ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​​សួរសុខទុក្ខ​អ្នក​របួស និង​ចូល​រួម​​រំលែក​ទុក្ខ​​គ្រួសារ​សព​​ក្នុង​គ្រោះ​ថ​្នាក់​ចរា​ចរណ៍​

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ មន្ត្រី​អាជ្ញាធរ​ខេត្ត បាន​ចុះ​សួរសុខទុក្ខ​បងប្អូន​កម្មករ​និង​ចូលរួម​រំលែក​ទុក្ខ​គ្រួសារ​សព ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​ស្រុក​ខ្សាច់កណ្ដាល កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ដែល​បណ្តាល​ឱ្យ​កម្មការិនី​៨​នាក់​រង​របួស ក្នុង​នោះ​របួសធ្ងន់​៧​នាក់…

ខេត្តកណ្តាល ៖ មន្ត្រី​អាជ្ញាធរ​ខេត្ត បាន​ចុះ​សួរសុខទុក្ខ​បងប្អូន​កម្មករ​និង​ចូលរួម​រំលែក​ទុក្ខ​គ្រួសារ​សព ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​ស្រុក​ខ្សាច់កណ្ដាល កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ដែល​បណ្តាល​ឱ្យ​កម្មការិនី​៨​នាក់​រង​របួស ក្នុង​នោះ​របួសធ្ងន់​៧​នាក់ ។

ក្នុង​ឱកាស​អញ្ជើញ​ទៅ​សួរសុខទុក្ខ​នា​រសៀលថ្ងៃ​ដដែល​នោះ ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាល​ខេត្ត បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដោយ​ក្ដី​នឹករឭក និង​អាណិតអាសូរ​ជាទី​បំផុត ។

សូម​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​៦​និង​៤០​នាទី នៅភូមិ​កំពង់​ដំរី ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្ដាល មាន​គ្រោះថ្នាក់​មួយ បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាកហ៊ី​យ៉ា​ន់​ដាយ​ដឹក​ទំនិញ​ធុន​ធំ​ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៣B-០៧៤៨ បើកបរ​ដោយ​ឈ្មោះ ឈឿ​ន វ៉ា​ន់​ឌី ភេទ​ប្រុស អាយុ​២៥​ឆ្នាំធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ខាងជើង​ទៅ​ខាងត្បូង បាន​បុក​គូទ​រថយន្ត​ឈប់​នៅ​ចិញ្ចើម​ផ្លូវ​រង់ចាំ​ដាក់​កម្មករ​រោងចក្រ​ទៅ​ធ្វើការ ។ គ្រោះថ្នាក់នេះ បណ្ដាល​ឱ្យ​មាន​អ្នក​រង​របួស​ចំនួន​៨​នាក់ ក្នុង​នោះ​របួសធ្ងន់​៧​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល ។

នៅ​ពេល​រថយន្ត​បុក​គូទ​រថយន្ត​ដឹក​កម្មករ​នោះ​ហើយ រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​នេះ​បាន​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ទៀត​ដែល​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ស្លា.ប់​ភ្លាម​នៅ​កន្លែង​កើតហេតុ ។

ចំពោះ​អំណោយ​ដែល​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ផ្តល់​ជូន​ជន​រង​គ្រោះ​ក្នុង​ម្នាក់​ៗ ទទួល
បាន អង្ករ​២៥​គីឡូក្រាម មី​១​កេស ត្រីខ​១០​កំប៉ុង ឃី​ត​១​កញ្ចប់ ម៉ាស​១០​បន្ទះ អាល់កុល​១​ដប និង​ប្រាក់​២០​ម៉ឺន​រៀល ។ ដោយឡែក ចំពោះ​គ្រួសារ​សព ឧបត្ថម្ភអង្ករ​៥០​គីឡូក្រាម មី​២​កេស ត្រីខ​២០​កំប៉ុង ឃី​ត​១​កញ្ចប់ ទឹកបរិសុទ្ធ​២​កេស ទឹក​ផ្លែ​ឈើ​២​កេស ម៉ាស​១០​បន្ទះ អាល់កុល​១​ដប និង​ប្រាក់​១​លាន​រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ