ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេលទារកតូចៗ «ត្អើក» អ្នកម្តាយគួរជួយគេដូចម្តេចទៅ ?

3 ឆ្នាំ មុន

«ត្អើក» កើតឡើងនៅពេលដែលសាច់ដុំសន្ទះទ្រូង និងពោះស្រាប់តែកន្ត្រាក់ភ្លាមៗដោយខ្លួនឯង ទើបជាហេតុនាំឱ្យកើតជាសសំឡេងត្អើកនៅត្រង់បំបង់សំឡេងតែម្តង ។ ការត្អើក គឺជាសកម្មភាពរេហ្វ្លិកមួយដែលមានន័យថា អ្នកមិនអាចធ្វើអ្វីបានដើម្បីគ្រប់គ្រងវាឡើយ ។ ប៉ុន្តែវាមិនមែនជារឿងធ្ងន់ធ្ងរទេ…

«ត្អើក» កើតឡើងនៅពេលដែលសាច់ដុំសន្ទះទ្រូង និងពោះស្រាប់តែកន្ត្រាក់ភ្លាមៗដោយខ្លួនឯង ទើបជាហេតុនាំឱ្យកើតជាសសំឡេងត្អើកនៅត្រង់បំបង់សំឡេងតែម្តង ។ ការត្អើក គឺជាសកម្មភាពរេហ្វ្លិកមួយដែលមានន័យថា អ្នកមិនអាចធ្វើអ្វីបានដើម្បីគ្រប់គ្រងវាឡើយ ។ ប៉ុន្តែវាមិនមែនជារឿងធ្ងន់ធ្ងរទេ ហើយភាគច្រើនវានឹងបាត់ទៅវិញនៅរយៈពេលពីរទៅបីនាទីក្រោយ ។

ការត្អើកច្រើនតែកើតមានជាញឹកញាប់បំផុតលើទារកអាយុក្រោម ១២ខែ ។ តាមពិតទារកឧស្សាហ៍ត្អើកណាស់នៅពេលគេនៅក្នុងពោះម្តាយតាំងពីមិនទាន់កើតមកម្លេះ ។ ការត្អើកមិនមែនជាហេតុផលដែលត្រូវបារម្ភទេ ហើយវាជាទូទៅក៏មិនបណ្តាលឱ្យកូនថប់ដង្ហើមដែរ ប៉ុន្តែគេនឹងបាត់ត្អើកវិញក្នុងរយៈពេលប្រាំទៅដប់នាទីក្រោយ ។ បើសិនជាមិនបាត់វិញនៅរយៈពេលពីរម៉ោងក្រោយទេ អ្នកគួរតែដល់ពេលទៅជួបពេទ្យហើយ ។

ទារកច្រើនតែត្អើកនៅពេលគេបៅ ហើយពេលខ្លះក៏ត្អើកដោយគ្មានមូលហេតុដែរ ។ ដូច្នេះ ហើយវាគ្មានមូលហេតុដែលអ្នកត្រូវព្យាយាមដើម្បីបញ្ឈប់ការត្អើករបស់គេដែរ ប៉ុន្តែពេលខ្លះការបំបៅដោះ ឬទឹកអាចជួយបញ្ឈប់ត្អើកបាន ។ បើសិនជាអ្នកយល់ថា កូនឧស្សាហ៍ត្អើកក្នុងពេលបៅ អ្នកគួរតែកាត់បន្ថយការបំបៅគេ និងទុកពេលឱ្យគេសម្រាកច្រើនបន្តិចទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ