រាជធានីភ្នំពេញ ៖ ទើបតែបង្ហាញភាពផ្អែមល្ហែមស្អិតរមួតបេះមិនដាច់ជាមួយគ្នាយ៉ាងកក់ក្តៅជាសាធារណៈ ស្រាប់តែពេលនេះស្រីស្រស់មួយរូបដែលគេគ្រប់គ្នាស្គាល់ច្បាស់ថាជាអតីតភរិយារបស់ម្ចាស់ផលិតកម្មធំមួយនោះ ប្រកាសក្តែងៗថារូបនាងនិងតារាសម្តែងប្រុសសាច់សខ្ចី សាច់ដុំធំៗ បានបែកបាក់គ្នាហើយ ដែលការបញ្ចេញសារនៃការបែបកបាក់នេះបង្ករភាពភ្ញាក់ទៅដល់មហាជនថាឃើញតែផ្អែមល្អែមៗស្រាប់តែស្ងាត់ៗប្រកាសថាបែកបាក់ទៅវិញ ។
កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ អ្នកម៉េម៉ាយចាយរាងនិងមានកូន ២ នាក់គឺអ្នកនាង soth panhchaka អតីតភរិយាម្ចាស់ផលិតកម្ម LD បានប្រើប្រាស់គណនីហ្វេសប៊ុករបស់នាងឈ្មោះ Panhchaka June ដោយប្រកាសក្តែងៗថាខ្លួន និង តារាសម្តែងប្រុសលោកយឹត មាសឧស្សាហ៍ ហៅអេដវីន (Edwin) បានចែកផ្លូវគ្នាហើយ ពីព្រោះភាពមិនចុះសម្រុងគ្នា តែងតែមានបញ្ហាឈ្លោះគ្នាជាច្រើនលើកជាច្រើនសារ រហូតឈានដល់បែកគ្នាបែបនេះ។
នាង soth panhchaka បានប្រកាសពីការបែកបាក់ជាមួយគូស្នេហ៍យ៉ាងដូច្នេះថា « ខ្ញុំជាមួយម្នាក់ប្រុស ឈ្មោះ Edwin នេះ បែកគ្នាហើយ ហើយពួកខ្ញុំ មិនបានឈ្លោះគ្នាទេ គឺ ពួកខ្ញុំបែកគ្នា តែម្ដង ! ចាប់ពីពេលនេះ ទៅ ពួកខ្ញុំលែងជាសង្សារ នឹង គ្នាទៀតហើយ! សូម កុំសួរថាហេតុអី ហើយ សូមមិត្តភក្តិ គ្រួសារទាំងអស់ កុំសួរថា ហេតុអី រឺ chat សួរ អី ខ្ញុំសុំនៅស្ងៀមស្ងាត់តិច ចាំពេលណា អារម្មណ៏ ខ្ញុំល្អតិច ខ្ញុំនឹង ប្រាប់តាមដំណើរ! ពួកខ្ញុំ បើថាឈ្លោះគ្នា គឺ រាប់រយដង តែខ្ញុំ មិនដែលបង្ហាញតាម FB ទេ ព្រោះខ្លាចល្បីទៀត តែលើកនេះ ខ្ញុំហ៊ាន Post គឺខ្ញុំ ធ្វើមែនទែនហើយ ! អេដ វីន» ។
យ៉ាងណាមិញ បន្ទាប់ពីឃើញសារមួយនេះរួចមក បានធ្វើអោយមហាជនជាច្រើនចោទជាចម្ងល់ និងសួរនាំជាច្រើនតាមរយៈខមមិន ពីភាពបែកគ្នារបស់អ្នកទាំង២ ពីព្រោះតែកន្លងមកនេះ គូស្នេហ៍មួយគូនេះ តែងតែបង្ហាញនូវក្តីស្រលាញ់គ្នាខ្លាំង ដូចជានាងបានឱបរឹតតារាសម្តែងប្រុសរូបនេះយ៉ាងស្អិតរមួតបេះមិនចេញកាលពីថ្ងៃខូបកំណើតលោក អេនវីន ហើយក្រោយមកទៀត អ្នកទាំងពីរសុទ្ធតែអះអាងថាអាចនឹងរៀបការជាមួយផងដែរ ។
គួរបញ្ចាក់ផងដែរថា មកទល់ពេលនេះ មិនទាន់ឃើញតារាសម្តែងប្រុសលោក អេនវីន បានបញ្ចេញសារអ្វីមួយ ដើម្បីឆ្លើយតបពីទំនាក់ទំនាក់របស់លោកជាមួយនឹងគូនឹងស្នេហ៍ ដែលឈានដល់ការបែកគ្នានោះទេ ក្រៅពីមានតែសាររបស់ភាគីខាងស្រីតែប៉ុណ្ណោះ ។
យ៉ាងណាមិញ កន្លងមកចំណងស្នេហារបស់អ្នកទាំងពីរនេះមិនបានលាក់លៀមទេ គឺបានបើកជាចំហ ហើយអ្នកទាំង២បានបង្ហាញការប្រឹងប្រែងសន្សំលុយរៀងៗខ្លួន ដើម្បីត្រៀមរៀបការនៅពេលខាងមុខ ហើយតែងតែបង្ហាញនូវសកម្មភាពស្វីតៗគ្រប់ទីកន្លែង ធ្វើឲ្យគេគ្រប់គ្នាច្រណែនមិនស្ទើរទេដែលស្រីស្រស់រូបនេះអាចធ្វើឲ្យបុរសសង្ហា អេនវីន លង់ស្នេហ៍នាងបែបនេះ ។
យ៉ាងនេះក្តី មានតែតាមដានបន្តទៀតថា តើអ្នកទាំងពីរពិតជាបែកបាក់គ្នាពិតប្រាកដ ឬក៏ខាងស្រីរាងអន់ចិត្តបន្តិចសិនហើយក៏ងរង៉ក់បង្ហោះសារបែកបាក់លេងៗ ៕
ចែករំលែកព័តមាននេះ