ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង ម្នាក់​ទៀត​ទទួល​ទិញ​ផល​ចោរកម្ម ឃាត់ខ្លួន​ទាំង​ពីរ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​ឃាត់ខ្លួន​ម្នាក់​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង​ម្នាក់​ទៀត​ទទួល​ទិញ​ផល​ចោរកម្ម​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​អនុវត្តន៍​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ជនសង្ស័យ​២​នាក់​រួម​មាន​៖ ១.​ឈ្មោះ រស់ សា​រ៉​យ…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​ឃាត់ខ្លួន​ម្នាក់​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង​ម្នាក់​ទៀត​ទទួល​ទិញ​ផល​ចោរកម្ម​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​អនុវត្តន៍​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ជនសង្ស័យ​២​នាក់​រួម​មាន​៖ ១.​ឈ្មោះ រស់ សា​រ៉​យ (​ហៅ​ឡ​យ​) ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ២.​ឈ្មោះ រ៉ា រ​ដ្ឋា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនសង្ស័យ​ទាំង​២​រស់នៅ​ភូមិ​ទំនប់​(​ក​៥) សង្កាត់​.​ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​វរៈសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា​៖ ក្រោយ​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ ស៊ិ​ប ច​ន្នី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០ ជនសង្ស័យ​ឈ្មោះ រស់ សា​រ៉​យ ហៅ​ឡ​យ បាន​ធ្វើ​សកម្មភាព​ម៉ូតូ​១​គ្រឿង​ម៉ាក់​ហុងដា​ឌ្រី​ម​១២៥ ចំនួន​១​គ្រឿង ដែល​ពាក់​ស្លាក់​លេខ បន្ទាយ​មាន​ជ័យ 1L-1920​។

លោក​បាន​បញ្ជាក់​ថា​៖​ក្រោយ​ទទួល​ពាក្យបណ្តឹង​ហើយ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ធ្វើការ​ស្រាវជ្រាវ​ហើយ​កំណត់​មុខសញ្ញា​ឃាត់ខ្លួន​ជនសង្ស័យ​ជនសង្ស័យ​ឈ្មោះ រស់ សា​រ៉​យ ហៅ​ឡ​យ នៅ​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ដោយ​យោង​តាម​ចម្លើយ​សារភាព​កម្លាំង​ជំនាញ​បាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ រ៉ា រ​ដ្ឋា ដែល​ទទួល​ទិញ​ផល​ចោ​កម្ម និង​យក​ម៉ូតូ​១​គ្រឿង​មក​វិញ​នៅ​ចំណុច​ភូមិ​ទំនប់​(​ក​៥) សង្កាត់​.​ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​វរៈសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​បញ្ជាក់​ថា​៖ ចំពោះ​ជនសង្ស័យ​២​នាក់​ក្រោយ​ពេល​សាកសួរ​ចម្លើយ​សារភាព និង​វត្ថុ​តាង​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​ច្បាប់ ហើយ​ម៉ូតូ​ត្រូវ​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​៕ ដោយ ៖ ប៊ុ​ន ធឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ