ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ហេង ឡុ​ង ថា​បងប្រុស​អភិបាលខេត្ត​ពោធិ៍សាត់ រំលោ.ភ​យក​ដី​លោក ព្រាប សុវត្ថិ ទាំង​អយុត្តិធម៌

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក ហេង ឡុ​ង ប្រធាន​សមាគម​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​ថា…

រាជធានី​ភ្នំពេញ ៖ លោក ហេង ឡុ​ង ប្រធាន​សមាគម​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​ថា ដី​មួយ​កន្លែង​របស់​តារាចម្រៀង​លោក ព្រាប សុវត្ថិ ស្ថិត​នៅ​ភូមិ​ពូ​ទ្រូ សង្កាត់​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ខេត្ត​មណ្ឌល​គី​រី ត្រូវ​បាន​អ្នកមាន​អំណាច ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​មណ្ឌល​គី​រី និង​ជា​បងប្រុស​អភិបាលខេត្ត​ពោធិ៍សាត់ រំលោភ​យក​ដី​ទាំង​អយុត្តិធម៌ ។

បើ​តាម​លោក ហេង ឡុ​ង បាន​បង្ហោះ​សារ​យ៉ាង​ដូច្នេះ​ថា «​លោក ព្រាប សុវត្ថិ ត្រូវ​បាន​អ្នកមាន​អំណាច លោក​ម៉ៅ ធនា​រក្ស បងប្រុស​អភិបាលខេត្ត​ពោធិ៍សាត់ រំលោភ​យក​ដី​ទាំង​អយុត្តិធម៌​!» ។

លោក ហេង ឡុ​ង បាន​សរសេរ​ខ្លឹមសារ​ទាំងស្រុង​ថា «​នៅ​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ ឈ្មោះ​ផូ សំណាង (​ជា​ម្តាយ​លោក​ព្រាប សុវត្ថិ​) តំណាង​ឲ្យ​លោក ព្រាប សុវត្ថិ បាន​ទិញ​ដី​ពី​ប្រជាពលរដ្ឋ​ម្ចាស់​ដើម ចំនួន​៥​ម្ចាស់ មាន​ទំហំ​សរុប​ជាង​១៩​ហិ​កតា មា​នទី​តាំងនៅ​ភូមិ​ពូ​ទ្រូ សង្កាត់​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ខេត្ត​មណ្ឌល​គី​រី (​មាន​ឯកសារ​កាន់កាប់​របស់​ម្ចាស់​ដើម​) ហើយ​ក្រោយ​ពី​ការ​ទិញ​លក់ ម្ចាស់​ដើម​ទាំង​៥​នាក់​នោះ បាន​ផ្ទេរសិទ្ធិ​កាន់កាប់​ជូន លោកស្រី​ផូ សំណាង ដោយ​មានការ​ចុះហត្ថលេខា​ទទួលស្គាល់​លើ​លិខិត​ផ្ទេរសិទ្ធិ​នោះ ដោយ​លោក​មេ​ភូមិ​ពូ​ទ្រូ លោក​ចៅសង្កាត់​សែន​មនោ​រម្យ ហើយ​ចុង​ក្រោយ គឺ​ដោយ​លោ​កន​ង ទ​ណ្ណា​រី ជា​អភិបាលស្រុក (​មាន​ឯកសារ​លិខិត​ផ្ទេរសិទ្ធិ​) ។

ក្រោយ​ពី​ការ​ទិញ​លក់​រួចរាល់​ហើយ លោកស្រី ផូ សំណាង បាន​ចូល​កាប់​កាប់​ដោយ​សាធារណ​: ដោយ​សុច្ចរិត និង​បាន​សាងសង់​របង​ព្រំ​ដី​ផង​ដែរ ។

ស្រាប់តែ​នៅ​ថ្ងៃ​ទី​១៥ និង​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ កន្លង​ទៅ​នេះ ឈ្មោះ ម៉ៅ ធនា​រក្ស ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្តមណ្ឌលគិរី និង​ជា​បងប្រុស​បង្កើត​របស់​លោក​ម៉ៅ ធ​និ​ន្ទ អភិបាលខេត្ត​ពោធិ៍សាត់ បាន​បញ្ជា​កូនចៅ​របស់​ខ្លួន​ឲ្យ​ទៅ​វាយ​កំទេច​របង និង​ឈូស​ឆាយ​លើ​ដី​របស់​លោកស្រី ផូ សំណាង ក្នុង​បំណង​រំលោភ​យក​ដី​តែ​ម្តង ។

ករណី​នេះ​ឈ្មោះ ផូ សំណាង បាន​ដាក់​ពាក្យ​បណ្តឹងសុំ​ដីកា រក្សា​ការពារ​ទៅ​សាលាដំបូង​ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០ រួច​ហើយ តែ​រហូត​មក​ដល់​ពេល​នេះ ភាគី​ជន​រង​គ្រោះ មិន​ទាន់​បាន​ទទួល​ចំណាត់ការ​ពី​សាលាដំបូង លើ​ពាក្យ​បណ្តឹងសុំ​ដីកា​រក្សា​ការពារ​នោះ​នៅឡើយ​ទេ ។

ករណី​នេះ យើងខ្ញុំ​កំពុង​ពិភាក្សា និង​ពិគ្រោះ​យោបល់​ជាមួយ​មេធាវី និង​ក្រុមការងារ​ផ្នែក​ច្បាប់​ដើម្បី​ការពារ និង​ជួយ​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​តាម​ផ្លូវច្បាប់​» ។

អ្នក​យក​ព័ត៌មាន​យើង​នៅ​មិន​ទាន់​បាន​សុំ​បកស្រាយ​បំភ្លឺ​បន្ថែម​ពី​លោក ព្រាប សុវត្ថិ ក៏​ដូច​ពី​លោក ម៉ៅ ធនា​រក្ស នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ