម សីហ​មុនី ព្រះ​មហា​ក្ស័​ត្រិ​យ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

សញ្ញាប័ត្រ

•  ១៥ កក្កដា ២០១០ – បណ្ឌិត​កិត្តិយស ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ វិទ្យាស្ថាន​ស្រាវជ្រាវ​វប្បធម៌​ពិភពលោក នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន
•  ១៣ កញ្ញា ២០១០ – សញ្ញាប័ត្រ​បណ្ឌិត​ភាព​ជា​អ្នកដឹកនាំ​ជាន់ខ្ពស់​នៅ​ក្នុង​កិច្ចការ​ព្រឹទ្ធសភា សាកលវិទ្យាល័យ The Open Seminary សហរដ្ឋអាមេរិក
• ចិន​បាន​ប្រគល់ សញ្ញាបត្រ​បណ្ឌិត​កិត្តិយស ផ្នែក វិទ្យា​សា​ស្ត​ជូន​សម្តេច ជា ស៊ី​ម
• សម្ដេច​ជា ស៊ី​ម ទទួល​បាន​សញ្ញាប័ត្រ​បណ្ឌិត​ភាព​ជា​ថ្នាកដឹកនាំ​ក្នុង​ស្ថាប័ន​រដ្ឋសភា ពី​សាកលវិទ្យាល័យ​មួយ​របស់​អា​មេ​រិ​ក
សាកលវិទ្យាល័យ​សហរដ្ឋអាមេរិក​មួយ​ផ្ដល់​សញ្ញាប័ត្រ​បណ្ឌិត​ជូន​សម្ដេច ជា ស៊ី​ម ៕