ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កប់​កំណប់ទ្រព្យ​ទុក​ដោយ​ល្អ

3 ឆ្នាំ មុន

ពំនោល​ខាងលើ​នេះ​ជា​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​ដែល​និយាយ​អំពី​ការ​ធ្វើ​ទាន ហើយ​ផល​ដែល​ត្រូវ​ទទួល​អំពី​ការ​បំពេញ​ទាន​ប្រៀប​បាន​នឹង​កំណប់ទ្រព្យ​ដែល​កប់​ទុក​ក្នុង​ព្រះពុទ្ធ​សាសនា​ដោយ​ល្អ ចោរលួច​ក៏​មិន​បាន ផល​ទាន​នេះ​ហើយ​ជា​កំណប់ទ្រព្យ​ជូន​ដំណើរ​យើង​ទៅ​ក្នុង​សង្សារវដ្ត​ដ៏​វែង​ឆ្ងាយ ។ យើង​ត្រូវ​ដឹង​ក្នុង​ចិត្ត​ច្បាស់លាស់​ថា ក្នុង​លោក​នេះ មនុស្ស​សត្វ​ទាំងឡាយ​ដែល​ស្លាប់​បា​ត់​ប​ង់​​ជីវិត​ទៅ​មិន​អាច​នាំ​យក​នូវ​អ្វី​ៗ​ទៅ​បាន​ទាល់តែ​សោះ មាន​តែ​កម្ម​និង​វិបាក​របស់​កម្ម​តែ​ប៉ុណ្ណោះ​ទើប​អាច​ជាប់​ទៅ​ជាមួយ​យើង​បាន សត្វ​ធ្វើ​ល្អ​ឈ្មោះ​ថា​បាន​កម្ម​ល្អ…

ពំនោល​ខាងលើ​នេះ​ជា​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​ដែល​និយាយ​អំពី​ការ​ធ្វើ​ទាន ហើយ​ផល​ដែល​ត្រូវ​ទទួល​អំពី​ការ​បំពេញ​ទាន​ប្រៀប​បាន​នឹង​កំណប់ទ្រព្យ​ដែល​កប់​ទុក​ក្នុង​ព្រះពុទ្ធ​សាសនា​ដោយ​ល្អ ចោរលួច​ក៏​មិន​បាន ផល​ទាន​នេះ​ហើយ​ជា​កំណប់ទ្រព្យ​ជូន​ដំណើរ​យើង​ទៅ​ក្នុង​សង្សារវដ្ត​ដ៏​វែង​ឆ្ងាយ ។

យើង​ត្រូវ​ដឹង​ក្នុង​ចិត្ត​ច្បាស់លាស់​ថា ក្នុង​លោក​នេះ មនុស្ស​សត្វ​ទាំងឡាយ​ដែល​ស្លាប់​បា​ត់​ប​ង់​​ជីវិត​ទៅ​មិន​អាច​នាំ​យក​នូវ​អ្វី​ៗ​ទៅ​បាន​ទាល់តែ​សោះ មាន​តែ​កម្ម​និង​វិបាក​របស់​កម្ម​តែ​ប៉ុណ្ណោះ​ទើប​អាច​ជាប់​ទៅ​ជាមួយ​យើង​បាន សត្វ​ធ្វើ​ល្អ​ឈ្មោះ​ថា​បាន​កម្ម​ល្អ សត្វ​ធ្វើ​អា​ក្រក់​ឈ្មោះ​ថា បាន​កម្ម​អាក្រក់​ទៅ​ជាមួយ កម្ម​គឺជា​មរតក​របស់​សត្វ​ទាំងឡាយ ។

ហេតុនេះ​បុគ្គល​ឆ្លាត​មិន​ដែល​ធ្វេសប្រហែស​ក្នុង​ការ​ធ្វើបុណ្យ សន្សំ​កុសល​ទុក​ឱ្យ​ហើយ​ស្រេច​នោះ​ទេ លោក​តែ​ខ្វល់ខ្វាយ​ក្នុង​កង​ការ​កុសល​ជា​និច្ច ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ