រាជធានីភ្នំពេញ៖ តារាកំប្លែងជើងចាស់ និងជាអ្នកចម្រៀងអាយៃដ៏មានប្រជាប្រិយភាពនា យាយយ៉យ បានធ្វើអោយមហាជន និងជាពិសេសអ្នគាំទ្រ ភ្ញាក់ផ្អើលជាខ្លាំងរហូតលាន់មាត់សរសើរថា យាយយ៉យ ទោះមានវ័យក្រាស់ក្រែល តែរូបសម្រស់នៅតែក្មេងជាងវ័យប្លែក ។
យ៉ាងណាមិញតាមប្រភពព័ត៌មានពីអ្នកសិល្បៈ និងពីរូបសាមីខ្លួនផ្ទាល់ បានឲ្យដឹងថា ចិត្តជាមនុស្សលោក គ្មាននរណាចង់អាក្រក់នោះទេ តួយ៉ាងតារាកំប្លែងជើងចាស់រូបនេះ ទោះមានវ័យ ៦០ ឆ្នាំពិតមែន តែចិត្តនៅតែចង់ក្មេង រហូតតារាកំប្លែងស្រីរូបនេះបានធ្វើការកែសម្ភស្ស ហើយទទួលបានលទ្ធផលគាប់ចិត្តតែម្តង ។

មហាជននៅចាំថា កាលពីប៉ុន្មានខែមុននេះ តារាកំប្លែងស្រីរូបនេះ បានដឹកដៃគ្នាជាមួយនឹងយាយអឿន ដើម្បីកែសម្ជស្សខ្លះៗដែលមានដូចជា ទាញបន្តឹងស្បែកមុខ កាត់ត្របកភ្នែក យារធ្លាក់ ហើយអ្វីដែលធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលនោះ គឺសម្រស់ថ្មីរបស់ យាយ យ៉យ មើលទៅមានពិតជាប្រែប្រួលក្មេងប្លែកជាងមុនខ្លាំង។


ដោយឡែក កាលពីពេលថ្មីៗនេះ យាយយ៉យ បានបង្ហាះរូបមួយសន្លឹក ជាមួយនឹងការតុបតែងខ្លួនបែបសក់ខ្ជី ដែលមហាជនមើលហើយ លាន់មាត់សរសើរថា តារាកំប្លែងជើងចាស់រូបនេះនៅតែក្មេង បន្ទាប់ពីកែកុនខ្លះ ធ្វើអោយក្មេងជាងមុនដល់ទៅ ១០ឆ្នាំ ឯណោះ ។


យ៉ាងណាមិញ បើក្រឡេកមើលការងារសិល្បៈនាពេលបច្ចុប្បន្ននេះវិញ តារាកំប្លែងស្រីរូបនេះចាប់ទុកជាតារា ដែលមានភាពមមាញឹកខ្លាំង នៅក្នុងចំណោមតារាជើងចាស់ដែលមានវ័យប្រហែលគ្នា ពីព្រោះតែមហាជននៅតែស្រលាញ់ពីស្នាដៃការចម្រៀងច្រៀងអាយ៉ៃ និងចាប់ទុកនៅក្នុងដួងចិត្តជានិច្ច ៕




ចែករំលែកព័តមាននេះ