រាជធានីភ្នំពេញ ៖ ទើបសម្រាលកូនស្រីទី២ បានដោយជោគជ័យ ព្រមទាំងមានសុខភាពរឹងមាំល្អទំាងម្តាយនិងកូន ជាពិសេសកូនទី២នេះទៀតសោតគឺមានមុខមាត់គួរអោយខ្នាញ់ ថែមផងដែរ ស្រាប់តែអតីតតារាកំប្លែងស្រី អ្នកនាង ផន សុផារី ស្រាប់តែទម្លាយពីរឿងរ៉ាវគ្រួសាររបស់ខ្លួន ទៅកាន់មហាជនគ្មានសល់ ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ អតីតតារាកំប្លែងដែលធ្លាប់មានកេរ្តិ៍ឈ្មោះល្បីមួយរូបដែរនោះ បានរៀបរាប់ទាំងក្តៅចិត្តអំពីមនុស្សស្រីមួយចំនួន ដែលចង់ពាក់ព័ន្ធនឹងស្វាមីរបស់ខ្លួន ក្នុងលក្ខណៈបង្ហាញពីភាពហាយសូស៊ីវិល័យ ដើម្បីទាក់ទាញនិងអន្ទងចិត្តប្តីរបស់នាង ខណៈពេលអ្នកនាងផន សុផាវី កំពុងតែសរសៃខ្ចីកូនទី២ក៏ដោយ។

អ្នកនាង ផន សុផាវី បានលើកឡើងទាំងក្តៅស្លឹកត្រចៀកថា « មនុស្សស្រីខ្លះចង់ទាក់ទងស្វាមីគេ ដោយប្រើវិធីបែបស្រីហាយសូ អូសទាញចិត្តស្វាមីខ្ញុំ សម័យនឹងហើយឈប់ប្រើវិធីបែបនឹងទៅ បើមិនដឹងធ្វើយ៉ាងណានោះទេ ចាំខ្ញុំប្រាប់ពីស្ទីលទាក់ទងថ្មី»។


យ៉ាងណាមិញ អតីតតារាស្រីរូបនេះ ក៏មិនបានបង្ហាញអារម្មណ៍ខឹងសម្បារ ចំពោះប្តីរបស់ខ្លួននោះទេ ពីព្រោះតែរូបនាង បានបញ្ជាក់យ៉ាងច្បាស់ៗថាស្វាមីរបស់នាង មិនបានទាក់ទងអ្នកណាគេទេ គ្រាន់តែរូបនាង និយាយប្រាប់ប្រិយមិត្ត បើថ្ងៃមុខថ្ងៃក្រោយ ប្តីរបស់នាង ក្បត់នាងមែន នាងក៏បានត្រៀមចិត្តរួចដែរ ព្រោះរូបនាងមើលមិនឃើញថា ថ្ងៃទៅមុខបន្តិចទៀត នាងនឹងជួបរឿងរ៉ាវអ្វីខ្លះនោះ ៕

ចែករំលែកព័តមាននេះ