ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ចោល​សំរាម​តាម​ទី​សាធារណៈ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ត្រូវ​ផាកពិន័យ​ពី​២​ម៉ឺន​រៀល ទៅ​៤០​ម៉ឺន​រៀល

3 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​ចេញ​ធាន​ការ…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​ចេញ​ធាន​ការ ត្រូវ​ផាកពិន័យ​ជា​ប្រាក់​ពី ២​ម៉ឺន​រៀល ទៅ​៤០​ម៉ឺន​រៀល ចំពោះ​អ្នក​ដែល​បោះចោល​សំរាម​ផ្ដេសផ្ដាស នៅ​តាម​ទី​សាធារណៈ ។

លោក​អភិបាលខេត្ត​ព្រះ​សីហ​នុ ចេញ​វិធានការ​បែប​នេះ នៅ​ក្នុង​ពេល​ដែល​លោក​ដឹកនាំ​មន្ត្រី​មន្ទីរ អង្គភាព​ជំនាញ រដ្ឋបាល​ក្រុងព្រះសីហនុ និង​តំណាង​ក្រុមហ៊ុន​ហ៊ុន ចុះ​ពិនិត្យ​វឌ្ឍនភាព នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ការ​ស្ថាបនា​ផ្លូវ ៣៤​ខ្សែ ប្រព័ន្ធ​លូ អូ ប្រឡាយ អាង​ប្រព្រឹត្ត​កម្ម ការ​សាងសង់​បន្ទប់ទឹក​សាធារណ​: តាម​បណ្តោយ​ឆ្នេរ​អូរ​ឈើទាល ការ​រៀបចំ​ក្រាល​ថ្ម​ក្រា​និ​ត នៅ​តាម​ចិញ្ចើម​ផ្លូវ​ជុំវិញ​តោ​ពីរ ក្នុង​ក្រុងព្រះសីហនុ ។

ក្នុង​ឱកាស​ចុះ​ពិនិត្យ​នោះ​លោក គួ​ច ចំរើន បាន​ធ្វើការ​ណែនាំ​ដល់​បណ្ដា​ក្រុមហ៊ុន​សាងសង់​ផ្លូវ ត្រូវ​យកចិត្តទុកដាក់ ដោយ​ទទួលខុស ត្រូវ​ខ្ពស់​ក្នុង​ការ​ព​ន្លឿ​ន​ការងារ​ឱ្យ​បាន​ឆាប់រហ័ស ធានា​បាន​បរិមាណ និង​គុណភាព សោភ័ណ​ភាព ដោយ​មិន​ត្រូវ​ទុក​សំណល់​ការដ្ឋាន នៅ​លើ​ដងផ្លូវ ធ្វើ​ឱ្យ​បាត់បង់​សោ​ភ​ណ័​ភាព នោះ​ឡើយ ។

ដោយ​សង្កេត​ឃើញ​កន្លង​មក បញ្ហា​ចោល​សំរាម​ពាស​វាល​ពាស​កាល នៅ​តែ​កើត​មាន អភិបាលខេត្ត​ព្រះ​សីហ​នុ ក៏​បាន​ធ្វើការ​អំពាវ នាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​មក​លេង​កម្សាន្ត​តាម​តំបន់ឆ្នេរ និង​តាម​រម​នី​យ​ដ្ឋា​ន​នានា ក្នុង​ខេត្ត​ព្រះ​សីហ​នុ ចូលរួម​សហការ​ថែ រក្សា​បរិស្ថាន អនាម័យ ។

ទន្ទឹម​នឹង​នោះ​លោក គួ​ច ចំរើន ក៏​បាន​ធ្វើការ​ណែនាំ​ដល់​ក្រុមការងារ និង​មន្ត្រី​ជំនាញ ឲ្យ​សរសេរ​អក្សរ​លើ​ថ្ម​ម៉ា​ប ដាក់​តាម​សួនច្បារ តំបន់ឆ្នេរ “​ហាម​បោះចោល​សំរាម​” ។ ហើយ​ប្រសិនបើ​មាន​ករណី​រំលោភ​បំពាន (​នៅ​តែ​បោះចោល​សំរាម​) និង​ត្រូវ​ផាកពិន័យ តាម​អនុក្រឹត្យ​លេខ​១១៣ មាត្រា​៤៣ ស្តី​ពី​ការ​ផាកពិន័យ​អន្តរកាល ចាប់ពី ២០.០០០​រៀល ទៅ ៤០០.០០០​រៀល មិន​លើកលែង​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ