ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​មែន​! គ្រាន់តែ​ជិះ​វ៉ា​សោះ ព្រួត​គ្នា​ដេញ​តាម​រោ​ទិ៍​សំឡេង​ឮ​ខ្លាំង​ៗ រួច​វាយ

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម​បាន​ផឹកស្រា​ស្រវឹង​ជោកជាំ លុះ​ឃើញ​គេ​ជិះ​ម៉ូតូ​វ៉ា​ខ្លួន​ខឹង ក៏​ជិះ​ម៉ូតូ​ដេញ​តាម​វាយ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​របួស​៣​នាក់ ។ ចំណែក​ក្រុម​ក្មេង​ទំនើង​ត្រូវ​នគរបាល​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​យប់…

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម​បាន​ផឹកស្រា​ស្រវឹង​ជោកជាំ លុះ​ឃើញ​គេ​ជិះ​ម៉ូតូ​វ៉ា​ខ្លួន​ខឹង ក៏​ជិះ​ម៉ូតូ​ដេញ​តាម​វាយ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​របួស​៣​នាក់ ។ ចំណែក​ក្រុម​ក្មេង​ទំនើង​ត្រូវ​នគរបាល​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​យប់ នៅ​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​អន្លង់​ព្រីង ឃុំ​ដើម​ឬ​ស ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ។

សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​៣​នាក់​ខាងលើ ១-​ឈ្មោះ សែ​ម រ​ដ្ឋា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​ទឹក​ភ្លើង​ក្នុង​បុរី មាន​ទីលំនៅ​ភូមិ​ម្កាក់ ឃុំ​ដើម​ឬ​ស ស្រុក​កណ្តាលស្ទឹង (​របួស​បែកក្បាល ហើម​.​ក និង​ហើម​ដៃស្ដាំ​) ។ ២-​ឈ្មោះ ជឿន សុខុម ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា (​របួស​ក្បាល និង​មុខ​) និង​៣-​ឈ្មោះ សែ​ម បូ​រី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា (​របួស​ក្បាល​)​។

ចំណែក​ជនសង្ស័យ​ទាំង​៦​នាក់​វិញ​មាន ៖ ១-​ឈ្មោះ អង់ ហ៊ាន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ច្រនាង​ចាស់ ឃុំ​ពោធិ​អង្គ្រង ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ មុខរបរ​កម្មករ​រោងចក្រ ២-​ឈ្មោះ ទេព រ៉ី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា មុខរបរ​កម្មករ​រោងចក្រ ៣-​ឈ្មោះ យុន វិ​ថុ​ង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា មុខរបរ​កម្មករ​រោងចក្រ ។

៤-​ឈ្មោះ អំ អាង ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំ​ព្រ​ង ឃុំ​ផ្សារ ស្រុក​បរិបូរណ៍ ខេត្តកំពង់​ឆ្នាំង មុខរបរ​កម្មករ​រោងចក្រ ៥-​ឈ្មោះ អំ ចាន់​វុន ហៅ​ពា​ញ់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា មុខរបរ​កម្មករ​រោងចក្រ និង​៦​-ឈ្មោះ អឿ​ន សុខ​ហេង ភេទ ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ អូរ​រំចេក ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្ដាល មុខរបរ​កម្មករ​រោងចក្រ ។

បើ​តាម​នគរបាល​ស្រុក​កណ្តាលស្ទឹង​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ឈ្មោះ​សែ​ម រ​ដ្ឋា បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​តែ​ម្នាក់​ចេញពីផ្ទះ​ម្តាយ​ស្ថិត​នៅ​ភូមិ​ម្កាក់ ឃុំ​ដើម​ឬ​ស តាម​ផ្លូវ​លេខ​៣៤ សំដៅ​ទៅ​ផ្ទះ​ប្រពន្ធ​របស់​ខ្លួន​នៅ​ភូមិ​ទន្សាយ​គាច ឃុំ​ដើម​ឬ​ស ដើម្បី​យកនំ​បញ្ចុក​ឱ្យ​ប្រពន្ធ ខណៈ​ពេល​ជិះ​តាម​ផ្លូវ​ជិត​ដល់​កន្លែង​កើតហេតុ ជន​រង​គ្រោះ​បានឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​៤​គ្រឿង​ខាងលើ​ទន្ទឹម​គ្នា​ពេញ​ផ្លូវ ដោយ​ឃើញ​ដូច​នោះ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​វ៉ា​ក្រុម​ជនសង្ស័យ​តែ​ម្តង ។

ប្រភព​ដដែល​បន្ត​ថា ភ្លាម​ៗ​នោះ ក្រុម​ជនសង្ស័យ​២​នាក់​ក្នុង​ចំណោម​បក្សពួក ដោយ​ម្នាក់​ឈ្មោះ អង់ ហ៊ាន និង​ម្នាក់​ទៀត​ឈ្មោះ អំ អាង បាន​ខឹង​នឹង​ជន​រង​គ្រោះ​ដែល​ជិះ​វ៉ា​ខ្លួន ក៏​ជិះ​ម៉ាក DUKE រោ​ទិ៍​សំឡេង​ឮ​ខ្លាំង​ៗ​ដេញ​តាម​ជេរ​ជន​រង​គ្រោះ​តែ​ម្តង​។ ដោយ​ឃើញ​ដូច​នោះ​ជន​រង​គ្រោះភ័យ​ក៏​ឈប់​ម៉ូតូ រួច​តេ​ទូរស័ព្ទ​ប្រាប់​ប្អូន ស្រាប់តែ​ភ្លាម​នោះ​ជនសង្ស័យ​បាន​ឈប់​វាយ​មក​លើ​ជន​គ្រោះ និង​ដក​ទូរស័ព្ទ​ជន​រង​គ្រោះ​បោក​ចោល​ទៀត បន្ទាប់​ក្រុម​ជនសង្ស័យ​ទាំង​ព្រួត​វាយ​ជន​រង​គ្រោះ​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ខណៈ​ពេល​នោះ​បងប្អូន​របស់​ជន​រង​គ្រោះ​២​នាក់​ទៀត​បាន​មក​ដល់ ហើយ​ស្រែ​កថា «​អ្នក​ណា​វាយ​ប្អូន​អញ​» ឃើញ​ដូច​នោះ​ក្រុម​ជនសង្ស័យ​បាន​ព្រួត​គ្នា​វាយ​ជន​រង​គ្រោះ​ទាំង​២​នាក់​នោះ​ទៀត បណ្តាល​ឱ្យ​ដួល​រង​របួស រួច​ក្រុម​ជនសង្ស័យ​ក៏​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន ប៉ុន្តែ​ក៏​ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋ​ដើម​ឬ​ស មក​ដល់​រួច​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​ផង​ដែរ​។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​កណ្ដាលស្ទឹង ចំណែក​ជនសង្ស័យ​វិញ​បាន​ធ្វើការ​ឃាត់ខ្លួន រួច​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្តាលស្ទឹង ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ