ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​ចុះ​ត្រជាក់​ចាប់ពី​ខែធ្នូ ដល់​ខែមករា ឆ្នាំ​២០២១ ដោយ​បាតុភូត​ឡា​នី​ណា​ពី​ចិន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា កម្ពុជា​នឹង​ចុះ​ត្រជាក់​ចាប់ពី​ខែធ្នូ រហូត​ដល់​ខែមករា ឆ្នាំ​២០២១​ខាង​មុខ​នេះ ដោយសារ​រង​ឥទ្ធិពល​នៃ​បាតុភូត​ឡា​នី​ណា​ពី​ប្រទេស​ចិន ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធានទឹក​ចេញផ្សាយ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា កម្ពុជា​នឹង​ចុះ​ត្រជាក់​ចាប់ពី​ខែធ្នូ រហូត​ដល់​ខែមករា ឆ្នាំ​២០២១​ខាង​មុខ​នេះ ដោយសារ​រង​ឥទ្ធិពល​នៃ​បាតុភូត​ឡា​នី​ណា​ពី​ប្រទេស​ចិន ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធានទឹក​ចេញផ្សាយ នៅ​ថ្ងៃ​ទី​២៥ វិច្ឆិកា​ឆ្នាំ​២០២០ បាន​លើក​ឡើង​ថា តាម​រយៈ​ការ​តាមដាន និង​កា​រវិ​វត្ត​ជាក់ស្តែង​នៃ​ស្ថានភាព​អាកាសធាតុ​បង្ហាញ​ឲ្យ​ឃើញ​ថា ដោយសារ​ឥទ្ធិពល​នៃ​បាតុភូត​ឡា​នី​ណា (La Nita ) បាន​ធ្វើ​ឲ្យ​ជ្រលង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន​រុញ​ចុះ​មក​ក្រោម​ខ្លាំង និង​គ្របដណ្តប់​មក​លើ​កម្ពុជា ។

ក្រសួង​បន្ត​ថា តាម​ការ​ព្យាករ​លក្ខណៈ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​រដូវរំហើយ​ខាង​មុខ​នេះ (​ខែធ្នូ ឆ្នាំ​២០២០-​ខែមករា ឆ្នាំ ២០២១) ស្ថានភាព​ធាតុអាកាស និង​ចុះ​ត្រជាក់​ជាង​បណ្តា​ឆ្នាំ​កន្លង​ទៅ ។ ក្រសួង​បាន​លើក​ឡើង​ថា ធាតុអាកាស​នឹង​ចាប់ផ្តើម​ចុះ​ត្រជាក់​លើក​ទី​១ ដោយ​ចាប់ពី​ស​ប្តា​ហ៍​ទី​១ ខែធ្នូ ដល់​ស​ប្តា​ហ៍​ទី​៣ ខែធ្នូ ឆ្នាំ​២០២០ៗ នៅ​ក្នុងអំឡុងពេល​នោះ មាន​ថ្ងៃមួយ​ចំនួន​ធាតុអាកាស​អាច​នឹង​ចុះ​ត្រជាក់​ពី​មធ្យម​ទៅ​បង្គួរ ក្នុង​នោះ​មាន ៖

បណ្តា​ខេត្ត​នៅ​ភាគ​ខាងលើ ក្នុងភូមិ​សាស្ត្រ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន សីតុណ្ហភាព​អប្បបរមា នឹង​ធ្លាក់​ចុះ​មក​នៅ​ក្នុង​រង្វង់​ពី ១៨C ទៅ ២១C ។ បណ្តា​រាជធានី ខេត្ត​ដទៃ​ទៀត សីតុណ្ហភាព​អប្បបរមា​ក្នុង​រង្វង់​ពី ១៩°C ទៅ ២ ២ C ។

ក្រសួង​ឲ្យ​ដឹង​ទៀត​ថា ធាតុអាកាស​នឹង​ចុះ​ត្រជាក់​លើក​ទី​២ ដោយ​ចាប់ពី​ស​ប្តា​ហ៍​ទី​៤ ខែធ្នូ ឆ្នាំ​២០២០ ដល់​បំណាច់​ខែមករា ឆ្នាំ​២០២១ ។ ក្នុងអំឡុងពេល​នោះ​ធាតុអាកាស​នឹង​ចុះ​ត្រជាក់​ខ្លាំង និង​ត្រជាក់​យូរ​ច្រើន​ថ្ងៃ​ក្នុង​នោះ​មាន ៖ បណ្តា​ខេត្ត​នៅ​ភាគ​ខាងលើ​ក្នុងភូមិ​សាស្ត្រ​ជាប់​តំបន់​ភ្នំ និង​តំបន់​ខ្ពង់រាប​ភាគ​ឦសាន សីតុណ្ហភាព​អប្បបរមា​អាច​នឹង​ធ្លាក់​ចុះ​មក​នៅ​ក្នុង​រង្វង់​ពី ១៦C ទៅ ១៩ C ។ បណ្តា​ខេត្ត​ដទៃ​ទៀត សីតុណ្ហភាព​អប្បបរមា នៅ​ក្នុង​រង្វង់​ពី ១៨°C ទៅ ២១C ។

ក្រសួង​បន្ថែម​ថា យោង​លើ​ស្ថានភាព​អាកាសធាតុ ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​សាធារណជន សូមជ្រាប​ជា​ព័ត៌មាន ។ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​និង​កំពុង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ បាតុភូត​ធម្មជាតិ​នេះ ហើយនឹង​ជម្រាប​ជូន​ព័ត៌មាន​ជា​បន​ន​ត​បន្ទាប់​ទៀត​ក្នុង​ករណី​អាកាសធាតុ​មានការ​ប្រែប្រួល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ