ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរ​​បាល​ចរាចរណ៍​៤​រូប​ត្រូវ​ដក​បញ្ឈ​រ​​ជើង​ ក្រោយផ្ទុះ​ហិ.ង្សា​រឿង​ល្មើសច្បាប់​​​​ចរាចរណ៍​​មួយ​

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖ ​លោក​ឧត្តមសេនីយ៍ទោ​កឹង ឃ​ន ស្នងការ​នគរបាល​ខេត្តស្វាយរៀង បាន​សម្រេច​ដក​បញ្ឈរជើង​នគរបាល​ចរាចរណ៍​​ចំនួន​៤​នាក់​ ដែល​បាន​ប្រើ​អំពើ​ហិង្សា​លើ​អ្នកបើកបរ​រថយន្ត​ល្មើសច្បាប់​ចរាចរណ៍ ​ដែលករណី​​អំពើ​ហិង្សា​រវាង​មន្ត្រី​នគរបាល​ចរាចរណ៍​និង​អ្នកបើកបរ​រថយន្ត​ល្មើសច្បាប់​នេះ​បាន​​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០២០…

ខេត្តស្វាយរៀង ​៖ ​លោក​ឧត្តមសេនីយ៍ទោ​កឹង ឃ​ន ស្នងការ​នគរបាល​ខេត្តស្វាយរៀង បាន​សម្រេច​ដក​បញ្ឈរជើង​នគរបាល​ចរាចរណ៍​​ចំនួន​៤​នាក់​ ដែល​បាន​ប្រើ​អំពើ​ហិង្សា​លើ​អ្នកបើកបរ​រថយន្ត​ល្មើសច្បាប់​ចរាចរណ៍ ​ដែលករណី​​អំពើ​ហិង្សា​រវាង​មន្ត្រី​នគរបាល​ចរាចរណ៍​និង​អ្នកបើកបរ​រថយន្ត​ល្មើសច្បាប់​នេះ​បាន​​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០២០ ​នៅ​ចំណុច​ភូមិ​ត្របែក​ ឃុំ​ស្វាយ​ជ្រុំ ស្រុក​ស្វាយ​ជ្រុំ​ ខេត្តស្វាយរៀង​ ។

​បើ​តាម​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង កាលពី​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ​កន្លងទៅនេះ បាន​ឱ្យ​ដឹង​​ថា​ នគរបាល​ចរាចរណ៍​បាន​ដាក់​គោលដៅ​ត្រួតពិនិត្យ​ល្បឿន លើ​ផ្លូវជាតិ​លេខ​១​ចន្លោះ​គីឡូម៉ែត្រ​លេខ​១១៦-១១៧ បាន​ពិនិត្យ​ឃើញ​រថយន្ត​មួយគ្រឿង ពាក់​ផ្លា​ក​លេខ ​ភ្នំពេញ​ 2BI-6754 បើកបរ​ដោយ​ឈ្មោះ​លាស់​ពុធ ធា ភេទ​ប្រុស​ អាយុ៣០​​ឆ្នាំ​ មុខរបរ​អ្នក​បើកឡាន​តាក់ស៊ី ដោយ​ប្រើប្រាស់​ល្បឿន ៩៦​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។

យោង​តាម​សេចក្តី​បំភ្លឺ​ព័ត៌មាន​បាន​បញ្ជា​ក់ថា សមត្ថកិច្ច​បាន​ឃាត់​រថយន្ត​នេះ​ ប៉ុន្តែ​អ្នកបើកបរ​បាន​បើក​រត់គេច​ចូល​តាម​ផ្លូវលំ​ ទើប​សមត្ថកិច្ច​ដេញ​តាម​រួច​អញ្ជើញ​អ្នកបើកបរ អោយមក​ប៉ុស្តិ៍​រដ្ឋបាល ​តែ​អ្នកបើកបរ​មិន​ព្រម​មក​តាម​សមត្ថកិច្ច​ទេ រហូត​មានការ​ប៉ះទង្គិច​ជា​អំពើ​ហិង្សា​តែ​ម្តង​។

ក្រោយមក​អ្នកបើកបរ​បាន​យល់ព្រម​ទទួល​ការ​ផាកពិន័យ​តាម​ច្បាប់​។​ចំណែក​សមត្ថកិច្ច​បាន សុំ​ទោស​និង​សម្របសម្រួល​គ្នា​ជាមួយ​អ្នកបើកបរ​ ​ក៏​ប៉ុន្តែ​មានការ​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​អំពី​ករណី​នគ​បាល​ចរាចរណ៍​ប្រើ​អំពើ​ហិង្សា​លើ​អ្នក​រត់​តាក់ស៊ី ខណៈ​ខំ​បើករថយន្ត​គេច​ពី​ការ​ផាកពិន័យ​របស់​សមត្ថកិច្ច​ ហើយ​មិន​ព្រមទៅ​តាម​ការ​អញ្ជើញ​​របស់​សមត្ថកិច្ច​ធ្វើ​ឲ្យ​ប៉ះទង្គិច​ពាក្យ​សំដី​គ្នា​រហូត​មាន​អំពើ​ហិង្សា​។

​ទោះបី​យ៉ាងណា បញ្ហា​នេះ​លោក​ឧត្តមសេនីយ៍ទោ កឹង ឃ​ន ស្នងការ​នគរបាល​ខេត្តស្វាយរៀង បាន​សម្រេច​ដក​បញ្ឈរជើង​នគរបាល​ចរាចរណ៍​៤នាក់​ដើម្បី​ដាក់​វិន័យ​តាម​វិន័យ​របស់​កងកម្លាំង​នគរបាល​ជាតិ​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ